លក្ខណៈបង្កើតផលវិជ្ជមានសម្រាប់ទីផ្សារអចលនទ្រព្យ

មនុស្សជាច្រើនកំពុងមានអារម្មណ៍ថាមានសម្ពាធ និងភ័យខ្លាចចំពោះការដួលរលំនៃវិស័យអចលនទ្រព្យនៅថ្ងៃអនាគត ។

ការភ័យខ្លាចនេះគឺមិនចាំបាច់ទេ។ ការប្រុងប្រយ័ត្ន និងការគិតពិចារណាមុនពេលវិនិយោគ ឬទិញអចលនទ្រព្យគឺមិនមែនជារឿងអាក្រក់នោះទេ បើទោះបីជាពេលទីផ្សារមានភាពរឹងមាំក៏ដោយ ក៏អ្នកនៅតែគួរត្រូវធ្វើដូចគ្នានេះដែរ ។ រឿងមួយដែលប្រាកដនោះគឺ យើងត្រូវការលំនៅដ្ឋានសម្រាប់ប្រជាជនដែលកំពុងកើនឡើងនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ នេះមានន័យថា មិនថាមានអ្វីកើតឡើង យើងនឹងត្រូវការលំនៅដ្ឋានបន្ថែមទៀតជារៀងរាល់ឆ្នាំ ។ ខ្ញុំយល់ស្របថា គម្រោងមួយចំនួននឹងធ្លាក់ចុះយឺតដោយសារតម្រូវការនៅពេលបច្ចុប្បន្ន ប៉ុន្តែនេះមិនបញ្ជាក់ថាឧស្សាហកម្មនេះនឹងដួលរលំ ឬនៅហ្នឹងនោះទេ ។

បច្ចុប្បន្ននេះ យើងមើលឃើញមាននិន្នាការនៃការវិនិយោគរបស់ចិនជាច្រើននៅក្នុងឧស្សាហកម្មអចលនទ្រព្យនៅប្រទេសកម្ពុជា ហើយប្រសិនបើយើងប្រៀបធៀបទីផ្សាររបស់យើងជាមួយនឹងទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ាន យើងមានអ្វីជាច្រើនដែលត្រូវផ្តល់ជូន និងប្រកួតប្រជែងជាមួយទីផ្សារដទៃ ។

ប្រសិនបើក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យលែងមានជំនឿលើទីផ្សារ នោះអតិថិជនសំខាន់ៗនឹងដើរតាមនិន្នាការនេះ ដែលនឹងបង្កើតភាពអវិជ្ជមាន ។ នេះជាអ្វីដែលឧស្សាហកម្មនេះមិនត្រូវការ និងអាចប៉ះពាល់ដល់ការរីកចំរើនរបស់ប្រទេស។

យើងមើលឃើញថាឧស្សាហកម្មនេះជាការប្រកួតប្រជែងប្រកបដោយភាពវិជ្ជមាន និងកំពុងធ្វើដំណើរទៅមុខក្នុងការបង្កើតការលើកទឹកចិត្តជាវិជ្ជមាន ។ យើងមិនចាំបាច់គិតថា ទីផ្សារនឹងដួលរលំនោះទេ ព្រោះថាទីផ្សារនេះនឹងមិនដួលរលំនោះទេ ។ ឧស្សាហកម្មទាំងអស់មានឡើងមានចុះដូចដែលយើងបានឃើញថាកំពុងកើតមាននៅជុំវិញពិភពលោក។

មនុស្សជាច្រើនមានភាពភ័យខ្លាច នៅពេលដែលទីផ្សារធ្លាក់ចុះ ដោយទុកលុយរបស់ខ្លួន ហើយរង់ចាំការវិនិយោគ ដែលនេះគឺជាកំហុស ។

អ្នកជំនួញនិងសូម្បីតែសាធារណជនទូទៅ ដែលហ៊ានបោះជំហានដើរទៅមុខនៅក្នុងអំឡុងពេលបែបនេះមានសក្តានុពលយ៉ាងធំដើម្បីចរចាកិច្ចព្រមព្រៀង ប៉ុន្តែគេត្រូវប្រាកដថាបានសិក្សាច្បាស់លាស់ដោយខ្លួនឯង ។ ភាពអត់ធ្មត់ គឺពិតជាមានសារៈសំខាន់នៅពេលដោះស្រាយបញ្ហាក្នុងពេលទីផ្សារធ្លាក់ចុះបែបនេះ ។

ប្រសិនបើអ្នករាល់គ្នារង់ចាំរហូតដល់ទីផ្សារនេះក្លាយជាសកម្មជាថ្មីម្តងទៀតនោះ តម្លៃនឹងឡើងខ្ពស់ម្តងទៀត ។ ដូចនេះ វាមិនមែនជាបញ្ហានៃការមិនចង់ទិញដោយសារតែភាពយឺតយ៉ាវមិនប្រាកដប្រជានៃទីផ្សារ ប៉ុន្តែគឺជាបញ្ហាដែលមិនអាចមានលទ្ធភាពក្នុងការទិញដោយសារតែតម្លៃខ្ពស់ខ្លាំង ។

ដូចគ្នាដែរចំពោះការលក់ ហានិភ័យគឺថាអ្នករាល់គ្នាទុកអចលនទ្រព្យ ឬដី ហើយរង់ចាំរហូតដល់ទីផ្សារមានភាពរឹងមាំជាថ្មីម្តងទៀត ហើយបន្ទាប់មកលក់ចេញ ដូច្នេះទីផ្សារនឹងមានភាពជោរជន់ដោយការផ្គត់ផ្គង់ ហើយនិងវិលទៅរកវដ្តនៃលក្ខណៈដើមច្រំដែលដដែលៗ ។

ទីផ្សារនៅតែមានភាពសកម្ម និងត្រូវការប្រតិបត្តិការនៅក្នុងការលក់ និងការទិញ ។ មនុស្សរាប់ពាន់នាក់នឹងចាប់ផ្តើមគ្រួសារថ្មី និងស្វែងយល់ពីសក្តានុពលនៃការទិញផ្ទះលើកដំបូងរបស់ពួកគេ ។ មនុស្សជាច្រើនក៏កំពុងចាប់ផ្តើមអាជីវកម្ម និងកំពុងតែស្វែងរកកន្លែងការិយាល័យ ឬកិច្ចព្រមព្រៀងជួលដីដើម្បីធ្វើអាជីវកម្មក្នុងក្តីសុបិន្តរបស់ពួកគេផងដែរ ។

ឧស្សាហកម្មនេះត្រូវតែបង្រៀនខ្លួនឯងនៅលើមូលដ្ឋានដែលកំពុងបន្ត ហើយផ្គត់ផ្គង់ទីផ្សារនូវអ្វីដែលទីផ្សារត្រូវការ ។ បើឧស្សាហកម្មនេះត្រូវបានលើកជាឧស្សាហកម្មរួបរួមគ្នានោះ នោះឧស្សាហកម្មដែលមានសុខភាពល្អ និងរីកចម្រើននឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗជាថ្មីម្តងទៀត។ យើងត្រូវតែដឹងថា អ្វីទាំងអស់ចាប់ផ្តើមដោយខ្លួនយើង ។

យើងជាអ្នកធ្វើឲ្យឱ្យទីផ្សារមានលក្ខណៈបែបណាទៅជាយ៉ាងនេះ ។

ភាពអវិជ្ជមានកើតឡើងលឿន និងស្ថិតនៅយូរជាងភាពវិជ្ជមាន ។ ប្រសិនបើយើងចង់ឲ្យឱ្យឧស្សាហកម្មមានកំណើនវិជ្ជមានសម្រាប់អ្នកទិញ និងអ្នកលក់ ឧស្សាហកម្មនេះត្រូវតែបានគេមើលឃើញថាជាឱកាសដ៏ធំមួយ ។ ទស្សនៈនេះនឹងកើតមានក្នុងលទ្ធផលដែលល្អប្រសើរជាងមុនសម្រាប់អ្នកទាំងអស់គ្នា និងចុងក្រោយសម្រាប់ប្រទេសកម្ពុជាទាំងមូល ។ តាមរយៈការចាប់ផ្តើមបង្រៀនខ្លួនឯង និងអ្នកដទៃទាក់ទងនឹងឧស្សាហកម្មនេះ វានឹងចាប់ផ្តើមនូវភាពវិជ្ជមាន ។ ឧស្សាហកម្មនេះនឹងឆ្លើយតបតាមរយៈកិច្ចព្រមព្រៀងច្រើនជាងមុន និងការបង្កើតការជឿទុកចិត្តកាន់តែច្រើននៅក្នុងចំណោមអ្នកទិញ ក្រុមហ៊ុនអភិវឌ្ឍន៍ និងវិនិយោគិន ។

រួបរួមគ្នា យើងនឹងអាចធ្វើដំណើរឆ្ពោះទៅមុខ។ តោះធ្វើវាទាំងអស់គ្នា!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]