កូរ៉េចាប់អារម្មណ៍ជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ

សាធារណរដ្ឋកូរ៉េបានសម្តែងការចាប់អារម្មណ៍ក្នុងការជួយប្រទេសកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ នេះបើយោងតាមការឲ្យដឹងពីលោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។

ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េមានឆន្ទះក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធដែលក្នុងនោះរួមមាន៖ ១) អភិវឌ្ឍបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ២) ការគាំទ្រផ្នែកបច្ចេកវិទ្យា ៣) ការបង្កើតកម្មវិធីស្រាវជ្រាវនិងផ្លាស់ប្តូរសុសវែរ (ដែលអាចឲ្យយក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន) និង ៤) ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុលបានធ្វើការកត់សម្គាល់ចំពោះចំណាប់អារម្មណ៍និងសណ្តានចិត្តដ៏ល្អខាងលើ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកូរ៉េដែលបានជួយប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល​ ក៏បានស្នើឲ្យរដ្ឋាភិបាលកូរ៉េជួយគាំទ្រគម្រោងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងនាពេលអនាគតមួយចំនួននៅកម្ពុជារួមមាន៖ ១) ការធ្វើឲ្យប្រសើរឡើងផ្លូវជាតិនានា ២) រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ៣) ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងវិទ្យាស្ថានមន្ទីរពិសោធន៍និងបណ្តុះបណ្តាល និង ៤) ផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]