តាមការស្ទង់មតិថ្មីអចលនទ្រព្យនៅថៃមានតម្លៃថ្លៃខ្លាំង

យោងតាមការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយរបស់ថៃឈ្មោះDDproperty ផ្ទះនៅប្រទេសថៃមានតម្លៃថ្លៃខ្លាំងហើយអតិថិជនមិនពេញចិត្តនឹងទីផ្សារនោះទេ។

ការស្ទង់មតិអតិថិជនរបស់ DDproperty ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញ ថា៧០ភាគរយនៃអ្នកឆ្លើយចំនួន១០០០នាក់គិតថាអចលនទ្រព្យមានតម្លៃថ្លៃខ្លាំងពេកនៅក្នុងឆមាសទី១ ឆ្នាំ២០១៨។

អ្នកឆ្លើយ ៦១ភាគរយ ជឿថាសេដ្ឋកិច្ចថៃកំពុងដំណើរការមិនល្អហើយការពេញចិត្តរបស់អតិថិជនអចលនទ្រព្យបានធ្លាក់ចុះពី ៦៨ ភាគរយកាលពី៣ឆ្នាំមុនមកនៅត្រឹម ៥៧ ភាគរយ នាពេលបច្ចុប្បន្ន។

អ្នកឆ្លើយ ៨៣ ភាគរយជឿថាអចលនទ្រព្យនឹងមានតម្លៃកាន់តែថ្លៃជាងនេះនៅឆ្នាំខាងមុខ ហើយ ៦៩ ភាគរយយល់ថាតម្លៃអចលនទ្រព្យដែលដាក់លក់ថ្មីគួរត្រូវបានកំណត់តម្លៃ។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមក្រុមអ្នកទិញនាពេលអនាគតដែលមានឥទ្ធិពលបំផុត ក្រុមអ្នកទិញដែលមាន អាយុចន្លោះពី១៨ ទៅ៣៤ឆ្នាំ ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលខ្លាំងទៅលើទីផ្សារនិងសង្គម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]