សហភាពអ៊ឺរ៉ុបផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តកណ្ដាល

Credit: kh.ambafrance.org

សហភាពអ៊ឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ ដល់កម្ពុជាដើម្បីស្តារប្រព័ន្ធស្រោចស្រប និងព្រែកនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ធ្វើឡើងកាលពី កាល ពីថ្ងៃ ពុធ ទី ៦ ខែ មីនា រវាង ឯក ឧត្តម វង្សី វិស្សុត រដ្ឋ លេ ខា ធិការ ក្រសួ ង សេដ្ឋ កិច្ច និង ហិរញ្ញ វត្ថុ និង លោក Yazid BENSAID នា យកទីភ្នាក់ ងារ ប្រចាំតំ បន់នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ ប្រចាំ ឆ្នាំ រវាងភាគីទាំង២ ។

គម្រោងខាងលើនេះ គឺមានគោលបំណងក្នុងការជួយស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព ក្នុងខេត្តកណ្ដាល ក៏ដូចជាជួយពង្រឹងកម្មវិធីគ្រប់គ្រង ធនធានទឹកថ្នាក់ជាតិ និងការផ្លាស់ប្តូរកសិកម្មសម្រាប់ប្រទេសកម្ពុជាផងដែរ ដែលគម្រោងនេះ កន្លងមកធ្លាប់ទទួលបានឥណទានចំនួន ៥៥ លានអ៊ឺរ៉ូ ម្ដងរួចមកហើយ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ក្រៅពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ក្នុងកិច្ចប្រជុំក៏មានត្រួតពិនិត្យ លើគុណភាព នៃគម្រោ ង ដែលកំពុងអនុវ ត្ត និ ង ធ្វើបច្ចុប្បន្នភាព រួមគ្នានូវផែ ន ការ សកម្មភាព រយៈពេល៣ឆ្នាំ សម្រាប់ ពង្រឹង ភាព ជាដៃ គូ លើវិស័យអាទិ ភាពដូចជា ការអភិវឌ្ឍ ទីក្រុង និងការអភិវឌ្ឍជន បទ ជាដើម ។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារAFD និងបុត្រសម្ព័ន្ធរបស់ខ្លួន Propaco (ដែលជាស្ថាប័នផ្តោតលើការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន) ចាប់តាំងពីការចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩៣ បានផ្តល់ហិរញ្ញប្បទានសរុបចំនួនជាង ៥៧៦លានអឺរ៉ូ រួចមកហើយដល់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]