គម្រោងលំនៅឋានលំដាប់ខ្ពស់តម្លៃ ៧០០លានដុល្លារចាប់ផ្តើម

គម្រោងលំនៅឋានប្រណិតថ្មី បុរីR&F នឹងលេចឡើងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញជិតមហាវិថី ហ៊ុន សែន ក្នុងសង្កាត់ចាក់អង្រេ ខណ្ឌមានជ័យ បន្ទាប់ពីគម្រោងដែលមានទឹកប្រាក់ ៧០០លានដុល្លារនេះចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែធ្នូ។

គម្រោងលំនៅឋានប្រណិតដែលចាប់ផ្តើមថ្មីនិងអភិវឌ្ឍន៍ដោយក្រុមហ៊ុន R&F Properties Cambodia មានមូលដ្ឋាននៅប្រទេសចិននេះ មានសេវាបដិសណ្ឋារកិច្ចជាច្រើនរួមមាន ក្លឹបកីឡា អគារពាណិជ្ជកម្ម ផ្សារទំនើប និងជាច្រើនទៀត។

ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះនេះគ្របដណ្តប់លើផ្ទៃដីប្រហែល ៨ហិកតា និងមានទំហំសរុប ៥៦០,០០០ម៉ែត្រការ៉េ នេះបើយោងតាមការប្រកាសក្នុងពិធីចាប់ផ្តើមគម្រោង។

ពិធីបើកការដ្ឋាននេះធ្វើឡើងក្រោមអធិបតីឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងពេលថ្លែងទៅកាន់ពិធី ឯកឧត្តម ប៉ែន សុផល បានមានប្រសាសន៍ថា តម្រូវការលំនៅឋាននៅភ្នំពេញនិងតំបន់ជុំវិញក្រុងមានប្រហែល ៥០,០០០យូនីតក្នុងមួយឆ្នាំនៅរយៈពេល១៥ឆ្នាំទៀតពីឆ្នាំ២០១៥ដល់២០៣០។ ឯកឧត្តមបានបន្ថែមថា “ដើម្បីឆ្លើយតបនឹងតម្រូវការលំនៅឋាន ក្រសួងបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិស្តីពីការគ្រប់គ្រងដីធ្លីដែលធ្វើនៅលើប្លង់មេនៃការអភិវឌ្ឍនិងគោលនយោបាយជាតិស្តីពីលំនៅឋាន”។

តាមឯកឧត្តម ប៉ែន សុផល នៅឆ្នាំ២០៣០ ចំនួនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនឹងកើនឡើងដល់ ៧.៩លាននាក់ឬ ៤៤ភាគរយនៃប្រជាជនកម្ពុជា។

អគ្គនាយកក្រុមហ៊ុន R&F Properties Cambodia លោក Yanli Linhas បានបង្ហាញពីទំនុកចិត្តរបស់លោកលើសក្តានុពលវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជាដោយសារកំណើនសេដ្ឋកិច្ចកំពុងបន្តមាន និងគោលនយោបាយជំរុញការវិនិយោគ។

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រទេសចិន បង្កើតនូវឱកាសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍនិងតាមទាន់ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសក្នុងការទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនឡើង។ លោកបានមានប្រសាសន៍ថា គោលនយោបាយនេះគឺជាផ្នែកមួយនៃការវិនិយោគរបស់យើងនៅកម្ពុជាដែលលើកទឹកចិត្តយើងឱ្យដាក់បញ្ចូលទឹកប្រាក់ ៧០០លានដុល្លារក្នុងការអភិវឌ្ឍលំនៅឋានប្រណិតនេះ។

ក្រុមហ៊ុន R&F Properties Cambodia ជាគម្រោងវិនិយោគនៅក្រៅប្រទេសមួយរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Guangzhou R&F Properties Co., Ltd ដែលពេលនេះបានចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជាជាផ្លូវការ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអន្តរជាតិដែលមានបទពិសោធន៍រយៈពេល ២៣ឆ្នាំ និងដែលត្រូវបានបង្កើតឡើងដំបូងនៅខេត្តក្វាងចូវ ប្រទេសចិននេះ បានសាងសង់នូវកន្លែងជាង ២០០ នៅក្នុងទីក្រុងចំនួន ៥១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]