ហ៊ីប៉ូតែកក្នុងប្រទេសកម្ពុជាតាមក្រមរដ្ឋប្បវេណី

តាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ីប៉ូតែកគឺជាការខ្ចីប្រាក់ដែលមានវត្ថុធានាក្រោមច្បាប់កម្ពុជា និងដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ជាប្រាតិភោគ។

ម្ចាស់បំណុលហ៊ីប៉ូតែកមានសិទ្ធិទទួលបានការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះការលក់អចលនវត្ថុដែលកូនបំណុល ឬភាគីទីបីបានដាក់ដើម្បីធានាកាតព្វកិច្ចរបស់ខ្លួន ។ កិច្ចសន្យាជួលអចិន្ត្រៃយ៍ ឬផលុបភោគ ក៏អាចត្រូវបានប្រើប្រាស់ជាវត្ថុធានាសម្រាប់ហ៊ីប៉ូតែកដែរ។

ម្ចាស់បំណុលហ៊ីប៉ូតែកមិនអាចយកហ៊ីប៉ូតែកនោះមកតតាំងចំពោះតតិយជន (ឧទាហរណ៍ ភាគីដែលមិនមែនជាកូនបំណុលហ៊ីប៉ូតែក) បានទេ ប្រសិនបើមិនបានធ្វើកិច្ចសន្យាបង្កើតហ៊ីប៉ូតែកនោះជាលិខិតយថាភូត និងមិនបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លីទេ។ សិទ្ធហ៊ីប៉ូតែកអាចត្រូវបានធ្វើហ៊ីប៉ូតែកបន្តដើម្បីធានាបំណុល ដែលនេះសំដៅទៅលើហ៊ីប៉ូតែកបន្ត។

ហ៊ីប៉ូតែកមានអានុភាពលើដី និងវត្ថុទាំងអស់ដែលភ្ជាប់ទៅនឹងដីដែលជាកម្មវត្ថុនៃហ៊ីប៉ូតែក និងជាផ្នែកមួយនៃដីដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកនោះ នៅពេលបង្កើតហ៊ីប៉ូតែក រួមទាំងអគារដែលមាននៅលើដីហ៊ីប៉ូតែកនោះ។ អានុភាពនេះក៏មានលើវត្ថុដែលត្រូវបានភ្ជាប់ទៅនឹងដីក្រោយពេលបង្កើតហ៊ីប៉ូតែកផងដែរ។ ទោះជាយ៉ាងណា ក្នុងករណីដែលតតិយជនមានកម្មសិទ្ធិលើអគារនៅលើដីដែលបានដាក់ជាហ៊ីប៉ូតែកដោយផ្អែកលើសិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ ឬសិទ្ធិជួល ហ៊ីប៉ូតែកនេះពុំមានអានុភាពលើអគារនោះឡើយ។

ជាមួយគ្នានេះដែរ គេអាចបង្កើតហ៊ីប៉ូតែកច្រើនលើអចលនទ្រព្យតែមួយដើម្បីធានាបំណុលច្រើន ដែលសិទ្ធិអាទិភាពនៃហ៊ីប៉ូតែកនេះ គឺផ្អែកលើលំដាប់នៃការចុះបញ្ជីលើសិទ្ធិហ៊ីប៉ូតែកនោះ។

ក្នុងករណីដែលមិនអាចអនុវត្តសិទ្ធិលើបំណុលបាន ម្ចាស់បំណុលហ៊ីប៉ូតែកអាចដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីស្នើសុំការអនុវត្តការលក់ដោយបង្ខំលើទ្រព្យដែលដាក់ធានាក្នុងហ៊ីប៉ូតែក។ ក្នុងករណីដែលកូនបំណុលហ៊ីប៉ូតែក ឬតតិយជន ធ្វើឲ្យខូចខាតអគារនៅលើដីបន្ទាប់ពីបង្កើតហ៊ីប៉ូតែក ហើយកូនបំណុលហ៊ីប៉ូតែកជាម្ចាស់អគារនោះ ម្ចាស់បំណុលហ៊ីប៉ូតែកអាចទាមទារការលក់ដោយបង្ខំនូវអគារនោះជាមួយនិងដីហ៊ីប៉ូតែក។ ទោះយ៉ាងណា បើតម្លៃដីនិងអគារនេះរួមគ្នាទាបជាងតម្លៃដីទទេរនោះ ម្ចាស់បំណុលហ៊ីប៉ូតែកអាចទាមទារឲ្យកូនបំណុលហ៊ីប៉ូតែកដកចេញនូវអគារនោះ មុនពេលអនុវត្តការលក់ដោយបង្ខំលើដី។ តតិយជនដែលបានធ្វើលទ្ធកម្មនូវអចលនវត្ថុហ៊ីប៉ូតែក អាចក្លាយជាអ្នកទិញក្នុងការលក់ដោយបង្ខំបាន។

