The Premier Land សែនសុខដំណាក់កាលទី ២ លក់អស់ជាង ៩០ ភាគរយ

គម្រោង The Premier Land Sen Sok Avenue គម្រោងទី ២ ត្រូវបានលក់អស់ជាង ៩០ ភាគរយ បន្ទាប់ពីការលក់អស់យ៉ាងឆាប់រហ័សនៃគម្រោងទី ១ តាំងតែមុនពេលពិធីបើកការដ្ឋានសាងសង់កាលពីខែមករាមកម្ល៉េះ។

គម្រោង ដឹ ព្រេមៀ លែននេះវិនិយោគដោយ ក្រុមហ៊ុន L.Y.P Group ក្រោមតម្លៃវិនិយោគប្រមាណ ៩២ លានដុល្លារអាមេរិក គម្រោងនេះជាប្រភេទគម្រោងស្សបហោស៍ សរុបចំនួន ២៧១ ខ្នង ។ ស្សបហោស៍ ឬ អគារអាជីវកម្មនីមួយៗនឹងមានកម្ពស់ ៤ ជាន់កន្លះ ទទឹងផ្ទះប្រវែង ៤ ម៉ែត្រកន្លះ បណ្ដាយ ២៣ ម៉ែត្រ ដែលផ្តល់លក្ខណៈងាយស្រួលក្នុងការស្នាក់នៅ ឬ បើកជាអាជីវកម្មទាំងខ្នាតធំនិងតូចគ្រប់ប្រភេទ។

បើយោងតាមប្រសាសន៍របស់លោក មាន សំអុល អ្នកគ្រប់គ្រងទូទៅលើគម្រោងដឹ ព្រេមៀ លែនបានបញ្ចាក់ថា ៖ “ទីតាំងគឺជាចំណុចពិសេសរបស់គម្រោងនេះ ព្រោះវាស្ថិតនៅខណ្ឌសែនសុខ ដែលជាតំបន់មួយដែលកំពុងតែមានសក្តានុពលខ្ពស់។ ជាមួយគ្នានេះដែរ គម្រោង ដឹ ព្រេមៀ លែនត្រូវបានហ៊ុំព័ទ្ធដោយគម្រោងធំ ៗ ជាច្រើនដូចជាផ្សារទំនើបអ៊ីអនទី ២ ផ្សារ Marko ក្រុមហ៊ុន Global House ព្រមទាំងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍សែនសុខថែមទៀតផង។

“កត្តាទាំងនេះនឹងធ្វើឱ្យ ដឹ ព្រេមៀ លែន ក្លាយជាមជ្ឈមណ្ឌលអាជីវកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ” លោកបានបន្ត។

បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់នៅខែមករា គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី ១ ឆ្នាំ ២០១៩ ។

ដោយមើលឃើញពីសក្តានុពលនិងការឆ្លើយជាវិជ្ជមាននៃការលក់គម្រោងទាំង ២ដំណាក់កាលរួចមក LY.P ក្រុមហ៊ុន L.Y.P Group ក៏បានគ្រោងនឹងវិនិយោគបន្តក្នុងដំណាក់កាលទី ៣ និង ទី៤ ក៏ដូចជាគម្រោងដទៃទៀតនៅតំបន់សែនសុខក្នុងពេលឆាប់នេះផងដែរ។

https://www.facebook.com/thepremierland/videos/915001301980182/

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]