ពានរង្វាន់ចំនួន ១៧ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា

ពានរង្វាន់​សរុប​ចំនួន ១៧ ត្រូវបាន​បង្ហាញ​ទៅ​កាន់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ឆ្នើម​របស់​ប្រទេស នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​លើក​ទី ២ ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ​ផូ​គីត្រា ដោយ​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជា ៣០០ មក​ពី​ឧស្សាហកម្ម​ផ្សេងៗ​។​

ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន បុរី​ប៉េង​ហួត គ្រុប ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន Grand Star Platinum ដែល​ជា​ម្ចាស់​ជើងឯក​ឆ្នាំមុន ដណ្តើម​បាន​ពានរង្វាន់​ចំនួន​បី​បន្ថែម​ទៀត​នៅ​ឆ្នាំនេះ រួមមាន ពានរង្វាន់​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (​ភ្នំពេញ​) ពានរង្វាន់​ការ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត និង​ពានរង្វាន់​ធំ​បំផុត​ប្រចាំឆ្នាំ – ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត (​កម្ពុជា​)​។​

​អ្នកឈ្នះ​ធំ​មួយទៀត​គឺ​បេក្ខជន​ដែល​បាន​ចូលរួម​ចំនួន​ប្រាំ​ដង Phnom Penh City Center ដែល​បាន​ឈ្នះ​ពានរង្វាន់​ក្នុង​គ្រប់​គម្រោង​នីមួយៗ​ដែល​ខ្លួន​ដាក់​ចូលរួម​ប្រកួតប្រជែង​ដូចជា ៖ The EDGE (​ការអភិវឌ្ឍន៍​លក់រាយ​ខ្មែរ​នូវ​ទីតាំង​សម្រាប់​ជួល​) Residence 90 (​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​លំដាប់​ខ្ពស់​ដែល​ត្រូវបាន​កត់សម្គាល់​ចំពោះ​ឧត្តមភាព​នៃ​ស្ថាបត្យកម្ម​របស់​គម្រោង​) The Vanguard (​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​នៃ​ក្រុមហ៊ុន​មេដែល​រំពឹងថា​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​នេះ​)​។ គម្រោង​ដែល​ឈ្នះ​ពានរង្វាន់​ទាំងបី​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ការអភិវឌ្ឍ​របស់ Phnom Penh City Center ដែល​មាន​បំណង​ក្លាយ​ជា​សង្កាត់​ពាណិជ្ជកម្ម និង​កម្សាន្ត​ដែល​ទំនើប និង​ប្រកបដោយ​និរន្តរភាព នៅក្នុង​ទីក្រុង​ត្រឹម​ឆ្នាំ ២០២៥​។​

​ក្រៅពីនេះ​ក៏​មាន​ពានរង្វាន់​ការទទួលស្គាល់​ពិសេស​លើ​ការអភិវឌ្ឍន៍​បៃតង ដល់​ក្រុមហ៊ុន MTP Invest ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន ភូមិ​បារាំង នៅ​ខេត្ត​សៀមរាប និង​ជា​អ្នកឈ្នះ​ពានរង្វាន់​ទ្វេ​ដង​ឆ្នាំ​នេះ​សម្រាប់​កន្លែង​ផ្តល់​សេវា​រស់នៅ​ប្រកប​ដោយ​ផាសុខភាព និង​ប្រព័ន្ធ​ខ្យល់​ចេញចូល​ធម្មជាតិ​ដែល​ទប់ទល់​នឹង​ខ្យល់​បក់​ខ្លាំង ពន្លឺព្រះអាទិត្យ និង​រដូវ​កាល​មូសុង​។​

​លោក សន សៀ​ប នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Key Real Estate Co., Ltd. និង​ជា​ប្រធាន​គណៈកម្មការ​ដាក់ពិន្ទុ​ឯករាជ្យ បាន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ចាប់យក​ការអនុវត្តន៍​ការសាងសង់​បៃតង និង​មាន​និរន្តរភាព​។ “​យើង​ត្រូវ​ពិនិត្យមើល​គោលការណ៍​ណែនាំ​បៃតង​របស់​ប្រទេស​កម្ពុជា យកចិត្តទុកដាក់​លើ​ការផ្តួចផ្តើម​បៃតង និង​ជម្រុញ​ឲ្យមាន​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​ជួយ​កាត់បន្ថយ​ការបំផ្លាញ​បរិស្ថាន​។ អ្នក​អភិវឌ្ឍន៍ និង​អ្នកប្រើប្រាស់​គួរតែ​គិត​អំពី​ចរាចរណ៍​ខ្យល់ និង​រោងចក្រ​ប្រពឹត្ត​ក​ម្ម​ទឹក​សម្រាប់​ការបម្លែង​ទឹក​កខ្វក់​ពី​ទីតាំង​អចលនទ្រព្យ​មុន​បង្ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​លូ​សាធារណៈ​”​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​បាន​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅក្នុង​សុន្ទរកថា​គន្លឹះ​របស់​ឯកឧត្តម​។​

​អ្នកឈ្នះ​កំពូលៗ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ឈាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី PropertyGuru ចុង​ក្រោយ​រយៈពេល​ពីរ​ថ្ងៃ នៅ​ខែ​វិច្ឆិកា​នេះ នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​Sands ប្រទេស​សឹង្ហ​បុរី ដើម្បី​ប្រកួតប្រជែង​ដណ្តើម​រង្វាន់​ថ្នាក់​តំបន់​ជាច្រើន និង​គ្រង​តំណែង “the best in Asia”​។​

​លោក Hari V. Krishnan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន PropertyGuru Group បាន​អបអរសាទរ​ដល់​អ្នក​អភិវឌ្ឍន៍​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា ដោយ​បាន​អះអាង​ថា គម្រោង​ឆ្នើម​របស់​ពួក​គេ​ជម្រុញ និង​បង្កើត​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ “…​ដោយសារ​តែ​ពានរង្វាន់​នេះ អតិថិជន​ត្រូវបាន​ផ្តល់​អំណាច​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​អចលនទ្រព្យ​ប្រកបដោយ​ទំនុកចិត្ត ថា​តើ​ពួកគេ​ជា​អ្នក​ទិញ​លើក​ដំបូង ជា​អ្នក​ជួល​មក​ពី​បរទេស ឬ​វិនិយោគិន​មាន​លេខ​សំគាល់​។ចំណេះដឹង​អចលនទ្រព្យ​គឺ​មាន​សារៈសំខាន់​ក្នុង​វប្បធម៌​របស់​យើង​នៅ PropertyGuru…”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]