គម្រោងពង្រីកផ្លូវជាតិលេខ៧(ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦%
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីរង្វង់មូលស្គន់-គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦% ហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជាការវាយតម្លៃជារួមសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៧ គិតចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាម គឺសម្រេចបាន ៥៦% នៃផែនការរួម ក្នុងនោះរួមមាន៖ ១. ការងារសាងសង់ផ្លូវ ប្រវែងសរុប ៤៥.៥គីឡូម៉ែត្រ សម្រេចបាន ៦០.២៥% ២.ការងារសាងសង់ស្ពាន សរុបចំនួន ០៨កន្លែង សម្រេចបាន ៩៤.៧៥% ៣.ការងារលូទទឹងផ្លូវ សម្រេចបាន ៥០កន្លែង ស្មើនឹង ៩៦.១៥% ៤.ធ្វើប្រឡាយថ្មអក្សរT សម្រេចបាន ៥៦០ម៉ែត្រ ស្មើនឹង ១៥.៩៥% ៥.លូជ្រុង សម្រេចបាន ១២,៩៤១ម៉ែត្រ ស្មើនឹង ៤៦.៧២% ៦.ការងារបើកទ្រូងផ្លូវ សរុបចំនួន […]
អានបន្ថែមអាជ្ញាធរខេត្តហឺណានរបស់ចិន ចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា
អាជ្ញាធរខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្តហឺណាន ដែលមានប្រជាជនរហូតដល់ជាង ១០០លាននាក់ និងមានសក្តានុពលទីផ្សារពាណិជ្ជកម្មខ្លាំង បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ នាឱកាសនោះ លោកអភិបាលរងខេត្តហឺណាន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះ ដោយបានអនុញ្ញាតឱ្យមន្ទីពាណិជ្ជកម្មខេត្តហឺណានដឹកនាំប្រតិភូទៅស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកទំហំនាំចូលផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។ បន្ទាប់ពីជំនួបពិភាក្សានេះរួច ប្រតិភូក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ខណៈកន្លងមកក្រុមហ៊ុននេះក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនសម្រាប់ចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។ គួររម្លឹកថា […]
អានបន្ថែមក្រសួងការងារកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន រួមគ្នាពង្រឹងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា រួមជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។ អនុស្សរណៈនេះ ត្រូវបានចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ បន្ថែមពីនេះ អនុស្សរណៈនេះ ជាការសន្យារបស់មូលនិធិការងារអន្តរជាតិជប៉ុន និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងការិយាល័យអង្គការអន្ដរជាតិខាងការងារប្រចាំប្រទេសជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ផ្អែកតាមអនុស្សរណៈនេះ វាជាការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ជីការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់បី (តុកតុក), អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន។ បើតាម ឯកឧត្ដម ហេង សួរ បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាខាងលើនេះថា មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានសហការជាយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ […]
អានបន្ថែមស្ពានអាកាសភ្លោះភ្ជាប់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល សង់បាន ៨៥%
គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ដែលជាព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបាន ៨៥ភាគរយហើយ ខណៈស្ពានអាកាសភ្លោះថ្មីនេះ ក៏បានឈានដល់ដំណាក់កាលតភ្ជាប់តួស្ពានរួចរាល់ហើយផងដែរ។ ពិធីនេះតភ្ជាប់តួស្ពាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ពេលនេះស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខ។ សូមជម្រាប់ថា ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ […]
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មទំនើប និងឆ្លាតវៃ
កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ដែលសំដៅដល់ការធានានូវសន្តិសុខស្បៀង ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក HAGIWARA Hideki ប្រធានប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ ជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន MIDORI និងការពន្យល់លម្អិតបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព ការគ្រប់គ្រងតំបន់ព្រៃឈើ និងគម្រោងសក្ដានុពលផ្សេងៗទៀតសម្រាប់កិច្ចសហប្រតិបត្តិការទេ្វភាគី។ នាឱកាសនោះ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន សម្រាប់ការគាំទ្រជាបន្តបន្ទាប់លើវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់អាទិភាពលើវិស័យកសិកម្មឆ្លាតវៃមិនត្រឹមតែបង្កើនសន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងឱ្យមានតុល្យភាពប្រកបដោយនិរន្តរភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន។ ឯកឧត្តមបានធានាថាកសិករនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនព្រោះពួកគេនឹងអាចរក្សាប្រតិបត្តិការរបស់ពួកគេបានយ៉ាងរលូនសូម្បីតែក្រោយការបញ្ចប់គម្រោងក៏ដោយ។ ពាក់នឹងវិស័យកសិកម្មនេះដែរ នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា […]
