គម្រោងនៅទួលគោករបស់អ្នកឧកញ៉ាគិតម៉េងជាមួយក្រុមហ៊ុនសឹង្ហបុរីចុះហត្ថលេខាជាផ្លូវ

គម្រោងអភិវឌ្ឍន៍ចម្រុះនៅខណ្ឌទួលគោករបស់អ្នកឧកញ៉ាគិតម៉េងជាមួយនឹងក្រុមហ៊ុនសឹង្ហបុរីត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ។

កាលពីដើមខែវិច្ឆិកាកន្លងមកនេះ ក្រុមហ៊ុនយក្សខ្មែរ Royal Groupរបស់អ្នកឧកញ៉ាគិតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាទ្វេភាគីជាមួយក្រុមហ៊ុនHLH Development Pte Ltdរបស់ក្រុមហ៊ុនសឹង្ហបុរីឈ្មោះថា Hong Lai Huatជាផ្លូវការហើយ។

ក្រុមហ៊ុនទាំងពីរនឹងសហការរួមគ្នាក្នុងការអភិវឌ្ឍគម្រោងដែលគ្រប ដណ្តប់ទៅលើដីទំហំប្រមាណ៨២២១ម៉ែត្រការ៉េមួយនេះហើយការសាងសង់ទៀតសោតគឺនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។

ថ្លែងទៅកាន់បណ្តាសារព័ត៌មានក្នុងស្រុកក្នុងពិធីចុះហត្ថលេខាខាងលើ នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Royal GroupលោកMark Hannaបានបញ្ជាក់ថាក្រុមហ៊ុនទាំងពីរនឹងចាប់ផ្តើមសាងសង់អគារពាណិជ្ជកម្មនិងខុនដូដ៏ទំនើបមួយដែលមានកម្ពស់រហូតដល់ទៅ១២ជាន់ក្នុងរយៈពេលបីខែខាងមុខនេះហើយការសាងសង់នឹងបញ្ចប់ក្នុងរយៈពេល២ឆ្នាំ។

បន្ថែមជាងនេះទៅទៀត ក្នុងនាមជាក្រុមហ៊ុនដែលមានបទពិសោធន៍យូរឆ្នាំក្នុងការអភិវឌ្ឍអចលនទ្រព្យ លោក Ryan Ongអគ្គនាយករបស់ក្រុមហ៊ុនHLHបានគូសបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ចម្រុះនេះនឹងសាងសង់ឡើងប្រកបដោយគុណភាពខ្ពស់ស្របតាមលក្ខណៈស្តង់ដារអន្តរជាតិ។

សូមបញ្ជាក់ជូនថា យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រុមហ៊ុន Hong Lai Huatកាលពីដើមខែ សីហា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន Royal Groupនឹងបោះទុនទៅលើដី (ម្ចាស់កម្មសិទ្ធិដី) ខណៈក្រុមហ៊ុន Hong Lai Huatនឹងធ្វើការរាប់រងទៅលើចំណាយសំរាប់ការអភិវឌ្ឍន៍ ការសាងសង់ ព្រមទាំងចំណាយប្រតិបត្តិការទាំងអស់សម្រាប់គម្រោងមួយនេះ។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]