ភ្នំពេញនឹងស្វាគមន៏មជ្ឈមណ្ឌលកម្សាន្តជាប់មាត់ទន្លេថ្មីមួយក្នុងខែវិច្ឆិកានេះ

ក្រុមហ៊ុន WorldBridge Group បានវិនិយោគទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិកសាងសង់មជ្ឈមណ្ឌលកម្សាន្តជាប់មាត់ទន្លេថ្មីមួយឈ្មោះថា WB Arena ដែលនឹងជាក្លាយជាកន្លែងកំសាន្តដែលមានភាពសំបូរបែបនិងប្លែកថ្មីមួយនៅរាជធានីភ្នំពេញ។

មានទីតាំងស្ថិតនៅតាមបណ្តោយទន្លេបាសាក់ម្ដុំចាក់អង្រែក្រោមមជ្ឈមណ្ឌលកម្សាន្តថ្មីមួយនេះត្រូវបានសាងសង់លើផ្ទៃដីជាង ១,៣ ហិកតា ក្នុងនោះមានអគារសរុបចំនួន ១៣ អគារ ដែលអគារនីមួយៗផ្ដល់នូវសេវាកម្មផ្សេងៗគ្នាជាច្រើនដូចជា ម្ហូបអាហារ ភេសជ្ជៈបែបជាតិនិងអន្ដរជាតិ ផ្សារទំនើប កន្លែងក្មេងលេង មជ្ឈមណ្ឌលសុខភាពសម្ផស្ស ពិសេសជាងគេនោះគឺរោងមហោស្រព។

ចំណុចពិសេសរបស់មជ្ឈមណ្ឌលកម្សាន្តWB Arena នេះគឺ ទីតាំងដែលអាចចូលទៅដល់ទាំងផ្លូវទឹក និងផ្លូវគោក។ WB Arenaមានបណ្តោយលាតសន្ធឹងតាមដងទន្លេបាសាក់ប្រមាណ ១០០ ម៉ែត្រ ដែលអ្នកមកកំសាន្តអាចធ្វើដំណើរមកបានដោយប្រើប្រាស់សេវានាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាទូកឯកជនផ្ទាល់ខ្លួនផងដែរ នេះបើតាមប្រសាសន៏របស់លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើគម្រោងនេះ។

ចំណែកឯម្ខាងទៀតនៃ WB Arena គឺនៅតាមបណ្តោយផ្លូវជាតិលេខ ២ម្តុំចាក់អង្រែក្រោម ដែលប្រកបដោយកន្លែងចតឡាននិងម៉ូតូធំទួលាយ។

លោកSimon បានបន្តទៀតថា ភាពលេចធ្លោមួយទៀតនៃមជ្ឈមណ្ឌលកម្សាន្ត គឺសាលមហោស្រព ៤០០ កៅអីដែលមានជាការសម្តែងផ្សេងៗគ្នាជារៀងរាល់យប់ដូចជា ការប្រដាល់ខ្មែរ សៀក ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈវប្បធម៌ខ្មែរជាដើម។

លើសពីនេះ WB Arena ក៏មានជាកន្លែងអោយអ្នកមានទេពកោសល ឬក្រុមតន្រ្តីណាមួយ មកសម្ដែងទេពកោសលរបស់ខ្លួនតាមដងផ្លូវ ដើម្បីបង្កើតឱ្យមានភាពរស់រវើកបន្ថែមទៀត។

ចំណុចសំខាន់ចុងក្រោយរបស់របស់មជ្ឈមណ្ឌលកម្សាន្តមួយនេះគឺសេវាកម្មនានាមជ្ឈមណ្ឌលកម្សាន្តមានក្នុងតម្លៃសមរម្យដែលគ្រប់គ្នាអាចមកកម្សាន្តបាន។

គិតត្រឹមខែមេសានេះសំណង់បានបញ្ចប់ប្រហែលជា ៧០ ភាគរយហើយ រីឯគម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅខែកក្កដា ហើយនឹងបើកជាសាធារណៈនៅខែវិច្ឆិកាខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]