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាបង្កើនឱកាសការងារដល់និសិ្សតកម្ពុជាផ្នែកព័ត៌មានវិទ្យា តាមរយៈការអនុវត្តកម្មវិធី Japanese IT Pathway
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលប្រមាណ ១៣៥ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន កំពុងសហការរួមគ្នាជំរុញការអនុវត្តកម្មវិធី Japanese IT Pathway។ កម្មវិធីនេះបង្កើតឡើងដើម្បីជួយនិស្សិតកម្ពុជា ជាពិសេសអ្នកដែលនៅក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល ទទួលបានភាពងាយស្រួលក្នុងការរកការងារធ្វើនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្ដមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានា នៅប្រទេសជប៉ុន កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។ ជំនួបនោះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថលផងដែរ។ គួរបញ្ជាក់ថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ […]
អានបន្ថែមរយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត
រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើនជាងគេ គឺជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ។ របាយការណ៍នេះ បានឱ្យដឹងថា រយៈពេល៥ខែនេះ មានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាអង្គរចំនួន ៥២៧.៥៧៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូលបានចំនួន ២៤.៥៦៩.០២៤ដុល្លារ កើនឡើង ១០,៦៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ (អានបន្ថែម) ដោយឡែក បើក្រឡេកមើលតួលេខក្នុងខែឧសភាតែមួយ ឃើញថាភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភាគច្រើនជាភ្ញៀវទេសចរចិនទៅវិញ ដែលបានជាប់លំដាប់លេខ១, រីឯសហរដ្ឋអាមេរិកបានឈរនៅលំដាប់លេខ២, អង់គ្លេសលេខ៣, អូស្ត្រាលីលេខ៤, បារាំងលេខ៥ និងជប៉ុនលេខ៦។ អ្វីដែលជាការកត់សម្គាល់គឺ ក្នុងរយៈពេល ៥ខែ បើគិតចាប់ពីខែមករាដល់ខែឧសភាវិញ ភ្ញៀវទេសចរអន្តរជាតិដែលទិញសំបុត្រច្រើនជាងគេ គឺសហរដ្ឋអាមេរិកជាប់លេខ១, អង់គ្លេសលេខ២, ប្រទេសបារាំងលេខ៣, ចិនលេខ៤ និង ប្រទេសកូរ៉េខាងត្បូងលេខ៥។ យ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍ បានព្យាករណ៍ថា ក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៧,៥លាននាក់ ដែលនឹងនាំចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណជាង ៥ ពាន់លានដុល្លារ។
អានបន្ថែមជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា
រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ ជំនួយឥតសំណងប្រមាណ ៧,៨លានដុល្លារអាមេរិកនេះ បានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC, លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS)។ ហិរញ្ញប្បទានឥតសំណងខាងលើនេះ គឺសម្រាប់ដំណើរការ គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC តាមរយៈការពង្រឹងសមត្ថភាពអង្គភាពCMAC ធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន រថយន្តពីរបាំង និងរថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់ជាដើម។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក អ៊ូអ៊ីណូ អាត់ស៊ូ (UENO Astushi) ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ទើបតែបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងឱ្យកម្ពុជាសរុបជាង១០លានដុល្លារអាម៉េរិក សម្រាប់ទិញសម្ភារៈបច្ចេកទេសក្នុងការកម្ចាត់មីន […]
អានបន្ថែមផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក សាងសង់បាន ៧០% ហើយ
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយកំពុងដំណើរការនៅក្នុងខេត្តសៀមរាប ដែលមានផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅកាន់តំបន់ទេសចរណ៍កំពង់ភ្លុក ពេលនេះសម្រេចបានប្រមាណ ៧០% ហើយ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ គឺជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូនពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ និងធ្វើជាផ្លូវដ៏សំខាន់សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាបឹងទន្លេសាបដ៏ស្រស់ត្រកាល។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែន ដែលគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ផ្លូវនេះ ត្រូវបានបែងចែកជាពីរប្រភេទសម្រាប់ការងារសាងសង់, ទី១ គិចចាប់ពីផ្លូវជាតិលេខ៦ ដល់ភូមិតាប្រាក់ ឃុំមានជ័យ ត្រូវបានសាងសង់ជាប្រភេទផ្លូវបេតុង, ទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូខ្លះ និងបេតុងខ្លះ ដោយក្នុងនោះមានសង់ផ្លូវបេតុងប្រវែង ៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រវែង ៩គីឡូម៉ែត្រ គិតចាប់ពីភូមិតាប្រាក់ ទៅដល់ចំណតទូកឃុំកំពង់ភ្លុក។ អាជ្ញាធរខេត្តបានបញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយ នឹងមានគម្រោងសាងសង់ផ្លូវបន្តពីចំណតទូកឃុំកំពង់ភ្លុកទៅសាលាឃុំកំពង់ភ្លុកថែមទៀតផង។ តាមរយៈផ្លូវនេះ […]
