ក្រសួងរៀបចំដែនដីចេញវិធានការថ្មីលើបញ្ហាសំណង់នៅខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់សំណើជូនរដ្ឋបាលខេត្តព្រះសីហនុទាក់ទងបញ្ហាការសាងសង់សំណង់នានាក្នុងភូមិសាស្ត្រខេត្ត។

យោងតាមខ្លឹមសារក្នុងលិខិតដែលយើងខ្ញុំទទួួលបានចុះថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈរដ្ឋលេខាធិការ ឯកឧត្តម ឆាន់ សាផាន បានស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុបញ្ឈប់ការផ្តល់លិខិតគោលការណ៍ឲ្យដំណើរការសាងសង់ជូនដល់ម្ចាស់សំណង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច។

បច្ចុប្បន្ននេះ មានការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលបាននិងកំពុងដំណើរការសាងសង់ខ្លះជិតរួចរាល់ទាំងស្រុង ដោយមិនមានលិខិតអនុញ្ញាតសាងសង់ពោលគឺមានត្រឹមតែលិខិតជាគោលការណ៍តែប៉ុណ្ណោះ។ ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុត្រូវបញ្ឈប់ការចេញលិខិតនេះដើម្បីពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឲ្យគោរពតាមច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។

ទន្ទឹមនឹងនេះដែរ ដើម្បីជួយសម្រួលក៏ដូចជាពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសថ្មីៗនេះក្រសួងមហាផ្ទៃបានសម្រេចចេញដីកាផ្តល់សិទ្ធិដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងការចេញលិខិតអនុញ្ញាតសាងសង់លំនៅដ្ឋានដែលមានផ្ទៃក្រឡាសំណង់មិនលើសពី៥០០ម៉ែត្រការ៉េ និងមានកម្ពស់មិនលើសពី៤ជាន់រួមទាំងជាន់ផ្ទាល់ដី E0 E1 E2 E3។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]