តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?
គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានត្រឡប់មកដំណើរការល្អឡើងវិញ និងកំពុងបំបែកកំណត់ត្រាប្រសិទ្ធភាព បន្ទាប់ពីមានការកែសម្រួលយុទ្ធសាស្ត្រឌីជីថល ក្រោយគម្រោងនេះជួយនឹងវិបត្តិធ្ងន់ធ្ងរ។ ក្រុមហ៊ុន Viscan GmbH ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើត “គំរូឌីជីថលថតចម្លងពីការពិត” (digital twin) សម្រាប់ការពង្រីកផ្លូវល្បឿនលឿន B29 ក្នុងតំបន់ Baden-Württemberg បានសង្គ្រោះគម្រោងនេះពីបរាជ័យផ្នែកបច្ចេកទេស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការទិន្នន័យរបស់ខ្លួន។ គម្រោងខ្នាតយក្ស មានគោលបំណងកត់ត្រាវឌ្ឍនភាពនៃការសាងសង់ជារៀងរាល់ថ្ងៃលើសំណង់ថ្មីចំនួន ៩ រួមមានស្ពាន និងជញ្ជាំងទប់ដីជាដើម។ ទោះបីជាក្រុមការងាររបស់ Viscan បានប្រើប្រាស់ដ្រូន (drones) និងឧបករណ៍ស្កែនទំនើបៗដើម្បីប្រមូលទិន្នន័យដ្ឋានក៏ដោយ ប៉ុន្តែ cloud software ដែលមានស្របា់របស់ពួកគេមិនអាចទប់ទល់នឹងបរិមាណការងារដ៏ច្រើនលើសលប់បានឡើយ។ នេះបង្កជាបញ្ហាកកស្ទះផ្នែកបច្ចេកទេស ដែលបានបណ្តាលឱ្យទិន្នន័យខ្វះសុក្រឹតភាព និងតម្រូវឱ្យអ្នកជំនាញចំណាយពេលកែប្រែប្លង់ឌីជីថលដោយដៃ។ ការធ្វើបែបនេះគឺយ៉ាងយឺតយ៉ាវណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគបញ្ចប់គម្រោង។ ដោយមើលឃើញថាប្រព័ន្ធឌីជីថលចាស់កំពុងមានបញ្ហា លោក Nicolai Nolle នាយកប្រតិបត្តិក្រុមហ៊ុន Viscan បានប្តូរយុទ្ធសាស្ត្រមកសហការជាមួយក្រុមហ៊ុន Bentley Systems វិញ។ តាមរយៈការប្តូរមកប្រើប្រាស់ម៉ាស៊ីន iTwin Capture ក្រុមការងារអាចធ្វើឱ្យដំណើរការទិន្នន័យមានលក្ខណៈស្វ័យប្រវត្តិ និងលុបបំបាត់ការកែសម្រួលដោយដៃបានយ៉ាងច្រើន។ កម្មវិធីថ្មីនេះ បានជួយឱ្យ Viscan […]
លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់បានពឹងផ្អែកលើការផ្លាស់ប្តូរឯកសារឌីជីថល ដូចជាឯកសារ DWG និង PDF ជាដើម តាមអ៊ីម៉ែល ឬតាម cloud បែបធម្មតាៗ។ ប៉ុន្តែនៅពេលគម្រោងកាន់តែធំ លំហូរការងារបែប Data-Driven កំពុងដើរតួរយ៉ាងសំខាន់។ តើលំហូរការងារបែប Data-Driven នេះមានន័យដូចម្ដេច? ជួយសម្រួលការងារយ៉ាងណា? លំហូរការងារបែប Data-Driven គឺជាការរៀបចំព័ត៌មានឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់។ ការផ្លាស់ប្តូរនេះធានាថា គោលដៅចុងក្រោយនៃគម្រោង មិនមែនគ្រាន់តែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ហេដ្ឋារចនាឌីជីថល” (Digital Asset) ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវសម្រាប់ម្ចាស់គម្រោងដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង។ អ្នកជំនាញបានប្រៀបធៀបលំហូរការងារបែប Data-Driven ទៅនឹងកំពូលភ្នំអេវឺរ៉េស។ ក្នុងគំរូនេះ Digital Twin ចុងក្រោយបង្អស់គឺជាកំពូលភ្នំ ខណៈដែល “iModels” ផ្សេងៗដើរតួជាជំរំសម្រាកដែលត្រូវបានបង្កើតឡើងតាមផ្លូវ។ ទិន្នន័យនឹងអាចបន្តទៅកាន់ជំរំបន្ទាប់បាន លុះត្រាតែវាត្រូវបានផ្ទៀងផ្ទាត់ និងចាត់ទុកថាសមស្របសម្រាប់គោលបំណងបន្ទាប់ ដើម្បីធានាថាព័ត៌មានត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសាងសង់។ ដំណើរនេះចាប់ផ្តើមនៅ “ជំរំមូលដ្ឋានរបស់ក្រុមការងារ” ដែលនៅទីនោះ អ្នករចនាធ្វើការលើកម្មវិធី CAD ។ ជំនួសឱ្យការផ្ញើឯកសារតាមអ៊ីមែល ពួកគេបានបញ្ចូលខ្លឹមសាររបស់ពួកគេទៅក្នុង iModel។ នៅក្នុងនោះ នឹងមានពិនិត្យការងារដែលកំពុងដំណើរការ […]
Bentley បើកឱ្យសាកប្រើ iTwin Capture Modeler Flex ដោយឥតគិតថ្លៃ នៅដំណាក់ដំបូង
Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល (Digital Twin) ថ្មី ដោយធ្វើឱ្យវិធីប្រើងាយស្រួល សាមញ្ញ និងមានភាពបត់បែនខ្ពស់ ដើម្បីឱ្យគ្រប់ភាគីអាចចូលប្រើប្រាស់បាន។ ការធ្វើទំនើបកម្មតាមរយៈលំហូរការងារ iTwin Capture ថ្មីនេះ ក៏ដើម្បីពង្រីកវិសាលភាពនៃការបង្កើតគំរូទិដ្ឋភាពជាក់ស្តែង (Reality Modeling) និងដើម្បីលុបបំបាត់របាំងបច្ចេកទេសក្នុងរៀនប្រើកម្មវិធីដែលជាការចំណាយខ្ពស់នៅដំណាក់កាលដំបូង។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធបានជួបការលំបាកជាមួយសំណុំទិន្នន័យដ៏ធំ ដូចជា LiDAR Point Clouds ក៏ដូចជារូបថតដែលមានកម្រិតច្បាស់ខ្ពស់។ ទិន្នន័យទាំងនេះ ជាទូទៅគឺធ្វើឱ្យកុំព្យូទ័រគាំងមិនអាចដំណើរការបាន។ ដូច្នេះហើយ លំហូរការងារដែលបានកែលម្អថ្មីរបស់ Bentley ដោះស្រាយចំណុចរអាក់រអួលទាំងនេះ ដោយបំបែកការរៀបចំទិន្នន័យចេញពីការដំណើរការទិន្នន័យកម្រិតធ្ងន់។ ចំណុចសំខាន់នៃផលិតផលថ្មីនេះគឺ iTwin Capture Modeler Flex ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមគម្រោងដោយមិនគិតថ្លៃ។ នេះជួយកាត់បន្ថយហានិភ័យក្នុងដំណាក់កាលដំបូង ពោលគឺក្រុមការងារអាចបញ្ចូល កែសម្រួល និងរៀបចំទិន្នន័យ បានក្នុងកម្មវិធីដោយមិនចាំបាច់សម្រេចបង់លុយភា្លមៗនោះទេ។ នៅពេលដែលគម្រោងរួចរាល់ ក្រុមការងារអាចមានជំរើស ២។ ទីមួយ ការប្រើប្រាស់ iTwin Capture Engine ដោយក្រុមហ៊ុនអាចប្រើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួន ដើម្បីដំណើរការម៉ាស៊ីនច្រើនក្នុងពេលតែមួយ (Parallel) ដែលស័ក្តិសមបំផុតសម្រាប់គម្រោងដែលទាមទារសន្តិសុខខ្ពស់ […]
Digital Twins និង IoT ជួយដោះស្រាយបញ្ហាក្នុងវិស័យរ៉ែ និងថាមពលបានយ៉ាងដូចម្ដេច?
យោងតាមរបាយការណ៍ឧស្សាហកម្មថ្មីមួយពី Bentley Systems បានឱ្យដឹងថា ៨៨% នៃស្ថាប័នរ៉ែនាពេលបច្ចុប្បន្ន បានទទួលស្គាល់ថាបច្ចេកវិទ្យា Digital Twins គឺជាបច្ចេកវិទ្យាដែលមានឥទ្ធិពលខ្លាំង ដោយក្នុងនោះជិត ៩០% កំពុងអនុវត្ត ឬកំពុងរៀបចំផែនការគម្រោងនេះរួចជាស្រេច។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទិន្នន័យរ៉ែត្រូវបានរក្សាទុកដាច់ដោយឡែកពីគ្នា ពោលគឺឯកសារនានា និងវិវឌ្ឍនាភាពការការដ្ឋា មិនត្រូវបានតភ្ជាប់គ្នាដោយរលូន។ បច្ចុប្បន្ននេះ ឧស្សាហកម្មនេះកំពុងងាកទៅរក “Evergreen Digital Twins” ដែលជាគំរូនិម្មិតនៃទីតាំងអណ្តូងរ៉ែ ដែលរួមបញ្ចូលទិន្នន័យ IoT តាមពេលវេលាជាក់ស្តែង (Real-time)។ ការផ្លាស់ប្តូរនេះគឺផ្ដោតលើប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ។ បច្ចុប្បន្ន ៧២% នៃទិន្នន័យត្រួតពិនិត្យស្ថានភាពត្រូវបានប្រមូលដោយស្វ័យប្រវត្តិ ហើយតួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨០% ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ក្រៅពីនេះ ៨២% នៃម្ចាស់អណ្តូងរ៉ែបានរាយការណ៍ថា ស្វ័យប្រវត្តិកម្មនេះបានកាត់បន្ថយចំណាយលើគម្រោងយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈពេលដែលតម្រូវការសកលសម្រាប់រ៉ែសំខាន់ៗដូចជា លីចូម (Lithium) និងទង់ដែង កំពុងកើនឡើងយ៉ាងខ្លាំង ក្រុមហ៊ុនរ៉ែកំពុងប្រឈមមុខនឹងសម្ពាធក្នុងការបង្កើនសុវត្ថិភាព និងសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការភាយឧស្ម័នកាបូន។ Digital Twins បានជួយឱ្យវិស្វករផ្លាស់ប្តូរពីការថែទាំបែបអកម្ម (គឺជាវិធីសាស្ដ្រដែលចាំពេលមានបញ្ហាទើបដោះស្រាយជាក់ស្ដែង) ទៅជាការថែទាំបែបព្យាករណ៍ទុកជាមុន។ ការកម្មវិធី Digital Twin […]
សហភាពអ៊ឺរុបត្រៀមធ្វើទំនើបកម្មបណ្ដាញអគ្គិសនីមុនឆ្នាំ ២០២៣ ដោយប្រើឌីជីថលភ្លោះ
សហភាពអឺរ៉ុបកំពុងងាកទៅរកយុទ្ធសាស្ត្រឌីជីថល ដើម្បីធ្វើទំនើបកម្ម និងថែទាំប្រព័ន្ធអគ្គិសនីឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេចតាមគោលដៅប្រទេសបៃតងនៅឆ្នាំ ២០៣០ តាមរយៈការប្រើបច្ចេកវិទ្យាឌីជីថល Digital Twin។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់សហភាពអឺរ៉ុបមានប្រវែងជាងមួយលានគីឡូម៉ែត្រ និងបម្រើអតិថិជនចំនួន ៦០០ លាននាក់។ ដើម្បីសម្រេចបាននូវគោលដៅបៃតង បណ្តាញអគ្គិសនីនេះត្រូវតែមានសមត្ថភាពបញ្ជូនឱ្យដល់ ១៣៦ ហ្ស៊ីហ្គាវ៉ាត់ (gigawatts) នៅត្រឹមឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាញទាំងនេះគឺសភាពចាស់ជរា ហើយកំពុងជិតផុតអាយុកាលប្រើប្រាស់ ខណៈបណ្ដាញទាំងនេះក៏ត្រូវការធ្វើទំនើបកម្មដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។ នេះបើយោងតាមអង្គភាព