ក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ប្រកាសកែសម្រួលគោលការបង់រំលស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ

កាលពីថ្ងៃទី 2 ខែកុម្ភៈ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក បានប្រកាសពីការកែសម្រួលគោលការបង់បង្រ្គប់ប្រាក់កក់ 30 ភាគរយរបស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួន ដោយពន្យាររយៈពេលទូទាត់រហូតដល់ទៅ 24 ខែដើម្បីឆ្លើយតបទៅនឹងសំណើរបស់អតិថិជន ។

លំនៅដ្ឋានតម្លៃសមរម្យគឺជាគម្រោងដែលសាងសង់ដោយ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក ក្នុងគោលបំណងជួយប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបឱ្យទិញផ្ទះតម្លៃសមរម្យ។ គម្រោងទាំងមូលមានផ្ទះចំនួន 2457 ខ្នងលើដីទំហំ 24 ហិកតានៅស្រុកស្អាងខេត្តកណ្តាល។ គម្រោងនេះរំពឹងថានឹងបញ្ចប់នៅខែកក្កដាឆ្នាំ 2020 ។

គម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋជាច្រើនដែលរហូតមកដល់ពេលនេះ 11% ត្រូវបានលក់។ ទោះយ៉ាងណាក៏ដោយប្រជាពលរដ្ឋជាច្រើនបានត្អូញត្អែរអំពីគោលការបង់រំលោះដែលពួកគេត្រូវបង់បង្រ្គប់ប្រាក់កក់ 30 ភាគរយនៃតម្លៃផ្ទះក្នុងរយៈពេល 6 ខែ។

«ក្រុមហ៊ុនយើងខ្ញុំ​យល់ពីបន្ទុករបស់ប្រជាពលរដ្ឋ ដែល 6 ខែមានភាពតឹងតែងណាស់សម្រាប់ពួកគាត់ក្នុងបង្រ្គប់ប្រាក់កក់ 30 ភាគរយនៃតម្លៃផ្ទះ។ ដូច្នេះហើយ ដើម្បីជួយសម្រួលបន្ថយបន្ទុករបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំចង់ប្រកាសពីគោលការបង់បង្រ្គប់ប្រាក់កក់ថ្មី» លោក នួន រិទ្ធី តំណាងលក់គម្រោងនេះបានបញ្ជាក់នៅសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។

លោក នួន រិទ្ធីបានបន្តថា « ជាមួយនឹងគោលការថ្មីអតិថិជនត្រូវបង់ត្រឹមតែ 5% នៃតម្លៃផ្ទះនៅខែដំបូង។ បន្ទាប់មកពួកគាត់នឹងមានរយៈពេល 24 ខែទៀតដើម្បីបញ្ចប់ការទូទាត់ដោយគ្មានការប្រាក់។ ពួកគាត់អាចជ្រើសរើសបង់បង្រ្គប់ប្រាក់កក់ 20% 25% ឬ 30% ទៅតាមសមត្ថភាព។ បន្ទាប់មកពួកគាត់ត្រូវបន្តបង់រំលោះជាមួយធនាគាទៅតាមលក្ខខណ្ឌការប្រាក់របស់ធនាគារនីមួយៗ»។

អត្រានៃការទូទាត់សម្រាប់ខែនីមួយៗអាចចាប់ពី 105 ដុល្លារទៅ 244 ដុល្លារ ទៅតាមភាគរយប្រាក់កក់ ដែលពួកគាត់ចង់បង្រ្គប់និងតម្លៃផ្ទះ។ តម្លៃផ្ទះចាប់ផ្តើមពី 25000 ដុល្លារទៅ 38888 ដុល្លារអាមេរិក។

ក្រុមហ៊ុន ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក ក៏បានប្រកាសផងដែរថាអ្នកទិញដែលមានឈ្មោះក្នុងបញ្ជីទិញត្រូវមកទូទាត់ប្រាក់កក់មុនថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2018 ។ សម្រាប់អតិថិជនខកខានមិនបានមកតាមថ្ងៃកំណត់ ក្រុមហ៊ុននឹងចាត់ទុកថាអតិថិជនបាត់បង់សិទ្ធិ។

ជាមួយនឹងគោលការថ្មី លោក នួន រិទ្ធី រំពឹងថគម្រោងទាំងមូលនឹងលក់អស់ក្នុងរយៈពេលពីរខែ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]