កម្ពុជានឹងត្រូវការលំនៅដ្ឋានជាង ១ លានខ្នងបន្តែមទៀតក្នុងឆ្នាំ ២០៣០

ប្រទេសកម្ពុជានឹងត្រូវការលំនៅដ្ឋានជាង ១លានខ្នងបន្ថែមទៀតក្នុងឆ្នាំ ២០៣០ ដែលក្នុងនោះតម្រូវការក្នុងរាជធានីភ្នំពេញនឹងមានរហូតដល់ទៅ ៨ សែនខ្នង នេះបើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីឆ្នាំ ២០១៤។

សេចក្តីថ្លែងការណ៍នេះត្រូវបានលើកឡើងមកពិភាក្សានៅក្នុងកម្មវិធីពិភាក្សារបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឬ EuroCham ស្តីពីលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជាកាលពី ថ្ងៃទី ២៤ ខែឧសភា កន្លងមកនេះ។

បើយោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានប្រជាជនសរុប ១៥,៧ លាននាក់ ដែលក្នុងនោះ ប្រជាពលរដ្ឋជិត ៩,៨ លាននាក់កំពុងប្រឈមនិងបញ្ហាគ្មានលំនៅដ្ឋានសមរម្យរស់នៅ។ ប្រភពដដែលនេះក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នអត្រាកង្វះលំនៅដ្ឋាន (Housing Deficit Rate) នៅក្នុងប្រទេសកម្ពុជាមានរហូតដល់ទៅ ៥៨ភាគរយ។

ផ្ទុយទៅវិញ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ មនិងសំណង់ ចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាបាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ ២០១៧ កន្លងមកនេះមានគម្រោងសាងសង់សរុបចំនួន ៣០៥២ គម្រោង ដោយក្នុងនោះ ២២៩១ ជាគម្រោងលំនៅដ្ឋាន។

ហេតុដូច្នេះទើបមានជាសំណួរចោទសួរថា ហេតុអ្វីបានជាមានប្រជាពលរដ្ឋជិត ៩,៨លាននាក់ កំពុងប្រឈមនឹងបញ្ហាគ្មានលំនៅដ្ឋានសមរម្យរស់នៅ ខណៈដែរគម្រោងលំនៅដ្ឋានកើនឡើងជាបន្តបន្ទាប់?

“កត្តាដែលមូលហេតុនៃបញ្ហានេះគឺការសាងសង់លំនៅដ្ឋានផ្ទុយនឹងតម្រូវការ។ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ភាគច្រើននៅកម្ពុជាបច្ចុប្បន្នកំពុងផ្តោតលើការសាងសង់លំនៅដ្ឋានសម្រាប់អ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យមនិងអ្នកមានប្រាក់ចំណូលខ្ពស់ដូចជា បុរី និង ខុនដូ ជាដើម ដោយអាចភ្លេចគិតថា អ្នកមានប្រាក់ចំណូលទាបដូចជាកម្មកររោងចក្រក៏កំពុងត្រូវការលំនៅដ្ឋានរស់នៅដែរ” កញ្ញា Lang Sok ដែលជាអ្នកវិភាគរបស់អង្គការ UNDP Cambodia បានលើកឡើងយ៉ាងដូច្នេះ។

កញ្ញា បានបន្តទៀតថា វិនិយោគិននិងអ្នកអភិវឌ្ឍន៍គួរតែវិនិយោគលើលំនៅដ្ឋានតម្លៃសមរម្យឲ្យបានច្រើនជាមុនដើម្បីបំពេញនូវតម្រូវការរបស់អ្នកមានប្រាក់ចំណូលទាប។

គួរបញ្ជាក់ផងដែរថា លំនៅដ្ឋានតម្លៃសមរម្យក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននៅមានកម្រិតណាស់ ដែលមានប្រមាណជា ២ ទៅ ៣ ក្រុមហ៊ុនប៉ុណ្ណោះដែលកំពុងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យនេះ ដូចជាក្រុមហ៊ុន World Bridge Group ក្រុមហ៊ុន Arakawa Co. , Ltd និងក្រុមហ៊ុន B&BM Development Co., ltd. ជាដើម។

ជាមួយគ្នានេះដែរ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ក៏កំពុងសហការណ៍ជាមួយនឹង UNDP អភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យជា ៣០០០ ខ្នងនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ ដែលគ្រោងនឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ ២០១៨នេះ។

កម្មវិធីពិភាក្សាស្តីពីលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជា

Ms Lang Sok, a UNDP Cambodia Communication Analyst

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]