អានបន្ថែមគម្រោងសង់ប្រព័ន្ធដោះទឹកតាមបណ្តោយផ្លូវជាតិលេខ៤ សម្រេចបាន ៩៣% ហើយ
គិតមកដល់ពេលបច្ចុប្បន្ន គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធដោះទឹក ដើម្បីបញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៩៣% ហើយ។ នេះបើយោងតាមការចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង និង ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។ គោលបំណងសំខាន់នៃការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីតាមដានវឌ្ឍនភាពលើដំណើរការអនុវត្តការងារទាំងទិដ្ឋភាពជារួម និងផ្នែកបច្ចេកទេស ក៏ដូចជាប្រសិទ្ធភាពនៃប្រព័ន្ធ និងពិភាក្សាលើចំណុចបច្ចេកទេសដែលគួរកែសម្រួល ព្រមទាំងពិនិត្យលើភាពអសកម្មមួយចំនួន រួមទាំងផលប៉ះពាល់ផ្សេងៗផងដែរ។ នាឱកាសនោះ ឯកឧត្តម ហ៊ាង វុត្ថា និងឯកឧត្តម ចៅ សុភៈភិបាល បានស្នើឱ្យក្រុមការងារ មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនសាងសង់ បន្តយកចិត្តទុកដាក់បន្ថែមទៀតទៅលើពេលវេលានៃការអនុវត្តគម្រោង ដើម្បីអាចបញ្ចប់ការងារនេះទៅតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា គម្រោងសាងសង់ដាក់លូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានអនុវត្តសាងសង់ដោយក្រុមហ៊ុន PHNOM PENH PRECAST PLANTS CO., LTD […]
អានបន្ថែមក្រុមហ៊ុន NTT ចង់ពង្រីកការវិនិយោគរបស់ខ្លួន ផ្តោតលើការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បានបង្ហាញបំណងក្នុងការស្វែងរកឱកាសវិនិយោគ ដើម្បីពង្រីកសេវាគ្របដណ្តប់ និងអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គមឌីជីថលកម្ពុជាកាន់តែប្រសើរ។ បំណងនេះ បានបង្ហាញដោយលោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោក HIROKI Kuriyama ប្រធានក្រុមហ៊ុន បានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍គោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកសេវាគ្របដណ្តប់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សម្ដេចបន្តថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G នៅទូទាំងប្រទេសផងដែរ។ បន្ថែមពីនេះ សម្ដេចក៏បានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពវិនិយោគលើវិស័យឌីជីថលកម្ពុជា។ សូមជម្រាប់ថា ក្រុមហ៊ុន […]
អានបន្ថែមអង្គការពាណិជ្ជកម្ម JETRO ប្តេជ្ញាបន្តជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជាឱ្យរិតតែប្រសើរបន្ថែមទៀត
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបផ្លូវការរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិរបស់ JETRO ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូ ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក Norihiko បានសម្តែងការសាទរចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយសភាពាណិជ្ជកម្មកម្ពុជាក្នុងការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុននៅទីក្រុងតូក្យូ។ វេទិកានេះបានទាក់ទាញអ្នកតំណាងធុរកិច្ចជប៉ុននិងកម្ពុជាមកចូលរួមយ៉ាងច្រើនក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ លោក Norihiko ក៏បានលើកឡើងពីផែនការសម្រាប់គណៈប្រតិភូ JETRO ដែលនឹងនាំអ្នកវិនិយោគជប៉ុនមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ JETRO ក្នុងការសម្របសម្រួលវេទិកាធុរកិច្ច ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់ខ្លួនជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ជប៉ុន។ លោកបានរំលឹកឡើងវិញនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគពីបរទេសតាមរយៈការលើកទឹកចិត្តផ្សេងៗ និងការប្តេជ្ញាចិត្តក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកភស្តុភារ។ គម្រោងសំខាន់ៗរួមមានការអភិវឌ្ឍន៍បណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែទឹកជ្រៅ។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យអ្នកវិនិយោគជប៉ុនពិចារណាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសពិសេស (SEZs) ដែលសមស្របនឹងឧស្សាហកម្មរបស់ពួកគេ។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនេះនឹងបង្កើតបរិយាកាសធុរកិច្ចអំណោយផលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់វិស័យមួយចំនួន បង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅវិនិយោគ។ ពាក់ព័ន្ធនឹងផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតម្រូវតាមប្រភេទឧស្សាហកម្មនេះ កន្លងទៅមានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and […]
អានបន្ថែម