ភាពទាក់ទាញការវិនិយោគនៅទីក្រុងភ្នំពេញ

ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម គឺត្រូវផ្អែកលើការគិតពិចារណាឲ្យបានស៊ីជម្រៅ ដើម្បីអាចវិនិយោគក្នុងប្រទេសមួយបាន។

បើយោងតាមធានាគារពិភពលោក កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៣១ សម្រាប់ភាពងាយ ស្រួលក្នុងការធ្វើអាជីវកម្ម បើប្រៀបធៀបនឹងប្រទេសជាប់ចំណាត់ថ្នាក់ទី១ នៅសិង្ហបុរី និងចំណាត់ថ្នាក់ទី៣ នៅទីក្រុងហុងកុង។ ពោលគឺប្រទេសសិង្ហបុរី ត្រូវបានឲ្យជាប់ចំណាត់ថ្នាក់ជាប្រទេសដែលងាយស្រួលធ្វើអាជីវកម្មជាងគេបំផុតនៅក្នុងតំបន់អាស៊ីដោយសារតែប្រទេសខ្លាសេដ្ឋកិច្ចមួយនេះ ប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់នៃការធ្វើអាជីវកម្មនៅកម្ពុជាឲ្យកាន់តែមានភាពងាស្រួលជាងមុន។ របាយការណ៍ស្តីពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម បានដាក់ចំណាត់ថ្នាក់កម្ពុជា ជាប្រទេសមានងាយស្រួលជាងគេបំផុតក្នុងការធ្វើអាជីកម្ម ក្នុងចំណោមប្រទេសសមាជិកអាស៊ានដូចជា ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ទោះបីជាប្រទេសនេះបានកាត់បន្ថយពេលវេលា និងនីតិវិធីមួយចំនួនសម្រាប់វិនិយោគិនដើម្បីបង្កើតអាជីវកម្មក៏ដោយ។

ម្យ៉ាងវិញទៀត កម្ពុជាក៏បានធ្វើឲ្យមានភាពងាយស្រួលក្នុងការត្រួតពិនិត្យឈ្មោះក្រុមហ៊ុន និងសម្រួលការចុះបញ្ជីពន្ធ និងលុបបំបាត់តម្រូវការចេញផ្សាយព័ត៌មានអំពីការបញ្ចូលក្រុមហ៊ុនសាជីវកម្មថ្មី។

លោក ងួន ឆាយលាង នាយកប្រតិបត្តិនៃក្រុមហ៊ុន Ratanaka Realty បានឲ្យដឹងថា៖ “កម្ពុជាជាទីផ្សារកំពុងរីកចម្រើនជាមួយនឹងកំណើនសេដ្ឋកិច្ចថេរ ហើយរដ្ឋាភិបាលកម្ពុជាក៏មានការគាំទ្រក្នុងការធ្វើអាជីវកម្មក្នុងប្រទេស ហើយក៏កំពុងព្យាយាមធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធធ្វើអាជីវកម្មផងដែរ”។

កម្ពុជាជាកន្លែងល្អ ងាយស្រួលក្នុងការធ្វើអាជីវកម្មដោយសារតែតម្លៃជួលការិយាល័យនៅមានតម្លៃទាប និងមានទីតាំងល្អក្នុងតំបន់អាស៊ានដែលផ្សារភ្ជាប់ពាណិជ្ជកម្មឆ្លងដែន និងការរស់នៅមានការចំណាយតិច។ យ៉ាងណាមិញ ភាពខ្វះខាតដែលជាចំណុចខ្សោយរបស់កម្ពុជា គឺធនធានមនុស្សដែលមានជំនាញ។ បញ្ហាទាំងនេះត្រូវតែមានវិធានការណ៍ដោះស្រាយឲ្យបានត្រឹមត្រូវ ប្រសិនបើកម្ពុជាចង់បានប្រយោជន៍ពីការចូលរួមសមាហរណកម្មក្នុងតំបន់ ហើយត្រូវរក្សាការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។

បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលជាច្រកចូលដ៏សំខាន់នៅកម្ពុជា បានធ្វើឲ្យប្រសើរឡើងជាមួយសមត្ថភាពផ្ទុកអ្នកដំណើរធំជាងមុន។ តែយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងកម្ពុជា គឺនៅមានសភាពអន់ខ្សោយនៅឡើយ ជាពិសេសការរៀបចំបណ្តាញផ្លូវថ្នល់ និងការរៀបចំទីក្រុង ដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍អចលនទ្រព្យនៅទូទាំងក្នុងរាជធានីភ្នំពេញ។ “បច្ចុប្បន្ន កម្ពុជាគួរតែមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្រើនបន្ថែមទៀត”។ នេះបើតាមប្រសាសន៍របស់លោក ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនការិយាល័យមេធាវីសុខា។

បើទោះបីជា ក្រសួងពាណិជ្ជកម្មអះអាងថា ការទាមទារតម្រូវការនៃនីតិវិធីមួយចំនួន ត្រូវបានកាត់បន្ថយ ក៏ប៉ុន្តែនីតិវិធីទាំងនោះជាមធ្យមក៏ត្រូវការរយៈពេល៣ខែដែរដើម្បីបង្កើតក្រុមហ៊ុនមួយបាន។ ក្រៅពីនេះបញ្ហាដែលកើតមានឡើងមួយចំនួនទៀតដូចជា ការិយាល័យធិបតេយ្យដែលមិនមានភាពចាំបាច់ក្នុងការបង្កើតនិងដំណើរការក្រុមហ៊ុន នីតិវិធីគ្មានប្រសិទ្ធភាពក្នុងការទទួលបានការអនុញ្ញាតការងារ និងទិដ្ឋាការ ហើយភាព មិនច្បាស់លាស់ផ្សេងទៀតពីការប្រែសម្រួលផ្នែកច្បាប់ និងបទបញ្ញត្តិផ្សេងៗទាំងអស់នេះសុទ្ធតែជារនាំងបំាងនៃដំណើរការប្រតិបត្តិការ។

ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ត្រូវតែមានការគ្រប់គ្រង និងការចាត់ចែងឲ្យបានត្រឹមត្រូវដើម្បីទាក់ទងការវិនិយោគរបស់ក្រុមហ៊ុនឯកជនឲ្យកាន់តែច្រើនបន្ថែមទៀត។ កម្ពុជា គួរតែផ្តោតទៅលើការទាក់ទាញពីការវិនិយោគរបស់បណ្តាប្រទេសណាដែលខ្លួនពឹងផ្អែកដើម្បីឲ្យមានការីកចម្រើន តួយ៉ាងដូចជាវិស័យសេវាកម្មជាដើម។

ជារួម កម្ពុជាជាទីតាំងមានសក្តានុពលមួយនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីបម្រើដល់ផ្នែកអាជីវកម្មដែលឆ្លើយតបតទៅនឹងតម្រូវការសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]