កម្ពុជាត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់ក្នុងឆ្នាំ២០៣០ដើម្បីបំពេញតម្រូវការកើនឡើង
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ថា ប្រទេសកម្ពុជានឹងត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់សម្រាប់ត្រៀបទទួលភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិដែលគ្រោងនឹងធ្វើដំណើរកំសាន្តក្នុងព្រះរាជាណាចក្រកម្ពុជាសរុបចំនួនជាង ២៨ លាននាក់ក្នុងឆ្នាំ ២០៣០។
ការព្យាករណ៍របស់ឯកឧត្តម ថោង ខុនបានបង្ហាញថាតម្រូវការបន្ទប់សណ្ឋាគារចំនួន១០ម៉ឺនបន្ទប់ខាងលើនេះរួមមានតម្រូវការសណ្ឋាគារប្រណីិតលំដាប់ផ្កាយ៤និងផ្កាយ៥ប្រមាណ៦០ភាគរយឬស្មើរទៅនឹង៦ម៉ឺនបន្ទប់ដែលក្នុងនោះតម្រូវការបន្ទប់សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុគឺស្មើទៅនឹង៣ម៉ឺនបន្ទប់ (សណ្ឋាគារប្រណីតជាង២ម៉ឺនបន្ទប់)។
ជាការពិតណាស់ តម្រូវការសណ្ឋាគារប្រណីិតខាងលើគឺឆ្លើយតមទៅនឹងនិន្នាការសាកលនៃការកើនឡើងនៃភ្ញៀវទេសចរណ៍មានចំណូលមធ្យមដែលត្រូវការសណ្ឋាគារបែបទំនើបមានមុខងារនិងសេវាកម្មតាមស្តង់ដារសណ្ឋារគារអន្តរជាតិ នេះយើងយោងតាមការឲ្យដឹងពីអ្នកជំនាញក្នុងវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច។
យោងតាមការឲ្យដឹងដដែលពី ឯកឧត្តម ថោង ខុន ក្នុងឱកាសនៃការបើកសម្ពោធខ្សែភាពយន្ត«ពន្លកស្នេហ៍រីកលើដីកម្ពុជា»ដែលផលិតដោយក្រុមហ៊ុន Prince Real Estates ក្នុងឆ្នាំ២០១៨ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦,២ លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ហើយដល់ឆ្នាំ២០៣០ នឹងទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរណ៍ជាតិប្រមាណ១៣លាននាក់។ក្នុងនោះដែរ ខេត្តព្រះសីហនុគឺត្រៀបខ្លួនទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២លាននាក់ និងទេសចរណ៍ជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានសណ្ឋាគារប្រមាណជាង ៨០០កន្លែង ដែលស្មើនឹង ៤៦ពាន់បន្ទប់ (ក្នុងនោះសណ្ឋាគារប្រណីិតមានប្រមាណជាង ២ម៉ឺនបន្ទប់) ដោយឡែកក្នុងនោះខេត្តព្រះសីហនុមាន សណ្ឋាគារ ៦៩កន្លែង ដែលស្មើនឹងជាង ៤ពាន់បន្ទប់ (សណ្ឋាគារប្រណីតមានប្រមាណជាង ១០០០បន្ទប់)។
Minister of Tourism H.E Thong Khon, has forecast that Cambodia will need more than 100,000 hotel rooms to accommodate the increasing number of national and international tourists which is expected to total to around 28 million by 2030.
According to the minister, among the 100,000 rooms, 60% of them will require luxury four and five-star hotels (about 60,000 rooms) with Sihanouvkille Province alone accounting for 300,000 rooms, of which 200,000 are luxury rooms.
In fact, the demand for luxury hotel accommodation is in line with the global trend in the rise of middle-income earners who prefer luxury hotels highlighted during a recent panel discussion. Read more
Meanwhile, H.E Thong Khon also pointed out that, Cambodia will receive about 6.2 million international tourists in 2018, 7 million in 2020, and by 2030 the country will receive about 15 million international tourists and 13 million local tourists among which, 2 million international tourists and 3 million local tourists are expected to visit Sihanoukville Province.
Currently, Cambodia overall has more than 800 hotels with 46,000 rooms, of which 20,000 are luxury. Sihanoukville has 69 hotels, equivalent to 4,000 rooms, of which 1,000 rooms are luxury.
- Video Advertisement -