អគារ C7 របស់ទីក្រុងអូឡាំព្យាបានបញ្ចប់សំណង់អគារជាស្ថាពរ

កាលពីថ្ងទី ២៣ ខែ មីនានេះ ក្រុមការងារគម្រោងទីក្រុងអូឡាំព្យាបានប្រារព្ធពិធីអបអរសារទរការបញ្ចប់គ្រោងអគារ C7 ឫ The Topping out of C7 buildingដែលជាអគារបែបការិយាល័យលំនៅដ្ឋានឬ ហៅកាត់ថា SOHO។

បើតាមប្រសាសន៍របស់ប្រធានគ្រប់គ្រងផែនការលោក Jang Hong Suk បានអោយដឹងថា ពិធីអបអរសារទរនេះ ជាការបញ្ចប់ទៅលើសំណង់អគារផ្នែកខាងក្រៅ ដោយឡែកផ្នែកខាងក្នុងនៅពុំទាន់រួចរាល់នៅឡើយទេ។ ចំពោះគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ពេញលេញក្នុងឆ្នាំ ២០១៩។

មកដល់បច្ចុប្បន្ននេះ អគារC7 ឬ The Fortune Tower បានលក់អស់ប្រមាណជាង ៧០ ភាគរយទៅហើយ ដែលបញ្ជាក់អោយឃើញថាគម្រោងនេះទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អតិថិជន។

The Fortune Towerគឺជាអគារពាណិជ្ជកម្មទំនើប ដែលអាចប្រើប្រាស់ជាលំនៅដ្ឋានក៏បាន ឫជាកន្លែងធ្វើការក៏បាន ដែលហៅកាត់ថា SOHO ឬ Small Office Home Officeដែលខុសពីអគារស្នាក់នៅប្រភេទ Condominiums ដែលបានតែស្នាក់នៅតែមួយមុខមុខ។ អគារC7 មានបំពាក់ជណ្តើរយន្ត ១០ គ្រឿងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ព្រមទាំងមានចំណតរថយន្ត និងកន្លែងទទួលភ្ញៀវធំទូលាយតាមលក្ខណៈស្តង់ដាអន្តរជាតិ។

អគារ C7 នេះគឺជាផ្នែកមួយនៃគម្រោងទីក្រុងអូឡាំព្យារបស់ក្រុមហ៊ុន វិនិយោគទុន អាណិកជនកម្ពុជា OCIC ដែលជាបណ្ដុំអគារខុនដូ ការិយាល័យ ផ្សារទំនើប សណ្ឋាគារ និង អគារពាណិជ្ជកម្ម។ គម្រោងទីក្រុងអូឡាំព្យានេះបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៣ លើដីជាង ៦,៥ ហិកតា ក្រោមថវិកាវិនិយោគជាង ៥០០ លានដុល្លារអាមេរិក។

Planning Manager Jang Hong Suk

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]