តើសណ្ឋាគារគួរឆ្លើយតបយ៉ាងណាចំពោះកំណើនភ្ញៀវទេសចរ?

វិស័យទេសចរណ៍គឺជាចំណុចលេចធ្លោដ៏សំខាន់មួយនៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយចំនួនអ្នកទេសចរបន្តកើនឡើង។ អត្រាស្នាក់នៅសណ្ឋាគារនៅតាមទីក្រុងដូចជា ភ្នំពេញ សៀមរាប និងព្រះសីហនុមានកម្រិតខ្ពស់នៅឆ្នាំ២០១៧។ ការកើនឡើងជាបន្តបន្ទាប់នៃការមកដល់នៃភ្ញៀវទេសចរ ព្រមទាំងការកើនឡើងនៃអត្រាស្នាក់នៅបានជំរុញឲ្យមានការអភិវឌ្ឍសណ្ឋាគារកាន់តែច្រើនឡើងគ្រប់ទីក្រុងនិងទីប្រជុំជន។

យើងរំពឹងថាការផ្គត់ផ្គង់បន្ទប់សណ្ឋាគារនៅភ្នំពេញនិងព្រះសីហនុនឹងកើនឡើងយ៉ាងហោចណាស់ ២០% ដោយមានបន្ទប់ថ្មីរាប់ពាន់បន្ទប់។ នៅក្នុងនោះ មានសណ្ឋាគារជាច្រើនគ្រោងនឹងសាងសង់ ជាពិសេសនៅតាមទីក្រុង និងទីប្រជុំជនមាត់សមុទ្រ ហើយការផ្គត់ផ្គង់សណ្ឋាគារនិងចំនួនភ្ញៀវទេសចរនឹងបន្តកើនឡើង។ លោក Nguon Chhayleang នាយកប្រតិបត្តិ Pointer បានមានប្រសាសន៍ថា “ខ្ញុំមិនមានតួលេខចំនួនបន្ទប់សណ្ឋាគារពិតប្រាកដនៅក្នុងរាជធានីភ្នំពេញទេ ប៉ុន្តែខ្ញុំជឿជាក់ថាតម្រូវការសណ្ឋាគារនៅតែមាន ហើយសណ្ឋាគារប្រណីតៗនៅតែដំណើរការបានយ៉ាងល្អ” ។

ជាទូទៅទីផ្សារសណ្ឋាគារត្រូវបានគេបែងចែកជាពីរផ្នែកគឺ – ភ្ញៀវដែលចង់ស្នាក់នៅសណ្ឋាគារលំដាប់ខ្ពស់ និងភ្ញៀវដែលចង់ស្នាក់នៅសណ្ឋាគារតម្លៃសមរម្យដូចជា Hostel។ ហេតុដូច្នេះបញ្ហាប្រឈមសម្រាប់ម្ចាស់និងប្រតិបត្តិករសណ្ឋាគារគឺការកំណត់ផ្នែកដែលត្រឹមត្រូវសម្រាប់អចលនទ្រព្យរបស់ខ្លួន។ លោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខាបានពន្យល់ថា “ប្រទេសកម្ពុជាគឺជាទីផ្សារមានភាពស្វាហាប់ខ្លាំងដែលស្វាគមន៍ភ្ញៀវទេសចរគ្រប់ប្រភេទនិងគ្រប់កម្រិតប្រាក់ចំណូល។”

សណ្ឋាគារណាហ្គាវើលនៅភ្នំពេញ

សំណង់សណ្ឋាគារតាមឆ្នេរក្នុងខេត្តព្រះសីហនុ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]