អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រព័ន្ធទឹកក្នុងមូលដ្ឋានសម្រាប់អនាគត  ឬហៅថា FLOWS។ សេចក្ដីព្រៀងច្បាប់នេះត្រូវបានដាក់ស្នើឡើង ដើម្បីដោះស្រាយបញ្ហាគម្លាតកង្វះការគ្រប់គ្រងទឹកនៅតាមតំបន់ជនបទទូទាំងសហរដ្ឋអាមេរិក ដោយប្រើបច្ចេកវិទ្យាឌីជីថល។

សេចក្តីព្រាងច្បាប់នេះស្នើឱ្យមានកម្មវិធីផ្តល់ជំនួយឥតសំណងដើម្បីជួយឱ្យក្រុមហ៊ុនធ្វើការងារប្រព័ន្ធទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ខ្នាតតូច ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលចាស់ទ្រុឌទ្រោម និងពង្រឹងការការពារប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyber threats)។

ច្បាប់នេះផ្ដោតលើតំបន់ដែលតែងតែជួបបញ្ហាកង្វះបុគ្គលិក និងបញ្ហាការកើនឡើងនៃថ្លៃទឹក។ សាធារណូបបរខ្នាតតូចទាំងនេះតែងតែខ្វះខាតធនធានក្នុងការអនុវត្តឧបករណ៍ឌីជីថលកម្រិតខ្ពស់ ដែលតំបន់ទីក្រុងធំៗប្រើប្រាស់ដើម្បីត្រួតពិនិត្យគុណភាពទឹក ការស្វែងរកការលេចធ្លាយ និងការគ្រប់គ្រងសម្ពាធប្រព័ន្ធទឹក។

តាមរយៈការអនុម័តថវិកាប្រចាំឆ្នាំចំនួន ៥០ លានដុល្លារ ច្បាប់នេះមានគោលបំណងផ្តល់ឱ្យសហគមន៍ដែលខ្វះខាតទាំងនេះនូវដើមទុន ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញាពេលវេលាជាក់ស្តែង (Real-time sensing) បញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីគំរូកម្រិតខ្ពស់។

ដៃគូក្នុងកម្មវិធីនេះមានដូចជាក្រុមហ៊ុន Bentley Systems បានក្លាយជាអ្នកគាំទ្រដ៏សំខាន់។ ក្រុមហ៊ុន Bentley កំពុងផ្ដល់ជំនួយលើផ្នែកសំខាន់ៗដូចជា៖

  • Digital Twins​៖ ការបង្កើតរូបភាពចម្លងនិម្មិតនៃបំពង់ទុយោ ម៉ាស៊ីនបូម និងកន្លែងប្រព្រឹត្តកម្មទឹក។ កម្មវិធីនេះជួយឱ្យប្រតិបត្តិករធ្វើការសាកល្បងស្ថានភាពផ្សេងៗ (ដូចជាការសាកល្បងថា “នឹងមានអ្វីកើតឡើងប្រសិនបើ…”) ឧទាហរណ៍ដូចជាការដឹងពីរបៀបដែលប្រព័ន្ធនឹងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការទឹកដូចម្ដេច ឬថាតើមានការដាច់បំពង់ទឹក ប្រព័ន្ធទឹកនឹងទៅជាយ៉ាង។ គ្រប់យ៉ាងអាចសាកធ្វើបាននៅក្នុងកម្មវិធីនេះ។
  • ការថែទាំបែបសកម្ម៖  ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីវិភាគទិន្នន័យពីឧបករណ៍ចាប់សញ្ញា។ តាមរយៈការកំណត់អត្តសញ្ញាណគំរូនៃភាពមិនប្រក្រតី ដូចជាការផ្លាស់ប្តូរបន្តិចបន្តួចនៃសម្ពាធ ឬលំហូរទឹក សូហ្វវែរអាចជូនដំណឹងដល់បុគ្គលិកក្នុងមូលដ្ឋានអំពីការលេចធ្លាយ មុនពេលវាក្លាយជាការរំខានដល់សេវាកម្មដែលមានតម្លៃថ្លៃ ឬបង្កជាគ្រោះថ្នាក់ដល់បរិស្ថាន។
  • ប្រសិទ្ធភាពប្រតិបត្តិការ៖ ការបញ្ចូលប្រភពទិន្នន័យផ្សេងៗគ្នា ដូចជាផែនទីភូមិសាស្ត្រ កំណត់ហេតុថែទាំកាលពីអតីតកាល និងទិន្នន័យពីឧបករណ៍ចាប់សញ្ញាពេលវេលាជាក់ស្តែង ទៅប្រព័ន្ធគ្រប់គ្រងតែមួយ។ ប្រព័ន្ធជួយសម្រួលដល់ការងារសម្រាប់ក្រុមការងារតូចៗ ដែលជួយឱ្យពួកគេធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ ដែលជួយសន្សំសំចៃថាមពល ទឹក និងថ្លៃថែទាំ។

