បឹងកេងកង១ត្រៀមខ្លួនស្វាគមន៍ផ្សារទំនើបបែបសហគមន៍ដ៏ស្រស់ស្អាតមួយតម្លៃជិត១០លានដុល្លារ

នៅក្នុងរយៈពេលដ៏ខ្លីខាងមុននេះ តំបន់បឹងកេងកងនឹងមានផ្សារទំនើប បែបសហគមដ៏ស្រស់ស្អាតមួយឈ្មោះថា Noro Mall។

កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន អនុញ្ញាតឲ្យដំណើរការគម្រោងវិនិយោគបង្កើតផ្សារទំនើបមួយនេះក្នុងទឹកប្រាក់វិនិយោគរហូតដល់ទៅ៩,២លានដុល្លារអាមេរិក។

ផ្សារទំនើប Noro Mall គឺនឹងគ្រប់ដណ្តប់ផ្ទៃដីប្រមាណជា ៣៣០០ ម៉ែត្រការ៉េ ជាមួយនឹងផ្ទៃក្រឡាសម្រាប់ជួលរហួតដល់ទៅ ៧៩០០ ម៉ែត្រការ៉េលាតសន្ធឹងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

វិនិយោគដោយក្រុមហ៊ុនក្នុងស្រុកឈ្មោះថា NORO MALL CO.,LTD ផ្សារទំនើបដែលមានកម្ពស់ ៦ ជាន់នេះគឺ អាចបង្កើតការងារបានរហូតដល់ទៅ៤៩៤កន្លែងដោយគ្រោងនឹងបញ្ចប់ការសាងសង់និងសម្ពោធជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។

កញ្ញា ឡុង ចរិយា ប្រធានផ្នែកជួលផ្សាររបស់ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនទទួលខុសត្រូវការគ្រប់គ្រង់ផ្សារទំនើប Noro Mall បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យយើងខ្ញុំកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ថា ការសាងសង់ផ្សារទំនើបមួយនេះគឺគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០១៨ ហើយសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩ ខាងមុខនេះ។

តាមការបញ្ជាក់ដដែលរបស់កញ្ញា ឡុង ចរិយា ផ្សារទំនើប Noro Mall គឺជាប្រភេទផ្សារទំនើបបែបសហគមន៍ដែលផ្តោតសំខាន់ទៅលើលក្ខណៈបីយ៉ាងរួមមាន៖ អាហារ និង ភេសជ្ជៈ សេវាកម្ម និងការកំសាន្តដូចជារោងភាពយន្តជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]