កម្ពុជាសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយសំរាប់គម្រោងស្ពានអាកាសនៅតំបន់ស្ទឹងបត់

រូបគំរូដោយ Wikimedia Commons

អ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយាសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយសំរាប់គម្រោងសាងសង់ស្ពានអាកាសនៅតំបន់ស្ទឹងបត់ដែលក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការស្នើរសុំកាលពីពេលថ្មីៗនេះ។

ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក៏ដូចជាបញ្ចៀសការកកស្ទះនៅតំបន់ស្ទឹងបត់ដែលស្ថិតនៅតំបន់ច្រកព្រំដែនអន្តរជាតិថ្មីកម្ពុជា-ថៃ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបាន ស្នើរសុំរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ផ្តល់ការគាំទ្រសម្រាប់គម្រោងសាងសង់ស្ពានអាកាសនៅតំបន់ស្ទឹងបត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥។

ជាការឆ្លើយតម លោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូនរបស់អង្គការ JICA បានកត់សម្គាល់លើសំណើនេះ។

យ៉ាងណាមិញ ឯកឧត្តម វ៉ាស៊ីម សូរិយាបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថាលោកមានក្តីសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយព្រោះថាគម្រោងស្ពានអាកាសនេះឬស្ពានចំណុចប្តូរទិស (Intersection) គឺមានទំនាក់ទំនងជាមួយនឹងគម្រោងសាងសង់ផ្លូវជាតិលេខ៥ (រហូតដល់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃស្ទឹងបត់ថ្មី) ដែលបច្ចុប្បន្នស្ថិតក្រោមជំនួយរបស់ប្រទេសជប៉ុន។ការសាងសង់ផ្លូវនេះគឺត្រូវបានបែងចែកជា ៣ កំណាត់ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការសាងសង់នៅឡើយ។

ទាក់ទងទៅនឹងកាលបរិច្ចេទនៃសេចក្តីសម្រេចរបស់ជប៉ុនទៅលើគម្រោងស្នើរខាងលើ ឯកឧត្តម វ៉ាស៊ីម សូរិយាបានគួសបញ្ជាក់ថាជាទូទៅបន្ទាប់ពីមានការស្នើរសុំភាគីជប៉ុនអាចនឹងផ្តល់ចម្លើយក្នុងរយៈពេលពី ១-២ ឆ្នាំបន្ទាប់ពីជប៉ុនធ្វើការសិក្សារអំពីគម្រោងនេះរួចរាល់។

ឯកឧត្តម វ៉ាស៊ីម សូរិយាបានមានប្រសាសន៍បន្ថែមថា៖ «ចំណុចប្តូរទិសនេះនឹងជួយសម្រួលដល់ចរាចរណ៍នៅតំបន់ស្ទឹងបត់នៅពេលដែលច្រកព្រំដែនអន្តរជាតិថ្មីដាក់អោយដំណើរការនៅឆ្នាំ២០១៩»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]