គម្រោងសាងសង់មជ្ឈមណ្ឌលធុរកិច្ចកម្ពុជានឹងត្រូវដាក់អោយដេញថ្លៃជាសកល

credit: independent.com

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (KOICA) បានផ្តល់ជំនួយប្រមាណ ៧លានដុល្លារអាមេរិក សាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីកម្ពុជា-កូរ៉េដល់កម្ពុជា ។ នេះបើយោងតាមកិច្ចសម្ភាសន៍លោកស្រី វ៉ន ជីហ៊ែ អនុប្រធានតំណាងការិយាល័យប្រចាំប្រទេសកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ជាមួយទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ។

គម្រោងខាងលើនេះ គ្រោងសាងសង់នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើផ្ទៃដីប្រមាណ ១៦០០ម៉ែត្រការ៉េ ដែលមានកំពស់ ៣ជាន់ និងមួយជាន់ក្រោមដី ដែលអគារនេះនឹងមានបន្ទប់ប្រជុំជាច្រើន និងមានសាលសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ដែល KOICA មានគម្រោងក្នុងការរៀបចំកម្មវិធីផ្សេងៗសម្រាប់ក្រុមសហគ្រិន និងក្រុមហ៊ុន ក៏ដូចជាកន្លែងចំណតរថយន្តនិងអាហារដ្ឋានផងដែរ។ គម្រោងនេះគ្រោងនឹងធ្វើការសាងសង់នៅដើមឆ្នាំ២០២០ និងបញ្ចប់នៅចុងឆ្នាំ២០២០ដូចគ្នា។

លោកស្រី វ៉ន ជីហ៊ែ បានប្រាប់ឲ្យដឹងថា “អគារនេះ គ្រោងនឹងបំពាក់ជាមួយឧបករណ៍ដែលមានកម្រិតស្តង់អន្តរជាតិ សម្រាប់តម្រូវការរបស់សហគ្រិនក្នុងការ សិក្សាស្រាវជ្រាវ និងធ្វើការអនុវត្តន៍ ហើយ KOICA ក៏បានរៀបចំគ្រូដែលមានបទពិសោធន៍ និងមានជំនាញខ្ពស់ខាងផ្នែកជំនួញមកពីប្រទេសកូរ៉េ និងប្រទេសផ្សេងទៀត ក៏ដូចជាការបញ្ជូនសហគ្រិនរបស់យើងទៅកាន់ប្រទេសកូរ៉េដើម្បីសិក្សាបន្ថែមទៀតផង។”

លោកស្រីបន្តថា៖ ក្នុងរយៈពេល ៥ឆ្នាំក្រោយពីការសាងសង់រួច យើងនឹងមានការបណ្តុះបណ្តាល ដល់បុគ្គលិក ឬ គ្រូបង្គោល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឲ្យពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្រៀន និងគ្រប់គ្រងលើមជ្ឈមណ្ឌលធុរកិច្ចថ្មីនេះ ហើយយើងនឹងប្រគល់ឲ្យខាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាអ្នកអនុវត្តបន្តពីយើងវិញ”។

លោកស្រីបានបញ្ជាក់ទៀតថា៖ “គម្រោងនេះអាចនិងមានការប្រែប្រួលដោយសារយើងកំពុងតែធ្វើការសិក្សាបន្ថែមទៅលើរូបរាង ទីតាំង និងការរៀបចំផ្សេងៗនៅក្នុងអគារ ហើយយើងកំពុងធ្វើការរៀបចំឲ្យមានការដេញថ្លៃ លើគម្រោងខាងលើនេះផងដែរ ដែលយើងអនុញ្ញាតឲ្យក្រុមហ៊ុនសំណង់គ្រប់ប្រទេសចូលមកធ្វើការដេញថ្លៃ ដោយសារយើងនឹងសាងសង់អគារនេះជាអគារស្តង់ដារអន្តរជាតិ ដែលមានកម្រិតខ្ពស់បំផុត ដែលអាចឲ្យសហគ្រិនដែលបានសិក្សានៅទីនេះអាចមានលទ្ធភាពខ្ពស់ក្នុងការបង្កើតក្រុមហ៊ុន និងជំនួញផ្សេងយ៉ាងមានប្រសិទ្ធិភាព និងអាចជួយឲ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ ”។

តាំងពីឆ្នាំ ១៩៩៦ ដល់ ឆ្នាំ ២០១៨ KOICA បានជួយកម្ពុជាលើទឹកប្រាក់ប្រមាណជាង ៣០០លានដុល្លារអាមេរិក លើគម្រោងជាង ៤០គម្រោង ជាមួយនិងស្ថាប័នរដ្ឋជាង ១៧ ហើយថ្មីខាងមុខនេះ KOICA គ្រោងកសាងមជ្ឈមណ្ឌលសមត្ថភាពសម្រាប់ ត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួងហើយវាជាគម្រោងទី១ ដែលប្រទេសផ្សេងៗទៀតមិនទាន់មាននៅឡើយ ដែលគម្រោងនេះនឹងប្រើប្រាស់ការថវិកា ប្រមាណជាង ៨ លានដុល្លាអាមេរិក ដែលគ្រោងសង់នៅចុងឆ្នាំ២០១៩នេះ។

credit: CPM

credit: CPM

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]