វារីអគ្គិសនីសេសានក្រោម២បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ

កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ វារីអគ្គិសនីសេសានក្រោម២ត្រូវបាន សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

វារីអគ្គិសនីសេសានក្រោម២ដែលមានទីតាំងស្ថិតក្នុងខេត្តស្ទឹងត្រែងគឺមានសមត្ថភាពផលិតថាមពលអគ្គីសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ក្រោមការវិនិយោគរួមគ្នាដោយក្រុមហ៊ុនចំនួនបីក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៨០០លានដុល្លារអាមេរិក។

ក្រុមហ៊ុនទាំងនោះរួមមាន Hydrolancang International Energy របស់ប្រទេសចិនមានភាគហ៊ុនប្រមាណជា ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩ ភាគរយ និងក្រុមហ៊ុនរបស់វៀតណាមឈ្មោះថា Vietnam Electricity (EVN) មានភាគហ៊ុន១០ ភាគរយ។

គម្រោងវិនិយោគខាងលើនេះទៀតសោតគឺត្រូវបានសាងសង់ឡើងក្រោមទម្រង់« សាងសង់រួច-ដំណើរការ- និងផ្ទេរមករាជរដ្ឋាភិបាលឬ BOT (build–operate–transfer) » សម្រាប់រយៈពេលសម្បទានរហូតដល់ទៅ៤៥ឆ្នាំ។

ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាវារីអគ្គិសនីសេសានក្រោម២គឺនឹងផ្តល់ការងារនិងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋព្រមទាំងចំណូលពន្ធដាររដ្ឋផងដែរ។ ជាងនេះទៅទៀត វារីអគ្គិសនីនេះនឹងបង្កើនកម្រិតឯករាជ្យភាពនិងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជាដែលនឹងចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖«គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនតម្លើងតម្លៃអគ្គីសនីទេគឺសិក្សារស្រាវជ្រាវដើម្បីបញ្ចុះតម្លៃអគ្គីសនី»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]