Safari World Phnom Penh គ្រោងនឹងបើកនៅខែមេសានេះ

ក្រុមហ៊ុនលីយ៉ុងផាត់គ្រុប គ្រោងនឹងបើកដំណើរការសួនសត្វ Safari World Phnom Penh របស់ខ្លួននៅតំបន់ជ្រោយចង្វារ នាខែមេសាខាងមុខនេះ បន្ទាប់ពីការសាងសង់អស់រយៈពេលពីរឆ្នាំ បើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ។

សាងសង់នៅលើផ្ទៃដីជាង ៨០ ហិចតានៅក្នុងខណ្ឌជ្រោយចង្វារ សួនសត្វ Safari World Phnom Penh នឹងក្លាយទៅជាសួនសត្វដ៏ធំបំផុតដែលមិនធ្លាប់មាននៅរាជធានីភ្នំពេញ ក្រោមតម្លៃវិនិយោគជាង ៩ លានដុល្លារ។

បើតាមការបញ្ជាក់ឱ្យដឹងពីលោកឧកញ៉ា លី យ៉ុងផាត់ នាយកក្រុម ហ៊ុនលីយ៉ុងផាត់គ្រុប ពីមុនសួនសត្វនេះមានទីតាំងនៅខេត្តកោះកុង ការរើសួនសត្វពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញនេះ ដោយសារនៅរាជធានីភ្នំពេញមានភ្ញៀវទេសចរច្រើន។

Safari World Phnom Penh នឹងមានសត្វជាង ៨០០ ក្បាលដែល រួមមានខ្លាឃ្មុំ អូទ្រីស កង់ហ្គោរ៉ូ ក្រពើផ្សោត ក្តាន់ និងសត្វជាច្រើនទៀត។ លើសពីនេះទៅទៀងក្នុងសួនសត្វក៏មានការសម្តែងរបស់សត្វក្រពើ បក្សី ស្វា និងខ្លា ផងដែរ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក្រៅពីសួនសត្វនេះ ក្រុមហ៊ុន LY.P Group ក៏កំពុងគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារអាមេរិកក្នុងការកសាងឧទ្យានទឹកធំបំផុតមួយនៅអាស៊ានដែលមានឈ្មោះថា Angkor Water Park ផងដែរ ។ ប៉ុន្តែព័ត៌មានលម្អិតនៃគម្រោងនេះមិនទាន់បានបង្ហាញជាក់លាក់នៅឡើយទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]