ផ្សារទំនើប The Peak នឹងគ្រប់គ្រងដោយក្រុមហ៊ុនស្តង់ដាពិភពលោក CapitaLand

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតមួយនៅអាស៊ី CapitaLand កាលពីថ្មីនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុក Worldbridge Land ដើម្បីចូលមកគ្រប់គ្រង ផ្សារទំនើបនៅក្នុងគម្រោង The Peak ដែលនឹងបើកដំណើរការក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

ផ្សារទំនើបមួយនេះមានកម្ពស់ ៥ ជាន់ មានផ្ទៃដីក្រឡាសរុបជាងប្រមាណ៤០.០០០ ម៉ែត្រការ៉េ (មិនរាប់បញ្ចូលកន្លែងចតរយន្ត) សំរាប់ផ្ទៃដីក្រឡាសម្រាប់ជួល (Net Lettable Area) មានប្រមាណ ២៤.០០០ ម៉ែត្រការ៉េ។ វាជាផ្នែកមួយនៃគម្រោង The Peak ដែលជាអគារអភិវឌ្ឍចម្រុះ ៥៥ ជាន់ស្ថិតនៅក្នុងខណ្ឌចំការមន ក្រោមការបណ្ដាក់ទុនរបស់ក្រុមហ៊ុន Oxley ជាមួយក្រុមហ៊ុនកម្ពុជា Worldbridge Land ។

បច្ចុប្បន្នគម្រោងមួយនេះកំពុងស្ថិតក្នុងការសាងសង់ហើយរំពឹងថានឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២០ ។

ទាក់ទងនឹងការគ្រប់គ្រងក្នុងផ្សារទំនើបមួយនេះ ក្រុមហ៊ុនCapitaLand នឹងត្រួតពិនិត្យការងារជារួមដូចជា ការរៀបចំផែនការ គ្រប់គ្រងរាល់ទ្រព្យសម្បត្តិផ្សេងៗរបស់ក្រុមហ៊ុន ការបើកសម្ពោធ និងការគ្រប់គ្រងផ្នែកជួល។

នៅរាជធានីភ្នំពេញក្រុមហ៊ុន CapitaLand ក៏បានគ្រប់គ្រងអគារស្នាក់នៅ ៣ កន្លែងផ្សេងទៀតផងដែររួមមាន CASA Meridian Residence, Somerset Norodom Phnom Penh និង Somerset Meridian Square Phnom Penh ដែលនឹងបើកដំណើរការនៅឆ្នាំនេះនិងឆ្នាំក្រោយ។

https://youtu.be/mT_d2zjmDI0

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]