គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមិនប្រែប្រួលឡើយ

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃវិនិយោគប្រមាណជា ២ពាន់លានដុល្លារអាមេរិកគឺកំពុងដំណើរការទៅមុខជាធម្មតាដោយមិនមានការប្រែប្រួលអ្វីនោះទេនេះបើយោងតាមការអះអាងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩ ឯកឧត្តម វ៉ា ស៊ឹមសុរិយាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរសព័្ទថាគម្រោងសាងសង់ផ្លូវល្បឿនលឿនខាងលើគឺកំពុងដំណើរការទៅមុខ។

ឯកឧត្តម វ៉ា ស៊ឹមសុរិយា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គម្រោងនេះនឹងចាប់ផ្តើមសាងសង់ហើយប៉ុន្តែឲ្យថ្ងៃណាយើងបើកការដ្ឋានគឺយើងមិនទាន់ដឹងនៅឡើយទេ….ដោយហេតុថាយើងនៅជាប់ការងារខ្លះដែលយើងមិនទាន់បានបញ្ចប់»។

ការមិនទាន់អាចចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការតាមកាលបរិច្ឆេទក្នុងខែវិច្ឆិកាឆ្នាំ២០១៨កន្លងទៅនេះគឺដោយសារក្រុមហ៊ុនកំពុងជាប់ដោះស្រាយផលប៉ះពាល់នៅកន្លែងមួយចំនួនដល់ប្រជាជនក៏បុ៉ន្តែក្រុមហ៊ុនទទួលបន្ទុកគម្រោងសាងសង់ ផ្លូវមួយខ្សែនេះបានចាប់ផ្តើមបញ្ចូនសម្ភារបណ្តើរៗហើយ។

«គម្រោងខ្លះគាត់ចាប់ផ្តើមសាងសង់ម្តងបន្តិច ហើយកន្លែងខ្លះដោះស្រាយបានក៏ធ្វើទៅ ប៉ុន្តែគម្រោងខ្លះទាល់តែច្រើនបន្តិចបានម្ចាស់អភិវឌ្ឍន៍អាចធ្វើ ព្រោះគាត់ធ្វើឲ្យលឿនតែម្តង បើធ្វើឈប់ៗវាខាតការងាររបស់គាត់ដែរ»ឯកឧត្តម វ៉ា ស៊ឹមសុរិយា បានគូសបញ្ជាក់យ៉ាងដូច្នេះ។

គួររម្លឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគឺត្រូវបានចុះកិច្ចព្រមព្រៀងរយៈពេលប្រមាណជាមួយឆ្នាំទៅហើយរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិនChina Road and Bridge Corporation។ ផ្លូវល្បឿនលឿនប្រវែង ១៩០ គីឡូរម៉ែត្រនេះគ្រោងនឹងចំណាយពេលសាងសង់ប្រមាណជា ៤ ឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]