កិច្ចសហការជំរុញការលក់គម្រោង Morgan Tower ត្រូវបានចុះហត្ថលេខា

រូបភាពដោយ Morgan Tower Sale Center

ស្របពេលដែលការសាងសង់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ Morgan Tower បាននឹងកំពុងដំណើរការយ៉ាងសកម្មនោះ កិច្ចសហការជំរុញការលក់ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

កាលពីសប្តាហ៍មុនកន្លងទៅនេះ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកឈ្មោះថា Centuy21 Cambodia និង Centuy21 China បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនវិនិយោគ Morgan Ford Investment ក្នុងការផ្សព្វផ្សាយការលក់គម្រោង Morgan Tower ដែលមានទីតាំងនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។

លោក Seraj Sutton ប្រធានប្រតិបត្តិការិយាល័យនៃក្រុមហ៊ុន Century21 Cambodia បានឲ្យដឹងថា Century21 Cambodiaបាននិងកំពុងធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយលើផ្នែកលក់និងផ្នែកទីផ្សារតាមរយៈ Franchise ឬសិទ្ធិចម្លងអាជីកម្មក្នុងស្រុកទាំង ២១សាខាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា Century21 នៃបណ្តាប្រទេសអន្តរជាតិដូចជាចិន តៃវ៉ាន់ ជប៉ុន ហុងកុង សិង្ហបុរី អូស្រ្តាលី និងអារ៉ាប់រួមជាដើម។

ទន្ទឹមនឹងនេះដែរ ក្រោមកិច្ចសហការរយៈកាលយូរអង្វែងខាងលើនេះ Centuy21 Cambodia តាមរយៈការិយាល័យទាំង ២១ របស់ខ្លួននឹងផ្តល់សេវាកម្មអចលនទ្រព្យបន្ថែមទៀតសម្រាប់គម្រោង Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ៤៦ជាន់ ឬស្មើទៅនឹង ២១០ម៉ែត្រ។

សេវាកម្មបន្ថែមទាំងនោះរួមមាន ការដាក់ជួលនិងលក់បន្តសម្រាប់អ្នកដែលបានវិនិយោគគម្រោងនេះនាពេលអនាគតជាដើម។ តាមការបញ្ជាក់របស់ក្រុមហ៊ុន អ្នកវិនិយោគទៅលើគម្រោង Morgan Tower នឹងទទួលបានការជួលត្រឡប់វិញ ព្រមទាំងទទួលបានប្រាក់ចំណេញពីការវិនិយោគ៨ភាគរយក្នុងមួយឆ្នាំ (Return of Investment) សម្រាប់រយៈពេល៥ឆ្នាំ។

គម្រោង Morgan Tower គឺជាអគារការិយាល័យស្តង់ដារផ្កាយ A5 ដែលនឹងក្លាយជាតំបន់ពាណិជ្ជកម្មពិសេសក្នុងទីក្រុងភ្នំពេញ ដោយហេតុថាអគារនេះមានលក្ខណៈពិសេសប្លែកពីគេដូចជា៖ ១) Sky Bar លំដាប់ខ្ពស់ ២) Air Club ដែលមានទំហំ ៤០០០ម៉ែត្រការ៉េ ស្ថិតនៅលើជាន់ទី៤៣ ដល់ ៤៦ ៣) ភោជនីយដ្ឋាន Michelin Art ដែលល្អប្រណីត ៤) អាងហែលទឹកដែលអាចគយគន់ទេសភាពពីលើអាកាស ៥) ក្លឹបឯកជន និង ៦) ចំណតឧទ្ធម្ភាគចក្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]