រោងចក្រស៊ីម៉ងត៍តម្លៃជាង ៣២ លានដុល្លារគ្រោងនឹងសាងសង់ក្នុងខេត្តព្រះសីហនុ

រូបគំរូ រោងចក្រស៊ីម៉ងត៍ ប្រភព៖ Himalayan Times

ក្រុមហ៊ុន King Elephant Construction Material Co. , Ltd. កាលពីថ្មីៗនេះ បានប្រកាសពីផែនការវិនិយោគទំហំទឹកប្រាក់ជាង ៣២ លានដុល្លារដើម្បីសាងសង់រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការស៊ីម៉ងត៍ក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។

បើយោងតាមកិច្ចប្រជុំជាផ្លូវការរវាងតំណាងក្រុមហ៊ុននិង លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៦ ខែសីហា កន្លងមកនេះ គម្រោងរោងចក្រស៊ីម៉ងត៍មួយនេះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម (Environmental Impact Assessment) ដើម្បីធានាថារោងចក្រនេះនឹងមិនប៉ះពាល់ដល់បរិស្ថានក៏ដូចជាសង្គមដែរ។

រោងចក្រស៊ីម៉ងត៍ថ្មីនេះនឹងជួយផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជារាប់ពាន់អ្នកជាពិសេសអ្នករស់នៅក្នុងតំបន់។

ក្រៅពីគម្រោងមួយនេះ កាលពីខែឧសភា កន្លងមកនេះ រោងចក្រស៊ីម៉ងថ្មីមួយត៍ក៏ទើបតែសម្ពោធនៅឯខេត្តបាត់ដំបង ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា-ចិន ប្រមាណជាង ២៣០ លានដុល្លារ។ រោងចក្រមួយនេះនឹងមានសមត្ថភាពផលិតស៊ីម៉ងត៍បាន ២ លានតោនក្នុងមួយឆ្នាំ (អានបន្ថែម)។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបច្ចុប្បន្នមានរោងចក្រស៊ីម៉ងត៍ក្នុងស្រុកចំនួន ៤ កន្លែង ដែលអាចផលិតស៊ីម៉ងត៍បានរហូតដល់ ៧ លានតោនក្នុងមួយឆ្នាំដើម្បីឆ្លើយតបនឹងតម្រូវការដ៏ច្រើនលើសលប់ក្នុងឧស្សាហកម្មសំណង់នាពេលបច្ចុប្បន្ន។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]