ការពុះដីឡូតិ៍យ៉ាងគគ្រឹកគគ្រេងបានបង្កជាកង្វល់ដល់សេដ្ឋកិច្ចកម្ពុជា

ទោះបីជាអាជីវកម្មពុះដីឡូតិ៍កំពុងមានសក្តានុពលខ្លាំងយ៉ាងណាក៏ដោយ សកម្មភាពមួយនេះបាននិងកំពុងក្លាយជាកង្វល់មួយដល់ស្ថេរភាពហិញ្ញវត្ថុរបស់សេដ្ឋកិច្ចកម្ពុជា។

ក្នុងន័យនេះ «របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា»របស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញពីការបារម្មណ៍ចំពោះស្ថានភាពហិញ្ញវត្ថុរបស់សេដ្ឋកិច្ចកម្ពុជាដែលក្នុងនោះសកម្មភាពទិញនិងលក់អចលនទ្រព្យបានក្លាយជាបញ្ហាមួយដែលចាំបាច់ត្រូវតែគិតគូរ។

របាយការណ៍ដដែលបានឲ្យដឹងថា ការកើនឡើងនៃកម្ចីសម្រាប់វិស័យអចលនទ្រព្យគឺអាចនឹងបង្កហានិភ័យដល់សេដ្ឋកិច្ចហើយក្នុងនោះនិន្នាការនៃការទិញនិងលក់ដីឡូតិ៍ក៏បានកើនឡើងខ្ពស់ផងដែរ។

ការទិញនិងលក់ដីឡូតិ៍នេះទៀតសោត គឺបានធ្វើឡើងក្រោមទម្រង់ជាការ«ប៉ាន់ស្មាន»ដែលនេះគឺជាសកម្មភាពអាជីវកម្មមិនច្បាស់លាស់ធ្វើឡើងសម្រាប់រំពឹងផលចំណេញនាពេលអនាគតដោយមិនមានផែនការអភិវឌ្ឍន៍អចលនទ្រព្យទាំងនោះជាក់លាក់នោះទេដូចជាការសាងសង់ជាលំនៅដ្ឋានជាដើម។

ទន្ទឹមនឹងនេះដែរ អាជីវកម្មពុះដីឡូតិ៍ក៏ត្រូវបានរាជរដ្ឋាភិបាលធ្វើការក្រើនរំលឹកក៏ដូចជាដាក់ចេញវិធានការណែនាំក្នុងគោលបំណងបញ្ជៀសបញ្ហាសង្គមនានាដែលអាចកើតមានឡើងដោយសារអាជីវកម្មមួយនេះ។ ជាក់ស្តែង កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីប្រកាសស្តីអំពីការអភិវឌ្ឍន៍ដីក្នុងគោលបំណងដើម្បីធានានិរន្តរភាពនៃការគ្រប់គ្រងដីនិងនគរូបនីយកម្មជាពិសេសសំដៅដល់សកម្មភាពពុះដីឡូតិ៍នេះតែម្តង់។

បន្ថែមជាងនេះទៅទៀត សកម្មភាពពុះដីឡូតិ៍នេះក៏ត្រូវបានអ្នកជំនាញផ្នែកវិស័យអចលនទ្រព្យជាច្រើនបានសម្តែងការព្រួយបារម្មណ៍ជារឿយៗអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងហិរញ្ញវត្ថុនៅពេលអចលនទ្រព្យនេះលក់មិនចេញឬមានបញ្ហាជាមួយលិខិតក្នុងការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យជាដើមក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀត។

ជាការកត់សម្គាល់ សកម្មភាពអាជីវកម្មពុះដីឡូតិ៍ហាក់បីដូចជាមិនមានសញ្ញានៃការថមថយណាមួយនោះទេទោះបីជាកន្លងមកមានវិធានការរឹតបន្តឹងក៏ដោយ។ ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានលើកឡើងអំពីគោលនយោបាយគ្រប់គ្រងអចលនទ្រព្យដែលត្រូវបានអនុវត្តនៅប្រទេសសិង្ហបុរីហើយទទួលបានយោគជ័យ។ គោលនយោបាយនេះគឺជាការធ្វើឲ្យសកម្មភាពអចលនទ្រព្យមានការថយចុះបន្តិចដោយការបន្ថែមពន្ធប្រថាប់ត្រានិងការរឹតបន្តឹងកម្ចីសម្រាប់អចលនទ្រព្យជាដើម។

ជាលទ្ធផលយ៉ាងណាពាក់ព័ន្ធទៅនឹងគោលនយោបាយគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជានិងការវិវត្តនៃវិស័យពុះដីឡូតិ៍នេះទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំនឹងបន្តតាមដាននាពេលខាងមុខបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]