Eurelectric។ ដូច្នេះហើយ សហភាពអឺរ៉ុបបាន និងកំពុងចេញគោលនយោបាយជាបន្តបន្ទាប់ ដោយមួយក្នុងចំណោមនោះគឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីមកគ្រប់គ្រង ថែទាំង និងសាងសង់បណ្ដាញទាំងចាស់ និងថ្មី។ ក្រុមការងារក៏បានងាកទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ពិសេសកម្មវិធី Digital Twin។ ខុសពីប្រព័ន្ធស្វ័យប្រវត្តិកម្មធម្មតាដែលគ្រាន់តែតាមដានលំហូរថាមពល កម្មវិធី Digital Twin ផ្តល់នូវគំរូនិម្មិតថ្មី ដែលមានសុក្រឹតភាពខ្ពស់ និងងាយគ្រប់គ្រង។ តាមរយៈការប្រើប្រាស់កម្មវិធី Digital Twin វិស្វករអាចធ្វើតេស្តសាកល្បងសម្ពាធ (stress tests) ព្យាករណ៍ពីតម្រូវការថែទាំ និងចែករំលែកទិន្នន័យឆ្លងកាត់ព្រំដែនក្នុងពេលជាក់ស្តែង (real-time)។ […]
ក្រុមហ៊ុន Bentley បើកឱ្យនិស្សិតប្រើកម្មវិធីវិស្វកម្មឌីជីថលដោយឥតគិតថ្លៃ
ក្រុមហ៊ុន Bentley Systems កំពុងផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យចូលប្រើប្រាស់កម្មវិធីវិស្វកម្មឌីជីថលដែលបាន និងកំពុងប្រើក្នុងគម្រោងធំៗពិតៗជុំវិញពិភពលោក ដោយឥតគិតថ្លៃ។ គម្រោងលើកកម្ពស់ចំណេះដឹងនិស្សិតថ្មីនេះ ត្រូវបានបង្កើតឡើងដោយសារតែក្រុមហ៊ុនបានព្យាករថាវិស្វករជំនាន់ថ្មី ពិសេស Gen Z កំពុងក្លាយជាកម្លាំងចលករយ៉ាងរឹងមាំ និងសំខាន់បំផុត ក្នុងការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពឱ្យទៅជាហេដ្ឋារចនាសម្ព័ន្ធដែលឆ្លាតវៃ និងមានភាពធន់ជាងមុន។ វិស្វករជំនាន់ថ្មី ពិសេស Gen Z គឺខុសពីជំនាន់មុនៗ ពួកគេធំធាត់មកជាមួយបច្ចេកវិទ្យាឌីជីថលស្រាប់ ដែលធ្វើឱ្យពួកងាយយល់ និងចេះប្រើកម្មវិធីវិស្វកម្មឌីជីថលបានដោយងាយ។ គម្រោងនេះនឹងផ្ដល់ឱកាសឱ្យអ្នកចូលរួមឱ្យបានប្រើបច្ចេកវិទ្យានានាពិសេស AI និង Digital Twin។ តាមរយៈការប្រើប្រាស់កម្មវិធីដូចជា MicroStation និង OpenRoads ដោយមានគម្រោងពិតៗជាក់ស្ដែងៗជាគំរូ និងករណី ពួកគេនឹងមានបទពិសោធដូចបានចូលធ្វើការងារពិតៗដូច្នោះដែរ ដែលជាឱកាសល្អនៅពេលដែលពួកគេចូលធ្វើការនៅពេលអនាគត។ លើសពីនេះ Bentley Systems ក៏កំពុងសហការជាមួយសាកលវិទ្យាល័យរដ្ឋ Louisiana (LSU) ក្នុងការដាក់ឱ្យដំណើរការនូវវិញ្ញាបនបត្ររចនា និងផលិតកម្ម Digital Twin ដំបូងគេបង្អស់នៅអាមេរិកផងដែរ។ កម្មវិធីសិក្សានេះត្រូវបានរចនាឡើងដើម្បីផ្សារភ្ជាប់គម្លាតរវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ វាបណ្តុះបណ្តាលសិស្ស និងអ្នកជំនាញលើការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ការថែទាំបែបព្យាករណ៍ និងយុទ្ធសាស្ត្រពហុជំនាញ។ នៅពេលដែលអ្នកដឹកនាំវ័យក្មេងទាំងនេះឈានជើងចូលក្នុងកម្លាំងពលកម្ម ពួកគេមិនត្រឹមតែចូលរួមក្នុងអាជីពមួយប៉ុណ្ណោះទេ […]


English