អ្នកគាំទ្របានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះមិនមែនមកជំនួសកម្លាំងពលកម្មមនុស្សនោះទេ ប៉ុន្តែវាជួយបង្កប់ចំណេះដឹងស្ថាប័នទៅក្នុងប្រព័ន្ធប្រតិបត្តិការ ដែលធ្វើឱ្យការងាររបស់អ្នកគ្រប់គ្រងទឹកក្នុងមូលដ្ឋានមានប្រសិទ្ធភាព និងងាយស្រួលជាងមុន ក្នុងយុគសម័យដែលហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពស្មុគស្មាញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគឺមិនមែនការងារការសាងសង់គម្រោងឱ្យធន់ និងមានគុណភាពល្អទេ ប៉ុន្តែគឺត្រង់ចំណុចថាធ្វើយ៉ាងណាឱ្យមនុស្សទូទៅយល់ច្បាស់ និងមើលឃើញពីគម្រោងនោះបែបរស់រវើកពិតៗ មុននឹងចាប់ផ្ដើមសាងសង់ ដើម្បីបញ្ចៀសបញ្ហា។ ក្រុមហ៊ុន Bentley Systems កំពុងដោះស្រាយបញ្ហានេះតាមរយៈមជ្ឈមណ្ឌលច្នៃប្រឌិត iLab ដែលកំពុងដាក់ឱ្យប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដែលបំប្លែងទិន្នន័យវិស្វកម្មដ៏ស្មុគស្មាញ ឱ្យទៅជាបទពិសោធន៍ដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បានដូចជារបស់ពិត។ ចំណុចស្នូលនៃការផ្លាស់ប្តូរនេះគឺ iTwin Platform ដែលបង្កើត (Digital Twins) ឬជាគំរូ 3D និម្មិតដែលដូចពិតៗបែបរស់រវើកនៃសំណង់នោះ។ បន្ទាប់មក តាមរយៈការបញ្ចូលបច្ចេកវិទ្យានេះជាមួយប្រព័ន្ធភូមិសាស្ត្រ Cesium គំនូរប្លង់រស់រវើកនោះត្រូវបានដាក់ចូលទៅក្នុងទីតាំងជាក់ស្ដែងពិតៗ ដែលមនុស្សទូទៅអាចមើលដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចក្នុងជីវិតពិត នៅទីជាក់ស្ដែងនោះ។ បច្ចេកវិទ្យាមិនចប់ត្រឹមនេះទេ។ ចំណុចពិសេសថ្មីមួយទៀតគឺបច្ចេកវិទ្យា Gaussian splatting។ ខណៈពេលដែលការបង្កើតគំរូ 3D បែបធម្មតាជួបការលំបាកក្នុងការបង្ហាញព័ត៌មានលម្អិតតូចៗ ដូចជាខ្សែលួសស្តើងៗ ឬចំណាំងផ្លាតនៃកញ្ចក់ បច្ចេកទេសថ្មីនេះប្រើប្រាស់ គ្រាប់តូចៗ ឬហៅថា Splats រាប់លានគ្រាប់ ដើម្បីបង្កើតរូបភាពដែលមានលក្ខណៈដូចពិតស្ទើរ១០០%។ លើសពីនេះ នៅពេលមើលតាមរយៈឧបករណ៍ Apple Vision Pro ឬមើលបែប VR