បច្ចេកវិទ្យាទំនើបថ្មី ៣ ដែលជួយឱ្យព្រលានយន្តហោះមានប្រសិទ្ធភាពជាងមុន
ដំណោះស្រាយឌីជីថលកំពុងផ្លាស់ប្តូរគម្រោងអាកាសយានដ្ឋាននានាជុំវិញពិភពលោក ដោយជួយបង្កើនប្រសិទ្ធភាពលើការរចនា បន្ដវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធឱ្យវែងជាមុន ក៏ដូចជាពង្រឹងការគ្រប់គ្រង និងការថែទាំផងដែរ។ ទាំងនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃអាកាសយានដ្ឋានល្បីៗចំនួន ៣ កន្លែងដែលបាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley ។ អាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun គឺជាឧទាហរណ៍ដ៏ល្អមួយនៃការប្រើដំណោះស្រាយឌីជីថលក្នុងដំណាក់ការរចនា និងសាងសង់។ ដោយប្រើ Bentley OpenRoads Designer និង Bentley View ម្ចាស់គម្រោងអាចសម្រួលលើដំណើរការគំរូរប្លង់ និងកាត់បន្ថយការកែប្រែសំណង់តាមក្រោយ បានយ៉ាងច្រើន។ យុទ្ធសាស្ត្រទាំងនេះបានជួយបង្កើនផលិតភាពជាង 15% និងកាត់បន្ថយកំហុសក្នុងការរចនា 2% ។ ដោយប្រើកម្មវិធីនេះ ម្ចាស់គម្រោងអាចដឹងបានដោយច្បាស់ថាត្រូវកែចំណុចណាខ្លះ ដោយការបង្កើតគំរូការសាងសង់ដូចពិតជាក់ស្ដែង មុនចាប់ផ្ដើមការសាងសង់ពិតៗ។ កម្មវីធីនេះនឹងជួយស្កេនចាប់បញ្ហាដែលអាចនឹងកើតមានបានដោយរហ័ស ហើយត្រូវចំណុច មុននឹងបញ្ហាកើតឡើងទៅទៀត ដូច្នេះពួកគេអាចបញ្ចៀសបញ្ហានោះបាន។ លើសពីនេះ ការដឹងពីបញ្ហាមុននេះ ក៏ជាការជួយលើកត្តាសុវត្ថិភាពក្នុងគម្រោងសំណង់ផងដែរ។ វិធីនេះក៏ធ្វើគុណភាពគម្រោងកាន់ប្រសើរ និងកាត់បន្ថយការចំណាយ ពិេសសលើការជួសជុលកំហុសសំណង់។ វាក៏នឹងធ្វើឱ្យបទពិសោធន៍ និងការប្រើប្រាស់ព្រលានប្រសើរជាងមុនផងដែរ។ បច្ចេកវិទ្យាថ្មីមួយទៀត គឺគំរូសំណង់ 4D សម្រាប់ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះស្មុគស្មាញ។ ឧទាហរណ៍ដូចជា ការសាងសង់ផ្លូវដើរថ្មើរជើងដែលវែងជាងគេបំផុតក្នុងពិភពលោកនៅឯអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma Clark […]
ហេដ្ឋារចនាសម្ព័ន្ធគឺសំដៅលើមនុស្ស មិនមែនបេតុង៖ នេះជារបៀបដែលមេដឹកនាំកំពុងគិតឡើងវិញនូវរបៀប ទីកន្លែង និងអ្វីដែលគេចំណាយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
ដោយលោក Tomas Kellner គ្មានអ្វីច្បាស់លាស់ឋិតឋេរទេ ក្រៅពីសេចក្តីស្លាប់ និងពន្ធ – ជាសុភាសិត៏ពេលនិយមរបស់លោកខាងលិច ប៉ុន្តែពេលនេះសូម្បីតែការកំណត់ពន្ធក៏មិនអាចគិតឃើញដែរ ដូចជាតម្លៃនៃហេដ្ឋារចនាសម្ព័ន្ធដែលបំបែកជាផ្នែកៗ។ លោក Tom Smith នាយកប្រតិបត្តិនៃសមាគមវិស្វករសំណង់ស៊ីវិលអាមេរិក (ASCE) បានលើកឡើងថា “នៅពេលដែលយើងបរាជ័យក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នោះវាគឺជាបន្ទុកពន្ធដែលបង្កប់សម្រាប់អ្នកគ្រប់គ្នាត្រូវបង់នៅថ្ងៃនេះ”។ “ជំនួសឱ្យបន្ទុកពន្ធពិតប្រាកដដែលនឹងផលិតអ្វីមួយ ជាការឆ្លើយតប យើងកំពុងរង់បន្ទុកពន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធដែលមិនដំណើរការ។” លោក Smith បានប៉ាន់ប្រមាណថាពន្ធដែលបានបង្កប់នេះមានតម្លៃប៉ះពាល់ដល់គ្រួសារអាមេរិកនីមួយៗប្រហែល $2,000 ក្នុងមួយឆ្នាំ ហើយវាអាចកើនឡើងដល់ $2,700 ប្រសិនបើយើងបរាជ័យក្នុងការបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់វិនិយោគដែលយើងមានសព្វថ្ងៃនេះ”។ លោក Smith បាននិយាយនៅក្នុងវេទិកា Transforming Infrastructure Performance (TIP) នៅទីក្រុងញូវយ៉ក ដែលជាវេទិកា ប្រមូលផ្តុំទស្សនៈអ្នកដឹកនាំពីជុំវិញពិភពលោក ដើម្បីទទួលបាន “ការប្រមូលផ្តុំគំនិតល្អបំផុតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ”។ មានអ្នកចូលរួមល្បីដូចជា អភិបាលរងរដ្ឋមែរីលេន លោកស្រី Aruna Miller ដែលបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការសាងសង់ស្ពាន Francis Scott Key នៅទីក្រុង Baltimore។ លោកស្រី […]
រដ្ឋប្រកាសប្តូរពេលវាលាបើកដំណើរការព្រលានតេជោថ្មី៖ ប្តូរពីខែកក្កដា ទៅខែកញ្ញា វិញ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសពីការផ្លាស់ប្តូរពេលវេលាក្នុងការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ពីថ្ងៃទី១០ ខែកក្កដា ទៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានបញ្ជាក់បន្ថែមពីការកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គួររលឹកថា គិតត្រឹមពាក់កណ្តាលខែឧសភានេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦% ហើយបានចំណាយទុនអស់ប្រមាណជា ១,៦ពាន់លានដុល្លារ។ (អានបន្ថែម) គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ពាក់ព័ន្ធនឹងគម្រោងនេះ រដ្ឋាភិបាលអាម៉េរិក ទើបបានបង្ហាញពីផែនការដែលខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះផងដែរ។(អានបន្ថែម) គួរបញ្ជាក់ថា ក្រោយអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ […]
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងបើកដំណើរការហោះហើរនៅខែវិច្ឆិកា ខណៈកំពុងធ្វើតេស្ត ឧបករណ៍បច្ចេកទេស
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង កំពុងត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខនេះ។ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដោយមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះ រួមមានការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស នាំផ្លូវអាកាស វិទ្យុទាក់ទងជាមួយអាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ […]
មរតកភណ្ឌអនាគត Noida: អាកាសយានដ្ឋាន Jewar កំណត់គោលដៅក្លាយជាអាកាសយានបៃតងរបស់ឥណ្ឌា
នេះជារបៀបដែលគំរូឌីជីថល 3D បង្ហាញពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់អាកាសយានដ្ឋាន Noida របស់ឥណ្ឌា ដែលនឹងក្លាយជាដំបូងបង្អស់របស់ឥណ្ឌាមិនបំភាយឧស្ម័នពុល រដ្ឋ Uttar Pradesh របស់ឥណ្ឌាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយក្នុងគោលបំណងកំណត់ឡើងវិញនូវអនាគតនៃការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌា។ អាកាសយានដ្ឋានអន្តរជាតិ Noida ដែលត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Jewar