នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសចិន

រូបដោយ World Economic Forum

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានបន្តបង្ហាញពីជំហររបស់ខ្លួនក្នុងការលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលឧបត្ថម្ភដោយប្រទេសចិនគម្រោងមួយនេះមានទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានដុល្លារហើយផែនការនេះក៏ត្រូវបានទទួលការគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីគឺលោក Najib Razak ។

គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី Mahathirបានព្យួចោលនូវរគម្រោងសំខាន់ៗរបស់ចិនទាំងអស់សរុបជាទឹកប្រាក់ប្រមាណជិត ២៥ ពាន់លានដុល្លារ ដែលក្នុងនោះរួមមានគម្រោងផ្លូវដែក East Coast Rail Link តម្លៃ២០ពាន់លានដុល្លារ ក៏ដូចជាគម្រោងបំពង់បង្ហូរប្រេងដ៏ធំពីរទៀតផង។

ហេតុផលនៃការព្យួរគម្រោងរបស់ចិនគឺដោយសារតែលោកនាយករដ្ឋមន្ត្រី Mahathir​ យល់ថាប្រទេសម៉ាឡេស៊ីមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់រាប់រងការចំណាយលើគម្រោងធំៗទាំងអស់នេះ ហើយក៏ដើម្បីបញ្ជៀសរាល់វិវាទផ្សេងៗដែលអាចនឹងកើតមានឡើងជាមួយចិននាពេលអនាគត ។

ចំពោះកិច្ចសន្យាបំពង់បង្ហូរប្រេងប្រទេសម៉ាឡេស៊ីបានបង់ប្រាក់រាប់ពាន់លានដុល្លាររួចទៅហើយតែដោយឡែកការងារទើបតែបញ្ចប់បាន ១៤ ភាគរយតែប៉ុណ្ណោះ។ ប៉ុន្តែលោក Mahathir នៅតែរក្សារជំហររបស់ខ្លួនក្នុងការលុបចោល ដោយផ្អែកលើមូលហេតុសមហេតុសមផលមួយ គឺថាវាមានការពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវនៃអំពើពុករលួយរបស់អតីតនាយករដ្ឋមន្ត្រីលោក Najib Razak។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]