អ្នកមើលនឹងទទួលយកបទពិសោធន៍ដូចនៅការដ្ឋានសំណង់ផ្ទាល់តែម្ដង។ វាអាចធ្វើបានដល់ទៅ […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងការផ្លាស់ប្តូរពីការគ្រប់គ្រងហេដ្ឋារចនាបែបធម្មតាទៅជាបែបឌីជីថលគឺជាជំហានដ៏ល្អដ៏សំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ កិច្ចសហប្រតិបត្តិការដែលមានតម្លាភាពរវាងរបស់គ្រប់ផ្នែកទាំងអស់។ នៅពេលដែលគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ធ្ងន់ធ្ងរកើតឡើងញឹកញាប់ជាងមុន សហគមន៍នានាទូទាំងសហរដ្ឋអាមេរិកកំពុងជួបប្រទះបញ្ហាហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម។ ដូច្នេះ សាកលវិទ្យាល័យ Duke និងដៃគូក្នុងឧស្សាហកម្ម ថ្មីៗបានបានចេញផ្សាយសៀវភៅណែនាំមួយដែលមានចំណងជើងថា Built to Endure (សាងសង់ដើម្បីភាពធន់។ សៀវភៅនេះផ្តល់ឱ្យរដ្ឋបាលមូលដ្ឋាននូវផែនទីបង្ហាញផ្លូវ និង វិធីសាស្រ្តដើម្បីសាងសង់ និងថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធ​​​ឱ្យជាប់ធន់បានយូរ។ បញ្ហាសំខាន់ដែលការស្រាវជ្រាវបានបង្ហាញគឺ ការខ្វះតម្លាភាព និងការកិច្ចសហប្រតិបត្តិការ រវាងរបស់គ្រប់ផ្នែកទាំងអស់។ ជាទូទៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកមានភាពតភ្ជាប់គ្នាយ៉ាងល្អ តែស្ថាប័នដែលគ្រប់គ្រងផ្នែកនានានៃហេដ្ឋារចនាសម្ព័ន្ធ គឺធ្វើការដោយឡែកពីគ្នា។ ឧទាហរណ៍ អ្នកធ្វើបណ្តាញអគ្គិសនី ឬការផ្គត់ផ្គង់ទឹក គឺដាច់ដោយឡែកពីបណ្ដាញផ្លូវ ដែលធ្វើឱ្យការគ្រប់គ្រង​ និងជួសជុលពិបាក។ លើសពីនេះ ថវិកា បទប្បញ្ញត្តិ និងការទទួលខុសត្រូវ តែងតែត្រូវបានបែងចែកតាមទីភ្នាក់ងារ ឬភូមិសាស្ត្រ ដែលធ្វើឱ្យទីក្រុងខ្នាតតូច និងមធ្យមងាយរងគ្រោះជាពិសេស។ ដើម្បីដោះស្រាយបញ្ហានេះ ការស្រាវជ្រាវបានណែនឱ្យ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជា Digital Twins  បញ្ញាសិប្បនិម្មិត (AI) និង Cloud ក្នុងគោលបំណងតែមួយគត់ គឺធ្វើឱ្យការងាររបស់គ្រប់ផ្នែកមករួមបញ្ចូលគ្នាក្នុងប្រព័ន្ធតែមួយ។ […]

