អគ្គនាយកដ្ឋានពន្ធដារបន្តអនុគ្រោះការបង់ពន្ធប្រថាប់ត្រាមួយដង

អគ្គនាយកដ្ឋានពន្ធដារបានសម្រេចបន្តអនុគ្រោះការបង់ពន្ធប្រថាប់ត្រា ចំនួនមួយដងចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មានអនឡាញ DAP NEWS។

យោងតាមលិខិតចុះថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ ដែលសារព័ត៌មានខាងលើទទួលបាន ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឯកភាពឲ្យបន្តអនុគ្រោះការបង់ពន្ធប្រថាប់ត្រាចំនួនមួយដងចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ស្របពេលដែល គោលការណ៍បន្តការអនុគ្រោះនេះកំពុងស្ថិតក្នុងរយៈពេលរង់ចាំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីសម្រេចបន្តការអនុគ្រោះការបង់ពន្ធប្រថាប់ត្រា ចំនួនមួយដងដែលត្រូវបានផុតកំណត់កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ គឺធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារមើល ឃើញថាចំនួនប្រជាពលរដ្ឋដែលជាអ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យចុងក្រោយដែលត្រូវរងការបង់ពន្ធប្រថាប់ត្រាច្រើនតំណនៅសេសសល់នៅឡើយ។

សូមបញ្ជាក់ថា ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យ(ដីធ្លីផ្ទះអគារនិងប្រភេទសំណង់ផ្សេងៗ) គឺត្រូវបានកំណត់ក្នុងអត្រា ៤ភាគរយ ទៅលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យក្នុងទម្រង់ជាការលក់ អំណោយ វិភាគទានជាភាគហ៊ុន ជាអចលនទ្រព្យទៅក្នុងក្រុមហ៊ុន ឬក៏តាមវិធីផ្សេងៗដែលមានការផ្ទេរសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]