សណ្ឋាគារប្រេនអន្តជាតិ LBIS Stylesដំបូងបង្អស់នៅកម្ពុជានឹងបើកដំណើរការក្នុងខែមិថុនានេះ

AccorHotelsគ្រោងនឹងដាក់អោយដំណើរការសណ្ឋាគារលំដាប់អន្តជាតិក្នុងបណ្ដាញរបស់ខ្លួន Ibis Stylesក្នុងខេត្តសៀមរាបនៅខែមិថុនាខាងមុខនេះ ដែលជាលើកដំបូងបង្អស់ ចំពោះវត្តមានសណ្ឋាគារIbis Stylesនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមគេហទំព័រការរបស់ AccorHotels ។

សណ្ឋាគារIbisជាប្រភេទសណ្ឋាគារក្នុងប្រេន AccorHotelsដែលមានតម្លៃសមរម្យនិងល្បីល្បាញចំពោះភាពច្នៃប្រឌិតនៃការឌីស៉ាញនិងភាពទាន់សម័យរបស់ខ្លួន។ បច្ចុប្បន្នសណ្ឋាគារIbisមានជាង ២០៤៣ កន្លែងជុំវិញពិភពលោក។

ហើយនេះវត្តមានរបស់សណ្ឋាគារIbis Styles ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅកណ្តាលទីក្រុងសៀមរាបជិតផ្សាររាត្រីនិងPub Street ដែលមានបន្ទប់សរុបចំនួន ១១២ បន្ទប់ រួមជាមួយនឹងបរិក្ខារផ្សេងៗទៀតដូចជាអាងហែលទឹកដែលអាចមើលឃើញទេសភាពទន្លេភោជនីយដ្ឋាននិងបារ។

បើយោងតាម AccorHotels មូលហេតុនៃការបើកសណ្ឋាគារប្រេន Ibisនៅប្រទេសកម្ពុជាគឺដើម្បីបំពេញតម្រូវការសណ្ឋាគារស្តង់ដាអន្តជាតិប៉ុន្តែមានតម្លៃសមរម្យនៅក្នុងប្រទេស។ នេះជាការបន្ថែមទៅលើសណ្ឋាគារក្នុងបណ្ដាញ AccorHotels ដែលមានស្រាប់ដូចជាសណ្ឋាគារRafflesនិង Sofitelដែលជាសណ្ឋាគារលំដាប់High-End។

លើសពីនេះទៅទៀត ក្នុងឆ្នាំ ២០១៨ នេះ AccorHotels ក៏គ្រោងនឹងបើកសណ្ឋាគារលំដាប់ High-Endចំនួនពីរផ្សេងទៀត គឺ សណ្ឋាគារ Novotel ដែលនឹងមានទីតាំងនៅរាជធានីភ្នំពេញនិងក្រុងព្រះសីហនុ។

AccorHotels គឺជាក្រុមហ៊ុនសណ្ឋាគារពហុជាតិដែលមានដើមកំណើតមកពីបារាំងដែលបច្ចុប្បន្នមានសណ្ឋាគារ ជាង ៤២០០សណ្ឋាគារ ក្នុងប្រទេសចំនួន ៩៥ ជុំវិញពិភពលោក ក្នុងនោះដែរក៏មាន ៤ កន្លែងស្ថិតក្នុងប្រទេសកម្ពុជា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]