តើបច្ចេកវិទ្យា Gaussian Splatting ជួយបង្កើតគំរូប្លង់បែបរស់រវើកបានល្អយ៉ាងដូចម្ដេច?

Digital twins ឬគំរូប្លង់ដូចពិតបែបរស់រវើកនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅក្នុងទម្រង់ឌីជីថល កំពុងមានការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារបច្ចេកវិទ្យាថ្មីដែលហៅថា Gaussian splatting។ ជាទូទៅ គំរូឌីជីថលទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ “meshes” ដែលមានលក្ខណៈដូចជាស្រទាប់ស្បែកមួយសន្លឹកដែឡគ្របពីលើវត្ថុនានា ដើម្បីចាប់យករូបរាងរបស់វត្ថុទាំងនោះមកដាក់ក្នុងប្រព័ន្ធកុំព្យូទ័រ។ ប៉ុន្តែពេល meshes មិនអាចចាប់យកព័ត៌មានលម្អិតដូចជា ខ្សែកាបតូចៗ ការបំភ្លឺស្មុគស្មាញ ឬផ្ទៃដែលឆ្លុះបានទេ ដែលធ្វើឱ្យកម្រិតនៃភាពប្រាកដនិយម និងភាពត្រឹមត្រូវនៃ Digital twins មានកម្រិត។ យ៉ាងណាមិញ បច្ចេកវិទ្យា Gaussian splatting បានផ្លាស់ប្តូរចំណុចនេះ ដោយមិនប្រើប្រាស់ស្រទាប់ស្បែកដូចមុនទៀតទេ ប៉ុន្តែវាប្រើគ្រាប់តូចៗល្អិតៗឆ្លាតវៃរាប់លានដែលហៅថា “splats”​ ដើម្បីទៅចាប់យករូបភាព។ ភាគល្អិតនីមួយៗផ្ទុកព័ត៌មានលម្អិតអំពីទីតាំង ពណ៌ ទំហំ និងភាពថ្លា។ នៅពេលដែលភាគល្អិតទាំងនេះត្រូវបានបង្ហាញរួមគ្នា វានឹងបង្កើតជាទិដ្ឋភាពរួមដែលមានភាពត្រឹមត្រូវខ្ពស់ និងប្រាកដនិយមវត្ថុនោះពិតៗ។ បច្ចេកវិទ្យានេះជួយឱ្យវិស្វករមើលឃើញ និងបង្កើតគំរូនៃលក្ខណៈពិសេសស្មុគស្មាញបានយ៉ាងច្បាស់ដូចជា អង់តែន និងខ្សែកាប ដែលពីមុនពិបាកក្នុងការធ្វើ។ ថ្មីៗនេះ ក្រុមហ៊ុន Bentley បានបញ្ចូលបច្ចេកវិទ្យា Gaussian splatting ទៅក្នុង iTwin Capture របស់ខ្លួន។ ការរួមបញ្ចូលនេះផ្តល់នូវភាពបត់បែន […]

តើអាមេរិកប្រើបច្ចេកវិទ្យាអ្វីដើម្បីជួសជុលស្ពានចាស់ៗជាង ១០០០ កន្លែង បានយ៉ាងលឿន?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិកថ្មីៗនេះបានបង្ហើបពីការប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ថ្មីមួយដើម្បីជួសជុលស្ពានចាស់ទ្រុឌទ្រោមជាង ១,០០០ កន្លែងបានយ៉ាងលឿន ដោយមិនចាំបាច់ប្រើពេលដល់ទៅជាង១០ឆ្នាំ ឬចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ។ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Digital Twin​ ក្រុមហ៊ុនវិស្វកម្ម Qk4 បានធ្វើទំនើបកម្មកម្មវិធីស្ពានរបស់រដ្ឋ ដោយកាត់បន្ថយពេលវេលាត្រួតពិនិត្យបានរហូតដល់ ៩០% និងសន្សំថវិការាប់លានដុល្លារ។ បន្ទាប់ពីគ្រោះទឹកជំនន់នៅក្នុងឆ្នាំ ២០២២ រដ្ឋ Kentucky បានប្រឈមមុខនឹងភារកិច្ចដ៏លំបាកក។ ស្ពានជាង ១,០០០ កន្លែងត្រូវការការជួសជុល ដែលស្ពានភាគច្រើនបានខូចខាតផ្នែករចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើប្រើប្រាស់វិធីសាស្ត្របែបធម្មតា គម្រោងនេះអាចនឹងចំណាយពេល ១០ ឆ្នាំ និងអស់ប្រាក់ប្រហែល ៧ លានដុល្លារអាមេរិក។ ក្រោយវិភាគ ក្រុមហ៊ុនយល់ថាការប្រើវិធីបែបធម្មតាគឺមិនទាន់ពេលឡើយ ខណៈសម្រេចចិត្តជ្រើសរើសប្រើកម្មវិធីរបស់ Bentley។ កាលពីមុន អ្នកវាស់វែងត្រូវចំណាយពេលរាប់ខែដើម្បីវាស់ស្ទង់ស្ពានមួយដោយផ្ទាល់ និងគូរទិន្នន័យដោយដៃ។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Bentley ក្រុមវិស្វករប្រើប្រាស់ដ្រូន (Drones) និងឧបករណ៍ស្កែនឡាស៊ែរ ដើម្បីបង្កើត “Digital Twin” ដែលជាប្លង់និម្មិត 3D ដ៏មានសុក្រិតភាពខ្ពស់នៃស្ពានទាំងនោះ។ គំរូនេះប្រាប់យ៉ាងលម្អិតថាស្ពាននោះខូចត្រង់ណាស់ ហើយត្រូវជួសជុលយ៉ាងដូចម្ដេច។ ក្រោយពីបានទិន្នន័យ […]

