រោងចក្រសូឡាទំហំ១១៥ហិកតានឹងជួយបន្ថយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

គម្រោងបង្កើតរោងចក្រផលិតអគ្គីសនីពីពន្លឺព្រះអាទិត្យ ទំហំ១១៥ហិកតានៅខេត្តកំពង់ស្ពឺ នឹងជួយកាត់បន្ថយការបញ្ចញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាបានយ៉ាងច្រើន នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើ គម្រោងអភិវឌ្ឍន៍មួយនេះ។

យោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុក ក្រសួងបរិស្ថាន កិច្ចប្រជុំអន្តរក្រសួងកាលពីសប្តាហ៍មុនកន្លងទៅនេះ បានពិនិត្យឃើញថា គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គីសនីពីពន្លឺព្រះអាទិត្យដោយក្រុមហ៊ុន SchneiTec Group គឺពិតជាមានសារ:ប្រយោជន៍ណាស់សម្រាប់ប្រទេសកម្ពុជា ដោយថ្លៃអគ្គិសនីលក់ជូនអគ្គិសនីកម្ពុជាគឺក្នុងតម្លៃ ៧,៦ សេនដុល្លាក្នុងមួយគីឡូវ៉ាត់ម៉ោង។ ជាងនេះទៅទៀត គម្រោងនេះនឹងជួយកាត់បន្ថយការបញ្ចញឧស្ម័នផ្ទះកញ្ចក់បានច្រើនទៀតផង។

ជាមួយគ្នានេះដែរ កិច្ចប្រជុំខាងលើបានពិភាក្សាលើចំណុចសំខាន់ៗចំនួន៦រួមមាន៖

១-ធ្វើការពិនិត្យ វិភាគ និងបង្ហាញពីលក្ខណៈ និងព័ត៌មានរបស់គម្រោងអភិវឌ្ឍន៍ និងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់លើផ្ទៃដីទំហំ១១៥ហិកតា
២-សិក្សាអំពីធនធានរូបសាស្រ្ត ធនធានជីវសាស្រ្ត និងធនធានសេដ្ឋកិច្ចសង្គមនៅក្នុង និងជុំវិញតំបន់គម្រោងដើម្បីជាទិន្ន័យគោលមួយក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
៣-រៀបចំកិច្ចពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធសម្រាប់ផ្តល់យោបល់លើគម្រោង
៤-កំណត់ទំហំនៃហេតុប៉ះពាល់បរិស្ថានទៅលើធនធានបរិស្ថានធម្មជាតិ និងបរិស្ថានសង្គមដែលមានស្រាប់ នៅក្នុងតំបន់សិក្សាទាំងវិជ្ជមាន និងអវិជ្ជមានដោយសារសកម្មភាពដំណើរការរបស់គម្រោង
៥-កំណត់នូវវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គម (អវិជ្ជមាន)ដែលអាចកើតមានឡើងពីសកម្មភាពគម្រោងអោយដល់កំរិតអប្បបរមា
៦-វិភាគតម្លៃសេដ្ឋកិច្ច និងតម្លៃបរិស្ថាន ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន
៧-រៀបចំមូលនិធិបរិស្ថាន និងសង្គមដើម្បីស្តារបរិស្ថានឡើងវិញនិងចូលរួមអភិវឌ្ឍន៍ភូមិ ឃុំដែលពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

គួររម្លឹកថា គម្រោងខាងលើនឹងមានបំពាក់ផ្ទាំងកញ្ចក់សូឡារហូតដល់ទៅ ២០០ ០០០ ផ្ទាំងដោយក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ផ្ទាំងកញ្ចក់សូឡាដ៏ធំមួយក្នុងពិភពលោកឈ្មោះថា JinkoSolar Holding Co., Ltd។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]