អគារសម្រាប់រៀបចំពិធីមង្គលការដ៏ធំបានបើកទ្វារស្វាគមន៍ភ្ញៀវជាផ្លូវការហើយ

អគារសម្រាប់រៀបចំពិធីមង្គលការសន្និបាតពិព័រណ៍ធំៗនិងទំនើបៗនានាបានបើកសម្ពោធជាផ្លូវការហើយ។

កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ អគារដែលមានឈ្មោះថា៖ «ដឺ ព្រេមៀ សេនធ័រ សែនសុខ» បានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការហើយ ស្របពេលដែលចំនួនភ្ញៀវកក់កន្លែងសម្រាប់កម្មពិធីរបស់ខ្លួនមានចំនួនច្រើន។

សាងសង់ឡើងក្នុងទឹកប្រាក់ប្រមាណជា ១០ លានដុល្លារអាមេរិក អគារ«ដឺ ព្រេមៀ សេនធ័រ សែនសុខ»នេះគឺជាអគារដែលត្រូវបានរចនាឡើងប្រកប ដោយភាពទាក់ទាញនិងទំនើបបំផុតជាពិសេសជាមួយនឹងតម្លៃដ៏សមរម្យបំផុតសាកសមសម្រាប់ទទួលគ្រប់តម្រូវការរបស់ភ្ញៀវទាំងអស់។

ទន្ទឹមនឹងនេះដែរ តាមការអះអាងរបស់គណៈគ្រប់គ្រងក្រុមហ៊ុនL.Y.P Groupដែលជាម្ចាស់គម្រោងអគារ«ដឺ ព្រេមៀ សេនធ័រ សែនសុខ»បច្ចុប្បន្ននេះក្រុមហ៊ុនបានទទួលការកក់សម្រាប់ពិធីមង្គលការយ៉ាងច្រើន។

«គិតត្រឹមបច្ចុប្បន្នមានការកក់ដល់ទៅ៥០០អគារដែលស្មើទៅនឹង២៨៥គូស្វាមីភរិយាដោយគូខ្លះកក់ពីរអគារគូខ្លះកក់៥អគារ»តំណាងក្រុមហ៊ុនបានបញ្ជាក់យ៉ាងដូច្នេះ។

សូមបញ្ជាក់ជូនថា អគារនេះត្រូវបានសាងសង់លើផ្ទៃដីរហូតដល់ ៥០០០០ម៉ែត្រការ៉េ ហើយមានសមត្ថភាពអាចទទួលភ្ញៀវបានរហូតដល់ ៥០០០ នាក់។

សម្រាប់ព័ត៌មានលំអិតទាក់ទងទៅនឹងការកក់អគារសម្រាប់ពិធីរៀបមង្គលការ និងកម្មវិធីផ្សេងៗ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៥ ៨៨៨ ៤៥៥/០៦១ ៨៨៨ ៣៥៥/០៨៧ ៨៨៨ ៣៥៥ ឬតាមរយៈទំព័រហ្វ៊េសប៊ុក https://www.facebook.com/thepremiercentresensok/

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]