ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ

គម្រោងព្រលានយន្តហោះភ្នំពេញតម្លៃ១.៥ពាន់លានដុល្លារ ស្ថិតក្នងខេត្តកណ្តាលនិងតាកែវ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ បើគ្មានឧបសគ្គនោះទេ នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់គម្រោង អ្នកឧកញ៉ា ពុង ឃាវសែ។

កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យក្រោយពីបញ្ចប់ពិធីចុះកិច្ចសហការជាមួយកូរ៉េ (អានបន្ថែម) ថា បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានធ្វើការប្រមូលទិញដីសម្រាប់សាងសង់ព្រលានយន្តហោះនេះបាន មួយចំនួនធំ ហើយការសាងសង់អាចនឹងចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

«ឥឡូវយើងកំពុង…..ស្រាវមីន មិនទាន់ផ្ទុះ និងស្ទង់ដី យើងឲ្យគេ design [រចនាប្លង់] ខែ ៩ នឹងគឺរួចហើយ។ ឲ្យតែប្លង់បាន យើងអាចចាប់ផ្តើមបានហើយ។ មានន័យថា បើដីយើងទទួលបាន គឺខែ ៩ នឹងយើងអាចចាប់ផ្តើមសាងសង់បានហើយ» អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូចនេះ។

ការបញ្ជាក់ខាងលើនេះ គឺដោយហេតុថា អ្នកឧកញ៉ា ពុង ឃាវសែ មានការជឿងជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការដោះស្រាយផលប៉ះពាល់និងបញ្ហាប្រមូលទិញដីឲ្យបាន ២៦០០ ហិកតាសម្រាប់គម្រោងនេះ ដែលនេះនឹងធ្វើឲ្យគម្រោងដ៏មួយធំនេះឆាប់បានដំណើរការអនុវត្តន៍។

ជាការកត់សម្គាល់ គម្រោងនេះត្រូវបានរដ្ឋាភិបាលអនុម័តកាលពីចុងឆ្នាំ ២០១៧ ហើយបានស្ងប់ស្ងាត់មួយរយៈដោយសារមានឧបសគ្គមួយចំនួន ដូចជាការប្រមូលទិញដីធ្លីជាដើម តែបន្ទាប់ពីរដ្ឋាភិបាលបង្កើតគណៈកម្មាធិការរួចមក គម្រោងនេះគឺកំពុងឆ្ពោះទៅតាមផែនការជាបណ្តើរៗហើយ។ (អានបន្ថែម)

ជាងនេះទៀត អ្នកឧកញ៉ា ពុង ឃាវសែ មានការជឿជាក់យ៉ាងខ្លាំងទៅលើដំណើរការគម្រោងនេះ ទោះមានឧបសគ្គជាមួយនឹងការប្រមូលទិញដីក៏ដោយ ព្រោះថារាជរដ្ឋាភិបាលកំពុងរៀបចំប្រកាសស្តីពីការឈប់ឲ្យទិញ-លក់នៅតំបន់នេះ។ (អានបន្ថែម)

«ដីគឺត្រូវតែទទួលបានដោយសារ នេះគឺជាគម្រោងការរបស់រដ្ឋ យើងមិនយកទទេៗ ទេ តែយើងទិញ…» អ្នក ឧកញ៉ា បានសង្កត់យ៉ាងដូច្នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]