អ្នកអភិវឌ្ឍន៍ដែលឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី

អ្នកអភិវឌ្ឍន៍ល្អបំផុតនៅអាស៊ីអាគ្នេយ៍ និងអ្នកទទួលជោគជ័យ បាននាំនូវកិត្តិយស និងកិត្យានុភាពទៅកាន់ប្រទេសរបស់ពួកគេ ព្រោះពួកគេបានប្រកួតប្រជែងសម្រាប់ការឈ្នះពានរង្វាន់ក្នុងតំបន់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីប្រចាំឆ្នាំលើកទី៦ ឆ្នាំ២០១៦ ដោយប្រគល់នូវពានរង្វាន់អចលនទ្រព្យអាស៊ីប្រកបដោយកិត្យានុភាពជាច្រើន។

ក្រុមមហ៊ុន Sime Darby Property របស់ប្រទេសម៉ាឡេស៊ី ទទួលបានពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុតក្នុងតំបន់ (អាស៊ីអាគ្នេយ៍) ជាលើកដំបូងរបស់ខ្លួន យកឈ្នះជ័យលាភីថ្នាក់ជាតិផ្សេងទៀតមកពីប្រទេសកម្ពុជា ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរី។

ប្រទេសឥណ្ឌូនេស៊ី ដែលនាំមុខគេក្នុងបេក្ខភាពប្រកួតវគ្គផ្តាច់ព្រ័ត្រដោយមានការយល់ព្រមចំនួន ១៥ ហើយទទួលបានពានរង្វាន់ប្រចាំតំបន់ពីរសម្រាប់ការរចនាសម្រាប់គម្រោងអភិវឌ្ឍន៍ Sinar Mas Land និង Intiland ពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត (ឥណ្ឌូនេស៊ី) ឆ្នាំ២០១៥ និង២០១៦ ជាបន្តបន្ទាប់។

MQDC Magnolia Quality Development Corporation ម្ចាស់ពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត (ប្រទេសថៃ) ២០១៦ នាំមុខជ័យលាភីតំបន់របស់ប្រទេសថៃ ដោយរង្វាន់សម្រាប់ការរចនាមួយត្រូវបានផ្តល់ជូន គម្រោងមាត់ទន្លេទឹកប្រាក់រាប់ពាន់លានរបស់ក្រុមហ៊ុនដែលមានឈ្មោះថា The Residences at Mandarin Oriental នៅទីក្រុងបាងកក។ គម្រោង MahaSamutr Country Club and Villa នៅហួហីន របស់គម្រោងអអភិវឌ្ឍន៍ PACE Development ក៏ឈ្នះពានរង្វាន់ធំបំផុតនៅក្នុងកម្មវិធីល្ងាចនោះដែរនោះគឺ ពានរង្វាន់អភិវឌ្ឍន៍វីឡា និងលំនៅឋានល្អបំផុត (អាស៊ីអាគ្នេយ៍) និងពានរង្វាន់ការរចនាស្ថាបត្យកម្មលំនៅឋានដ៏ល្អបំផុត។

ជ័យលាភីថ្នាក់តំបន់ចំនួនពីរចេញមកពីប្រទេសហ្វីលីពីន រួមមានការទទួលស្គាល់ពិសេសលើការរចនាប្រកបដោយនិរន្តរភាព (អាស៊ីអាគ្នេយ៍) របស់អ្នកអភិវឌ្ឍន៍បៃតងដ៏ល្បី ArthaLand សម្រាប់ការអភិវឌ្ឍទីក្រុង Bonifacio Global City ដោយផ្អែកលើការអភិវឌ្ឍន៍ ArthaLand Century Pacific Tower។

គម្រោង Deutsche Haus Ho Chi Minh City របស់ក្រុមហ៊ុន Deutsches Haus Ho Chi Minh Stadt Ltd របស់ប្រទេសវៀតណាម បានបន្តទទួលជ័យជំនះរបស់ខ្លួនដោយទទួលបានពានរង្វាន់ការអភិវឌ្ឍន៍បៃតងល្អបំផុត (អាស៊ីអាគ្នេយ៍) បន្ទាប់ពីជោគជ័យចំនួន៣ដងរបស់ខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យវៀតណាម ។

ក្រុមហ៊ុន Chiu Teng Group របស់ប្រទេសសិង្ហបុរី ទទួលបាននូវការសរសើរមួយទៀត ព្រោះថាត្រូវបានប្រកាសជាជ័យលាភីប្រចាំតំបន់នៅក្នុងប្រភេទពានរង្វាន់ថ្មី អ្នកអភិវឌ្ឍន៍ប៊ូទិកល្អបំផុត (អាស៊ីអាគ្នេយ៍)។ ក្នុងនោះ ប្រទេសសិង្ហបុរីទទួលបានពានរង្វាន់ថ្នាក់តំបន់ចំនួន ២។

ភ្ញៀវវីអាយភី និងបុគ្គលជាន់ខ្ពស់ក្នុងឧស្សាហកម្មចំនួន ៤០០ នាក់ បានធ្វើដំណើរពីភ្នំពេញទៅកាន់ទីក្រុងចាកាតា ដើម្បីចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍។ កម្មវិធីនេះប្រារព្ធឡើងនូវភាពជោគជ័យនៃប្រទេសជ័យលាភីទាំងអស់ ដូចជាដំណើររយៈពេលជាង ១ ឆ្នាំ ចាប់ពីការចាប់ផ្តើមនូវកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជានៅចុងឆ្នាំ ២០១៥ ការចាប់ផ្តើមនូវកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៦ នៅជំហានដំបូង រហូតដល់កម្មវិធីពានរង្វាន់អចលនទ្រព្យឥណ្ឌូនេស៊ី ២០១៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងចាកាតានាខែតុលា។

លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងពានរង្វាន់អចលនទ្រព្យអាស៊ី បានលើកឡើងថា “ឆ្នាំ ២០១៦ ជាឆ្នាំសំខាន់សម្រាប់ពានរង្វាន់អចលនទ្រព្យអាស៊ី។ ចាប់តាំងពីការចាប់ផ្តើមកាលពី ១១ ឆ្នាំមុន កម្មវិធីពានរង្វាន់នេះតែងតែខិតខំប្រឹងប្រែងដើម្បីផ្តល់រង្វាន់លើកទឹកចិត្តដល់ភាពល្អបំផុតក្នុងវិស័យអចលនទ្រព្យក្នុងស្រុក និងបង្កើតនូវជ័យលាភីដែលគួរឲ្យជឿទុកចិត្តបាន ជាមួយការចូលរួមប្រកួត និងប្រព័ន្ធវិនិច្ឆ័យប្រកបដោយតម្លាភាព។ យើងសម្រេចបានគោលដៅនេះ ដោយបង្កើតនូវប្រព័ន្ធចូលរួមប្រកួតប្រកបដោយភាពលម្អិត និងច្បាស់លាស់នៃពានរង្វាន់អចលនទ្រព្យនានានៅក្នុងពិភពលោក។”

លោកបានបន្ថែមថា “វិស័យអចលនទ្រព្យនៅតំបន់អាស៊ីអាគ្នេយ៍បានបានរីកចំរើនយ៉ាងច្រើនក្នុងទសវត្សចុងក្រោយនេះ ហើយយើងមានមោទនភាពដែលបានចូលរួមឲ្យមានការរីកលូតលាស់នោះ។”

ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ នឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយមានទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ជាដៃគូប្រព័ន្ធផ្សព្វផ្សាយមួយផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]