ក្នុងករណីដែលតតិយជនដែលទិញកម្មសិទ្ធិ សិទ្ធិជួលអចិន្ត្រៃយ៍ ឬផលុបភោគ ចំពោះអចលនវត្ថុហ៊ីប៉ូតែក បានសងថ្លៃលក់នោះទៅម្ចាស់បំណុលហ៊ីប៉ូតែក តាមការទាមទាររបស់ម្ចាស់បំណុលហ៊ីប៉ូតែកហើយ ហ៊ីប៉ូតែកត្រូវរលត់សម្រាប់តតិយជននោះ។ ហ៊ីប៉ូតែកមិនត្រូវរលត់ដោយអាជ្ញាយុកាល ចំពោះកូនបំណុល និងអ្នកដែលបានបង្កើតហ៊ីប៉ូតែកឡើយ ប្រសិនបើសិទ្ធិលើបំណុលដែលត្រូវបានធានាដោយហ៊ីប៉ូតែកនោះមិនរលត់ព្រមគ្នាទេ។ ពេលដែលបុគ្គលក្រៅពីកូនបំណុល ឬក្រៅពីអ្នកដែលបានបង្កើតហ៊ីប៉ូតែក បានកាន់កាប់អចលនវត្ថុហ៊ីប៉ូតែក ដោយមានលក្ខខណ្ឌចាំបាច់សម្រាប់អាជ្ញាយុកាលនៃការទទួលសិទ្ធិហ៊ីប៉ូតែកនោះត្រូវរលត់។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលតតិយជនដែលបានធ្វើលទ្ធកម្មនូវអចលនវត្ថុហ៊ីប៉ូតែកនោះ បានដឹងនៅពេលដែលខ្លួនបានធ្វើលទ្ធកម្មថា ហ៊ីប៉ូតែកត្រូវបានបង្កើតលើអចលនវត្ថុនោះ។

ទាក់ទងនឹងការទទួលស្គាល់កិច្ចសន្យាហ៊ីប៉ូតែកនេះ ប្រកាសអន្តរក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដែលបានធ្វើវិសោធនកម្មលើប្រការ ៩ នៃប្រកាសអន្តរក្រសួងពីមុនចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៥ ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត ប្រកាសនេះតម្រូវថាហ៊ីប៉ូតែកត្រូវបញ្ជាក់ដោយមេឃុំ ឬចៅសង្កាត់នៃតំបន់ដែលអចលនវត្ថុហ៊ីប៉ូតែកនោះស្ថិតនៅ។

ទំនាក់ទំនង:

Associate សិរីរ័ត្ន គិរី។ មុនពេលចូលរួមជាមួយក្រុមហ៊ុន លោកសិរីរ័ត្នបានធ្វើការជាមួយស្ថាប័នស្រាវជ្រាវផ្នែកច្បាប់ជាច្រើននៅក្នុងប្រទេសកម្ពុជា – អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតច្បាប់ពីសាកលវិទ្យាល័យវ៉ាស៊ីនតោន និងបរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស ប្រទេសកម្ពុជា។ លោកនិយាយភាសាអង់គ្លេស ភាសាចិនកុកងឺ ខ្មែរ និងភាសាបារាំងមូលដ្ឋាន។

ផ្ទះលេខ 24, ផ្លូវ 462, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 23 210 225

អ៊ីម៉ែល: info@sa-asia.com

www.sa-asia.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]