គម្រោងកែលម្អឡើងវិញផ្លូវសម្រាប់យន្តហោះរត់តម្លៃជាង១០លានដុល្លារអាមេរិកបញ្ចប់ជាផ�

គម្រោងកែលម្អនិងសាងសង់ឡើងវិញផ្លូវសម្រាប់យន្តហោះរត់តម្លៃជាង១០លានដុល្លារបានបញ្ចប់ជាផ្លូវការ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនអភិវឌ្ឍនិងប្រតិបត្តិព្រលានយន្តហោះទាំងបីនៅកម្ពុជា Cambodia Airports បានប្រកាសបញ្ចប់ការកែលម្អនិងសាងសង់ឡើងវិញផ្លូវសម្រាប់យន្តហោះរត់ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញជាស្ថាពរ។

តាមការបញ្ចាក់របស់ក្រុមហ៊ុន គម្រោងកែលម្អឡើងវិញផ្លូវសម្រាប់យន្តហោះរត់ប្រវែង ៣០០០ ម៉ែត្រនេះគឺចំណាយទឹកប្រាក់រហូតដល់ទៅ១២ លានដុល្លារអាមេរិកនិងប្រើប្រាស់រយៈពេលសាងសង់ត្រឹមតែ៧ខែប៉ុណ្ណោះ។

ជាមួយនឹងបទពិសោធខ្ពស់និងការខិតខំប្រឹងប្រែងរបស់ក្រុុមការងារ ការកែលម្អនិងសាងសង់ឡើងវិញហេដ្ឋារចនាសម្ព័ន្ធមួយនេះគឺនឹងបង្កើនសមត្ថភាពនិងគុណភាពជាច្រើនដល់កិច្ចប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងន័យនេះ ក្រុមហ៊ុន Cambodia Airports បានអះអាងថា គម្រោងខាងលើគឺអាចបង្កើនសុវត្ថិភាពផ្លូវសម្រាប់យន្តហោះរត់និងភាពងាយស្រួលសម្រាប់យន្តហោះនៅពេលធ្វើការចុះចតនិងដំឡើងខ្លួនទៅលើអាកាស។ បន្ថែមជាងនេះទៅទៀត ផ្លូវមួយនេះក៏មានបំពាក់រនាំងការពារ និងការធ្វើឲ្យប្រសើរឡើងប្រពន័្ធភ្លើងបំភ្លឺផ្លូវព្រមទាំងការប្រើប្រាស់ភ្លើងLEDដែលអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក Eric Delobel នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានសម្តែងការជឿជាក់យ៉ាងខ្លាំងសម្រាប់គម្រោងកែលម្អផ្លូវមួយនេះ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ព្រលានយន្តហោះអន្តរជាតិភ្នំពេញគឺបំពាក់ជាមួយនឹងប្រព័ន្ធផ្លូវសម្រាប់យន្តហោះរត់ដែលអាចទទួលចរាចរណ៍ក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខទៀត»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]