ក្រុមហ៊ុនចិនគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា

ក្រុមហ៊ុនធំៗចិនគ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា នេះបើយោងតាមលទ្ធផលនៃជំនួបនៅប្រទេសចិនរវាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាវិនិយោគិនចិន។

កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩ ទំព័រហ្វ៊េសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានបង្ហោះខ្សែវិដេអូរយៈពេល៥នាទីស្តីអំពី លទ្ធផលនៃជំនួបខាងលើដែលក្នុងនោះមានក្រុមហ៊ុនចំនួនបីនៃវិស័យហេដ្ឋារចនាសម្ព័ន្ធបានសម្តែងការចាប់អារម្មណ៍លើការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា។

ខ្សែវិដេអូខាងលើបានឲ្យដឹងថា ក្រុមហ៊ុនហួរណេងគ្រុប ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គិសនីសេសាន្តក្រោម២ នៅខេត្តស្ទឹងត្រែង មានគម្រោងសិក្សា និងវិនិយោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យ។ ជាងនេះទៅទៀត ក្រុមក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញជាមួយនិងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនផងដែរ។

ដោយឡែក ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិនដែលបានវិនិយោគលើការ ផលិតវារីអគ្គីសនីដើរដោយធ្យូងថ្មនោះបានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោង សាងសង់ខ្សែកាបអុបតិកក្រោមបាតសមុទ្រពីភ្នំពេញទៅកាន់ទីក្រុងហុងកុងដើម្បីជំរុញការលើកកម្ពស់ប្រពន្ធអ៊ីនធើណេតរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពនិងមានល្បឿនលឿនជាងមុនដែលបច្ចុប្បន្នកម្ពុជាទើបតែមានខ្សែកាបអុបតិកក្រោមបាតសមុទ្រតែមួយប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន ដែលបាននិងកំពុងវិនិយោគលើស្ពាននិងថ្នល់ជាច្រើននៅកម្ពុជាដូចជាផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ក៏បានឲ្យដឹងពីគម្រោងវិនិយោគសាងសង់ផ្លូវ ល្បឿនលឿនពីភ្នំពេញទៅបាវិត ការស្ថាបនាផ្លូវលេខ១៥ និង៥១ ព្រមទាំងការតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៏សាត់ និង ខេត្តបាត់ដំបង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]