មជ្ឈមណ្ឌលបណ្តុះបណ្តាលអចលនទ្រព្យគ្រោងនឹងបើកដំណើរការក្នុងឆ្នាំនេះ

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) កំពុងជំរុញវិនិយោគិនអោយវិនិយោគលើមជ្ឈមណ្ឌលបណ្តុះបណ្តាលអចលនទ្រព្យដែលជាសាលាបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតក្នុងវិស័យសំណង់និងអចលនទ្រព្យ ។

លោកបណ្ឌិតគីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានបង្ហាញពីផែនការនិងប្តេជ្ញាចិត្តក្នុងការបើកមជ្ឈមណ្ឌលនេះអោយបានក្នុងឆ្នាំនេះ។

យោងតាមលោកគីម ហ៊ាងគម្រោងនេះត្រូវការថវិកាប្រមាណជាង ២០ ម៉ឺនដុល្លារអាមេរិក។

“នៅក្នុងដំណាក់កាលនេះមានប្រមាណជា ២០ក្រុមហ៊ុនបានចូលរួមនិងវិនិយោគជាមួយគម្រោងនេះ ។ ទោះជាយ៉ាងណាក៏ដោយយើងនៅតែស្វែងរកអ្នកវិនិយោគបន្ថែមទៀត។ បន្ទាប់មកយើងនឹងបញ្ជូនសំណើរទៅក្រសួងអប់រំនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសុំបើកសាលាមួយនេះ” លោកគីម ហ៊ាង បានមានប្រសាសន៍។

“គោលបំណងនៃការបើកសាលារៀនមួយនេះគឺមិនមែនសំដៅទៅលើតែផលចំណេញឬផលប្រយោជន៍ពីសាលាតែម្យ៉ាងនោះទេ ផ្ទុយទៅវិញយើងចង់ពង្រឹងនិងលើកកម្ពស់ធនធានមនុស្សនៅក្នុងវិស័យសំណង់និងអចលនទ្រព្យអោយកាន់តែប្រសើរជាងមុន។ អ្នកដែលបានបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើងនឹងមានចំណេះដឹងព្រមជាមួយនិងសមត្ថភាពច្បាស់លាស់ក្នុងការធ្វើការនៅក្នុងវិស័យនេះ” លោកបានបន្ត។

នៅដំណាក់កាលនេះសមាគមមិនទាន់បានបង្ហាញលម្អិតទាក់ទងនឹងកម្មវិធីនិងតម្លៃសិក្សានៅឡើយទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]