គម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្សារភ្ជាប់ជាមួយបរិកាសធម្មជាតិនឹងផុសឡើងនៅលើវិថីម៉ៅសេទ�

ទន្ទឹមនឹងមានកំណើនសំណង់ពាសពេញរាជធានីភ្នំពេញ ការរចនាសំណង់អគារប្រកបដោយនិរន្តរភាពជាមួយនឹងបរិកាសបែបធម្មជាតិបាននិងកំពុងក្លាយជានិន្នាការថ្មីនៃវិស័យសំណង់នៅកម្ពុជា។

និន្នាការថ្មីនេះទៀតសោតបានឆ្លុះបញ្ចុំងតាមរយៈវត្តមាននៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយឈ្មោះថា The Point ដែលត្រូវបានរចនាឡើងដោយការបញ្ចូលគោលគំនិតធម្មជាតិជាមួយនឹងមុខងារផ្សេងទៀតនៃការកសាងទីក្រុងធម្មជាតិដ៏ទំនើប។

មានទីតាំងស្ថិតនៅតាមដងវិថីម៉ៅសេទុងនៃរាជធានីភ្នំពេញ The Point គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមបញ្ចូលផ្សារទំនើបបែបសហគមន៍ទំហំផ្ទៃក្រឡារហូតដល់ទៅ ២២០០ម៉ែត្រកា៉េរនិងអគារការិយាល័យលំដាប់អន្តរជាតិទំហំ ផ្ទៃក្រឡាប្រមាណជា ៩២០០ ម៉ែត្រការ៉េ។

គម្រោងអភិវឌ្ឍន៍ចម្រុះនេះត្រូវបានអភិវឌ្ឍនិងសាងសង់ឡើងដោយក្រុមហ៊ុន 3DS Property Management របស់វិនិយោគិន ផូរ សុធារៈ ក្រោមការ រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីដែលបានឈ្នះពានរង្វាន់ផ្នែករចនាប្លង់ឈ្មោះថា Cambodian Architect Re-Edge។ ទន្ទឹមនឹងនេះដែរ នៅពេលការសាងសង់គម្រោងនេះបញ្ចប់ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ សំណង់អគារ The Point គឺនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនបំរើសេវាអចលនទ្រព្យដ៏ល្បីនៅកម្ពុជាឈ្មោះថា CBRE Cambodia។ បន្ថែមជាងនេះទៅទៀត CBRE ក៏ជាភ្នាក់ងាសម្រាប់គ្រង់គ្រងការជួលការិយាល័យដែលមានកម្ពស់ ៦ ជាន់ របស់ The Point ផងដែរ។

សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ចម្រុះនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ។ The Point មានមុខងាពិសេសជាច្រើនដូចជា៖ ១) ការបំពាក់បច្ចេកទេសសន្សំសំចៃថាមពលអគ្គិសនី ២) ការដាំដើមឈើធំៗនៅបរិវេណអគារ ៣) ប្រព័ន្ធគ្រប់គ្រងចំណត និង ៤)ការរចនាផ្លូវថ្មើរជើងយ៉ាងទូលាយដែលមុខងាទាំងអស់នេះគឺនឹងធ្វើ ឲ្យកន្លែងនេះមានភាពទាក់ទាញកាន់តែខ្លាំង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]