កម្មវិធី Bentley MicroStation ជួយតភ្ជាប់តំបន់ដាច់ស្រយាលបំផុតនៃប្រទេសកូឡុំប៊ី

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសកូឡុំប៊ី SATENA កំពុងប្រើប្រាស់កម្មវិធីវិស្វកម្មទំនើបថ្មីមួយដែលហៅថា “ផ្លូវដែលមើលមិនឃើញនៅលើមេឃ” ដើម្បីធ្វើឱ្យការហោះហើរទៅតំបន់ភ្នំ និងព្រៃដែលដាច់ស្រយាលបំផុត បានងាយស្រួលជាងមុន។ ជាទូទៅ នៅក្នុងតំបន់ភ្នំដ៏ខ្ពស់ និងព្រៃក្រាស់នៃប្រទេសកូឡុំប៊ី គឺពិបាកចូលទៅដលណាស់ ពោលគឺគ្មានផ្លូវនោះ។ សម្រាប់អ្នករស់នៅតំបន់នោះវិញ ដើម្បីទៅជួបគ្រូពេទ្យ ទៅសាលារៀន ឬទៅផ្សារ គឺត្រូវធ្វើដំណើរយ៉ាងលំបាកជាច្រើនថ្ងៃតាមទូក និងការជិះសត្វលា។ ដូច្នេះ ការជិះយន្តហោះគឺចាំបាច់បំផុត ពិសេសនៅពេលមានអាសន្ន។ ប៉ូន្តែ ការហោះហើរនៅក្នុងប្រទេសកូឡុំប៊ី គឺជាពិបាកណាស់ដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលមានភ្នំ ព្រៃ និងជ្រលងច្រើន។ អ្នកបើកបរយន្តហោះជួយភាពលំបាកយ៉ាងខ្លាំង ដោយហោះកាត ជ្រលងភ្នំដ៏ចង្អៀត កំពូលភ្នំខ្ពស់ៗ និងអាកាសធាតុដែលមិនល្អ។ ដូច្នេះ ជើងហោះទៅតំបន់ដាច់ស្រយាលទាំងនោះគឺមានតិចបំផុត។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានប្រើកម្មវិធី Bentley MicroStation  ដើម្បីបង្កើតជាផែនទីគំរូនៃស្ថានភាពភូមិសាស្ដ្រដើម្បីជួយដល់វិស្វករ។ កម្មវិធីកុំព្យូទ័រនេះ ជួយឱ្យវិស្វកររចនាផ្លូវអាកាសជាលក្ខណៈ 3D យ៉ាងជាក់លាក់ ដែលបង្ហាញអ្នកបើកបរយន្តហោះឱ្យដឹងច្បាស់ថា ត្រូវបត់នៅកន្លែងណា និងត្រូវហោះហើរក្នុងកម្ពស់ប៉ុណ្ណា ដើម្បីជៀសផុតពីឧបសគ្គភ្នំ។ ការរៀបចំផែនទីឌីជីថលនេះ ធានាថាទោះបីជាយន្តហោះមានបញ្ហាម៉ាស៊ីនក្នុងពេលហោះឡើងក៏ដោយ ក៏វានៅតែមានផ្លូវសុវត្ថិភាពដែលត្រូវបានធានាសម្រាប់ការហោះហើរទៅមុខទៀត។ ដំណើរការនេះចាប់ផ្តើមដោយការយកទិន្នន័យអំពីកម្ពស់ភ្នំ និងទីតាំងផ្លូវរត់យន្តហោះ ដើម្បីបង្កើតជាគំរូឌីជីថលនៃផ្ទៃដី។ បន្ទាប់មក ក្រុមការងារអាចរចនាផ្លូវហោះហើរដែលត្រង់ជាងមុន […]

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Bentley Systems មានទស្សនៈវិស័យមួយដ៏សាមញ្ញគឺ ការបំបាត់រាល់ឧបសគ្គនៃការចូលប្រើប្រាស់ និងការធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានតម្លាភាព។ ខុសពីថ្នាក់ដឹកនាំដទៃ លោកមិនអង្គុយក្នុងបន្ទប់ធ្វើការដាច់ដោយឡែកនោះទេ ប៉ុន្តែលោកអង្គុយនៅកណ្តាលការិយាល័យរួមជាមួយបុគ្គលិកដទៃទៀត ដើម្បីឱ្យគ្រប់គ្នាអាចចូលមកពិភាក្សា និងសួរដេញដោលជាមួយលោកបានគ្រប់ពេលវេលា។ ចំណូលចិត្តក្នុងការស្វែងយល់ពីប្រព័ន្ធដែលបិទជិតរបស់លោក បានចាប់ផ្តើមតាំងពីវ័យជំទង់ នៅពេលដែលលោកបានរៀនសរសេរកម្មវិធីកុំព្យូទ័រដោយខ្លួនឯង និងបានលួចកែច្នៃម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ ដើម្បីរកអាថ៌កំបាំងនៃប្រព័ន្ធរបស់វា។ បទពិសោធន៍ទាំងនេះបានបង្រៀនលោកថា ព័ត៌មាន និងបច្ចេកវិទ្យានឹងដំណើរការបានល្អបំផុត នៅពេលដែលវាត្រូវបានចែករំលែកជាសាធារណៈ។ នៅក្រុមហ៊ុន Bentley លោក Moutte បានយកគោលការណ៍ “បើកចំហ” នេះមកអនុវត្តក្នុងការរចនាកម្មវិធីវិស្វកម្មសំណង់ស៊ីវិល។ លោកជឿជាក់ថា ទិន្នន័យនៃហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន និងផ្លូវថ្នល់ មិនគួរត្រូវបានចាក់សោទុកក្នុងប្រព័ន្ធណាមួយនោះទេ ប៉ុន្តែវាត្រូវតែអាចប្រើប្រាស់បានក្នុងរយៈពេលរាប់សិបឆ្នាំទៅមុខទៀតតាមរយៈប្រព័ន្ធបើកចំហ (Open Source)។ សម្រាប់លោក Moutte ការបើកចំហមិនមែនត្រឹមតែជាយុទ្ធសាស្ត្រធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់ផលប្រយោជន៍ដល់សង្គម។ លោកតែងតែចែករំលែកទាំងចំណេះដឹងបច្ចេកវិទ្យាដល់ក្រុមការងារ ដោយប្រកាន់ខ្ជាប់នូវជំនឿថា “យើងត្រូវតែផ្តល់ឱ្យគេមុន ទើបយើងនឹងទទួលបានមកវិញ”។ តាមរយៈការធ្វើឱ្យបច្ចេកវិទ្យាអាចមើលឃើញ និងអាចចូលប្រើបាន លោកកំពុងជួយកសាងទីក្រុងឱ្យកាន់តែមានសុវត្ថិភាព និងមានភាពធន់ជាងមុនសម្រាប់មនុស្សគ្រប់គ្នា។ - Video Advertisement -