កំពុងកំណត់ស្តង់ដារថ្មីជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេស និងជាលើកដំបូងរបស់ខ្លួនដើម្បីសម្រេចឲ្យបានការបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុង ហើយគម្រោងដំបូងនេះនឹងក្លាយគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ លាតសន្ធឹងលើផ្ទៃដី 5,000 ហិកតា និងត្រូវបានអភិវឌ្ឍជា ៤ដំណាក់កាល អាកាសយានដ្ឋាន Jewar ត្រូវបានគេរំពឹងថានឹងក្លាយជាភាពអស្ចារ្យនៃវិស្វកម្មទំនើប និងការគ្រប់គ្រងបរិស្ថាន។ ការរចនានេះរួមមានផ្លូវរត់ និងអគារស្ថានីយទំនើបចំនួនពីរ ដែលធានាថាវាអាចបម្រើអ្នកដំណើរប្រមាណ 120 លាននាក់ជារៀងរាល់ឆ្នាំនៅពេលឈានដល់សមត្ថភាពប្រតិបត្តិការពេញលេញ។ គំនិតចម្បងនៃស្ថាបត្យកម្ម និងប្រតិបត្តិការរបស់ខ្លួន អាកាសយានដ្ឋាន Jewar រួមបញ្ចូលវិធីសាស្រ្តពេញលេញក្នុងការគ្រប់គ្រងទឹក ដែលរួមបញ្ចូលទាំងបណ្តាញទំនើបសម្រាប់ទឹកស្អាត ទឹកកខ្វក់ និងទឹកជំនន់ ដែលត្រូវបានរចនាឡើងដើម្បីប្រមូលផ្តុំ និងប្រើប្រាស់ទឹកឡើងវិញប្រកបដោយប្រសិទ្ធភាព ខណៈដែលវាបានផ្តល់នូវវិធីសាស្រ្តគ្រប់គ្រាន់ក្នុងការការពារទឹកជំនន់។ លក្ខណៈពិសេសនៃការច្នៃប្រឌិតបែបនេះមានគោលបំណងការពារទឹកជំនន់យ៉ាងហោចណាស់បាន 100 ឆ្នាំទៅ ខណៈពេលដែលវាអាចកាត់បន្ថយតម្រូវការប្រភពទឹកខាងក្រៅបានរហូតដល់ទៅ 90,000 ម៉ែត្រគូបក្នុងមួយឆ្នាំ។ ការបង្កើតប្លង់មេសម្រាប់អាកាសយានដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាននេះតម្រូវឱ្យយកចិត្តទុកដាក់លើបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងការរចនាគ្រឿងបរិក្ខារស្មុគស្មាញរបស់វា។ Ramboll India ប្រើប្រាស់ OpenFlows និង […]
១ឆ្នាំ ក្រុមហ៊ុន Singapore Airlines អាចរកចំណេញបានជិត $២ពាន់លាន ពីអាជីវកម្មផ្លូវអាកាស
ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស Singapore Airlines ប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរីកាលពីឆ្នាំកន្លងទៅ នេះបើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពនេះ ក្រុមហ៊ុន Singapore Airlines បានលើកឡើងថា តម្រូវការដឹកជញ្ជូនទំនិញ មានការកើនឡើងដល់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ភាពធន់ និងការរីកចំរើនផ្នែកផ្សេងៗទៀតដូចជា ផលិតកម្មចំណីអាហារ និងការប្រគុំតន្ត្រី។ ក្រុមហ៊ុន បានបន្ថែមថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាស នៅតែបន្តមានជាធម្មតានៅក្នុងត្រីមាសដំបូងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥ ដោយសារតែការត្រលប់មកវិញនូវការកើនឡើងនូវការកក់ជើងហោះហើរនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍។ ជាមួយនឹងកត្តាទាំងនេះ ក្រុមហ៊ុន បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរី បើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន បានប្រកាសពីការបែងចែកភាគលាភចំនួន ០.៣៨ដុល្លារសិង្ហបុរី សម្រាប់ម្ចាស់ហ៊ុនម្នាក់ៗ ដែលខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹមតែ ០.២៨ដុល្លារសិង្ហបុរី។ […]


English

