ជប៉ុនផ្តល់ជំនួយ ