ទីផ្សារនៅរាជធានីភ្នំពេញពោរពេញទៅដោយបន្ទប់ខុនដូទំហំតូច
ជាទូទៅ ប្រជាជនកម្ពុជាចូលចិត្តអចលនទ្រព្យនៅជាន់ផ្ទាល់ដី ។ ទោះជាយ៉ាងណា ការកើនឡើងនូវសន្តិសុខ ថ្លៃថែទាំខុនដូទាប ធ្វើឲ្យយឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ ។
ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញកំពុងតែផ្លាស់ប្តូរយ៉ាងខ្លាំង ដោយផ្តោតជាពិសេសលើអគារខុនដូ និងសេវាកម្មអាផាតមិន ប៉ុន្តែមានចំនួនតិចចំពោះអគារការិយាល័យ និងសណ្ឋាគារ និងមានចំនួនកំណត់ចំពោះមជ្ឈមណ្ឌលលក់រាយដែលកំពុងត្រូវបានសាងសង់ ។
រាជធានីភ្នំពេញមានការកើនឡើងយ៉ាងខ្លាំងក្នុងការសាងសង់ខុនដូ ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបការលំបាកក្នុងការស្វែងរកអ្នកទិញ ។ ការលក់ជាមុននូវខុនដូដែលមិនសូវជាល្អ បានធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបង្កក ឬបោះបង់ការដាក់ចេញគម្រោងថ្មីនៅឆ្នាំនេះ ព្រោះតែទីផ្សារមានការធ្លាក់ចុះ ។ ជាពិសេស ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍កំពុងតែសាងសង់នូវបន្ទប់ខុនដូដែលមានបន្ទប់គេងមួយ ជាជាងបន្ទប់ខុនដូដែលមានច្រើនបន្ទប់យ៉ាងច្រើន ។ ការហូរចូលយ៉ាងខ្លាំងនៃលំនៅដ្ឋានតូចៗបែបនេះ អាចជាមូលហេតុនៃការព្រួយបារម្ភ ។ ជាលទ្ធផល ការជួលបន្ទប់ខុនដូដែលមានបន្ទប់គេងមួយនៅរាជធានីភ្នំពេញ អាចនឹងធ្លាក់ចុះដោយសារតែនិន្នាការនៃការផ្គត់ផ្គង់លើសតម្រូវការនាពេលបច្ចុប្បន្ន ។
ខណៈដែលសេដ្ឋកិច្ចរីកចម្រើន យើងរំពឹងថាអាចនឹងមានកំណើនចំនួនអ្នករស់នៅដែលជាជនបរទេស ។ នៅក្នុងគំនិតរបស់ខ្ញុំ ក្រុមហ៊ុនអភិវឌ្ឍន៍គួរសាងសង់ខុនដូជាប្រភេទជួលជាអតិបរមា ដែលប្រជាជនកម្ពុជាថ្នាក់កណ្តាលភាគច្រើន និងជនបរទេសមានលទ្ធភាពអាចទទួលយកបាន ។ ចំពោះអ្នកដែលមានជីវភាពលើសហ្នឹង ឬមានមធ្យោបាយហិរញ្ញវត្ថុ អាចទិញផ្ទះជំនួសឲ្យការជួលវិញបាន ។
បន្ទប់ខុនដូដែលមានតម្លៃទាប 50,000៥០,០០០ ដុល្លារ ឬក៏ទាបជាងនេះ មានការផ្គត់ផ្គង់កើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ ភាគច្រើននៃបន្ទប់ខុនដូទាំងនេះគឺជាគោលដៅសម្រាប់អ្នកទិញដែលមានប្រាក់ចំណូលទាប និងការមើលឃើញតិចតួច ក៏ទិញបន្ទប់ខុនដូនៅក្នុងចំណែកទីផ្សារនេះផងដែរ ។
សម្រាប់អ្នកទិញកត្តាសម្រេចចិត្តដ៏សំខាន់រួមមាន កញ្ចប់ហិរញ្ញវត្ថុដែលគួរឲយឱ្យទាក់ទាញ និងការបង់ថ្លៃចុះ ។ ដូច្នេះភាគច្រើននៃគម្រោងបានបញ្ចប់ដោយការផ្តល់ជូននូវផលិតផលដូចគ្នា ដែលភាគច្រើនជាបន្ទប់ខុនដូមានបន្ទប់គេងមួយក្នុងទំហំតូច 24 ២៤ ទៅ 40 ៤០ ម៉ែត្រការ៉េ។
លោក វាសនា សៀ ប្រធានដឹកនាំផ្នែកលក់នៃ Phnom Penh City Center បានឲ្យដឹងថា “បន្ទប់ខុនដូមានបន្ទប់គេងមួយ គឺល្អសម្រាប់ទីផ្សារអចលនទ្រព្យ ព្រោះមានតម្លៃសមរម្យសម្រាប់ក្រុមគ្រួសារតូចដើម្បីទិញសម្រាប់ការស្នាក់នៅផ្ទាល់ខ្លួន ។ ជាធម្មតា បន្ទប់ខុនដូមានបន្ទប់គេងមួយ ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទិញច្រើនជាង ព្រោះថាវាងាយស្រួលក្នុងការជួល។””
លោក ចាន់ ម្លប់សុខា មកពីការិយាល័យច្បាប់ Sokha Law Office ជឿជាក់ថា គ្រួសារដែលមានប្រាក់ចំណូលមធ្យមអាចមានលទ្ធភាពទិញខុនដូក្នុងតម្លៃប្រហែល 70, 000៧០.០០០ ដុល្លារក្នុងមួយបន្ទប់ខុនដូ “ព្រោះថាពួកគេអាចទទួលបានប្រាក់កម្ចីពីធនាគារប្រហែល 50 ៥០ ទៅ 70 ៧០ ភាគរយនៃតម្លៃបន្ទប់ខុនដូ។””
ក្នុងទីផ្សារខុនដូទំនើប អ្នកទិញនៅតែស្វែងរកបន្ទប់ខុនដូដែលមានទំហំធំសមរម្យ ហើយបន្ទប់ខុនដូមានបន្ទប់គេងពីរគឺមានការពេញនិយមបំផុត ជាមួយគ្នានិងកំណើនតម្រូវការនូវបន្ទប់ខុនដូមានបន្ទប់គេងបី ។ ក្នុងករណីជាច្រើន អ្នកទិញហ៊ានបង់តម្លៃខ្ពស់សម្រាប់ផលិតផលដែលបំពេញតាមតម្រូវការរបស់ខ្លួន ទាក់ទងនឹងគុណភាព និងការរចនាជាដើម ។
ប្រជាជនកម្ពុជាកំពុងទិញខុនដូសម្រាប់ហេតុផលជាច្រើនដូចជា សម្រាប់ធ្វើជាលំនៅដ្ឋាន សម្រាប់ជួល ឬសម្រាប់ការរំពឹងទុកផ្សេងទៀត ។ ដូច្នេះប្រសិនបើវិនិយោគិនកំពុងសម្លឹងមើលការទិញដើម្បីបង្កើតចំណូលពីការជួល ខ្ញុំសូមស្នើថាពួកគេគួរតែមើលទៅលើទីផ្សារអចលនទ្រព្យលំនៅឋានតម្លៃទាប (ផ្ទះដាច់តែឯង និងផ្ទះល្វែង) ក្នុងនោះមិនត្រឹមតែអ្នកក្នុងស្រុកទេដែលចូលចិត្តរស់នៅក្នុងអចលនទ្រព្យសម្រាប់ជួលទាំងនេះ ប៉ុន្តែជនបរទេសមួយចំនួនធំក៏ជួលអចលនទ្រព្យទាំងនេះ ។ ភាពផុយស្រួយក្នុងទាបជាងវិស័យខុនដូ ធ្វើឲ្យទីផ្សារលំនៅដ្ឋានតម្លៃទាបអាចបន្តមានការកើនឡើងជាលំដាប់ បើទោះជាកំណើនទីផ្សារនៅក្នុងផ្នែកនេះមិនលឿន ឬខ្ពស់ដូចវិស័យខុនដូក៏ដោយ ។ ជាការពិត អ្នកទិញលំនៅឋានតម្លៃទាប តំណាងឲ្យឱ្យតម្រូវការពិតប្រាកដពីអ្នកក្នុងស្រុក។ ក្នុងនាមជាអ្នកវិនិយោគមួយរូប វាគឺជាការចាំបាច់ក្នុងការបង់តម្លៃត្រឹមត្រូវសម្រាប់ទិញអចលនទ្រព្យ ។
នៅទីបញ្ចប់ អ្នកទិញខុនដូដែលកំពុងស្វែងរកផលពីការជួល ត្រូវយល់អំពីការផ្គត់ផ្គង់ និងតម្រូវការសម្រាប់ប្រភេទអចលនទ្រព្យនីមួយៗនៅក្នុងទីតាំងដែលពួកគេចូលចិត្ត ។ ដូច្នេះ អ្នកទិញត្រូវធ្វើកិច្ចការនេះដោយខ្លួនឯង និងគួរតែស្វែងរកការទិញនៅក្នុងទីតាំងដែលមានការខ្វះខាតការផ្គត់ផ្គង់ ។ ចំពោះស្ថានភាពបច្ចុប្បន្នរបស់វិស័យនេះ ខ្ញុំបានរំពឹងទុកថាទីផ្សារនេះទាមទាររយៈពេលប្រាំឆ្នាំ ឬច្រើនឆ្នាំ ដើម្បីឲ្យបន្ទប់ខុនដូមានបន្ទប់គេងមួយអាចលក់ចេញអស់ ដោយសន្មត់ថាគ្មានការផ្គត់ផ្គង់ថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទៀតនោះទេ ។
- Video Advertisement -