អ្នកជំនាញ៖ ការវិនិយោគលើអចលនទ្រព្យនឹងមានសន្ទុះខ្លាំងក្រោយការបោះឆ្នោត

រាជធានីភ្នំពេញ

អ្នកជំនាញនិងអ្នកវិភាគអចលនទ្រព្យបានព្យាករណ៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យនឹងមានការកើនឡើងគួរឲ្យកត់សំគាល់ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ២៩ ខែកក្កដានេះរួច ដោយអះអាងថាស្ថេរភាពនយោបាយជាកត្តាជំរុញឲ្យមានការវិនិយោគច្រើនជាងមុន ទាំងអ្នកវិនិយោគក្នុងនិងក្រៅប្រទេស។

ការវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសនៅរយៈពេល ៦ខែ ដំបូងនៃ២០១៨ គឺពុំសូវមានសន្ទុះប៉ុន្មានទេ ឬអាចនិយាយបានថាវានៅទ្រឹង ឬកើនឡើងបន្ដិចបន្តួចតែប៉ុណ្ណោះ។ មូលហេតុគឺដោយសារតែជិតបោះឆ្នោត ដូច្នេះហើយ អ្នកវិនិយោគពុំសូវចង់វិនិយោគលើគម្រោងធំៗ ឬទិញអចលនទ្រព្យប៉ុន្មានទេ។ នេះបើយោងតាមការវិភាគរបស់លោក សន សៀប ដែលជាស្ថាបនិក និងជានាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។

លោកបានពន្យល់ទៀតថា អ្នកវិនិយោគភាគច្រើនរង់ចាំឲ្យបោះឆ្នោតរួច ព្រោះថាកត្តាស្ថេរភាពនយោបាយ គឺជាកត្តាចាំបាច់ដែលបង្កើតទំនុកចិត្តដល់អ្នកវិនិយោគ។

យោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Key Real Estate Co., Ltd បានឲ្យដឹងថា តម្លៃដីធ្លីនៅក្នុងរាជធានីភ្នំពេញទាំងមូល ក្នុងអំឡុងពេល ៦ខែដំបូងក្នុងឆ្នាំ ២០១៨ មានការកើនឡើងត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ ខណ្ឌដែលមានតម្លៃដីខ្ពស់ក៏នៅតែជាខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក ដែលតម្លែដីក្នុងសង្កាត់ផ្សារថ្មីគឺថ្លៃរហូតដល់ទៅ ៨៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហើយ លោក សន សៀប បានព្យាករណ៍ថាតួលេខនេះនឹងកើនឡើងទៀត បន្ទាប់ពីការបោះឆ្នោតរួច។

លោកបានបន្តទៀតថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាគឺដើរដល់វ័យជំទង់ហើយ ក្នុងវ័យនេះជាទូទៅ តម្លៃអចលនទ្រព្យ ជាពិសេសតម្លៃដី ពីមួយឆ្នាំទៅមួយឆ្នាំគឺមិនសូវស្ទុះខ្លាំងដូចកាលពី ៥ ទៅ ១០ ឆ្នាំមុននោះទេ។ ប៉ុន្តែក៏នៅតែមានកំណើនជាបន្តបន្ទាប់។

យោងតាមសារព័ត៌មាន AKP ប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Imperial Realty Co., Ltd. លោក Ken Lo ស្របគ្នានេះដែរ ក៏បានព្យាករណ៍ជាវិជ្ជមានលើទីផ្សារអចលនទ្រព្យនៅកម្ពុជាថាបន្ទាប់ពីការបោះឆ្នោតរួចផងដែរ។

លោកក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគ ម្ចាស់គម្រោង ក៏ដូចជាអ្នកដែលពាក់ព័ន្ធក្នុងទ្រព្យសម្បត្តិទាំងអស់ បន្តរក្សាគុណភាពការងារឲ្យរឹងមាំ និងកសាងទំនុកចិត្តអតិថិជនឲ្យបានល្អ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]