ការឈានជើងចូលទីផ្សាររបស់ Keller-William នឹងជួយបង្កើនពន្ធពីវិស័យអចលនទ្រព្យជូនរដ្ឋ

ដើម្បីធានាបាននូវនិរន្តភាពនិងការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនក្នុងស្រុក Khmer Real Estate Co., Ltd. បានទិញសិទ្ធិជាម្ចាស់អាជីវកម្មចលនទ្រព្យដ៏ល្បីល្បាញមួយមកពីសរដ្ឋអាមេរិកដែលមានឈ្មោះថា Keller Williams ដើម្បីជួយជំរុញវិស័យអចលនទ្រព្ យជាពិសេសទៅលើវិស័យដីធ្លីនៅកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។

ការប្តេចជ្ញាពង្រឹងវិស័យអចលនទ្រព្យនេះគឺត្រូវបានអះអាងដោយលោក គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate ដែលក្នុងនោះលោកបានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន Fresh News ថា៖ «ភ្នាក់ងារដីធ្លីទាំងអស់នៅកម្ពុជា នឹងប្រកបអាជីវកម្មដោយមានច្បាប់ត្រឹមត្រូវ ព្រោះរាល់ការរកស៊ីទាំងអស់ ត្រូវតែបង់ពន្ធជូនរដ្ឋដោយហេតុថាពេលចូលជាមួយ Keller Williams-កម្ពុជា គ្រប់ក្រុមហ៊ុនទាំងអស់ដែលរកស៊ីក្នុងវិស័យនេះ មិនអាចគេចផុតពីច្បាប់បានឡើយ»។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ Keller Williams គឺជាក្រុមហ៊ុន Franchise ដ៏ល្បីល្បាញមួយក្នុងវិស័យអចលនទ្រព្យ ហើយគឺជាអ្នកដែលផ្តល់គំរូអាជីវកម្មសំរាប់ភ្នាក់ងាររបស់ខ្លួន។ លើសពីនេះទៅទៀត ដើម្បីក្លាយជាភ្នាក់ងារ Keller Williams គឺតម្រូវអោយមានការចុះបញ្ជីរនៅក្រសួងហិរញ្ញវត្ថុដើម្បីទទួលបាននូវអាជ្ញាបណ្ណស្របច្បាប់មួយព្រមទាំងមានការបណ្ដុះបណ្ដាលជាប្រចាំផងដែរ។

តាមរយៈការចុះបញ្ជីអាជីវកម្មលើវិស័យអចលនទ្រព្យបានយ៉ាងត្រឹមត្រូវនឹងជាក់លាក់បែបនេះ គឺជាការជួយបង្កើនចំណូលជូនរាជរដ្ឋាភិបាលតាមរយៈពន្ធនិងអាករនានា ដែលនេះនឹងជួយជម្រុញដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងច្បាប់ទាក់ទងទៅនឹងការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]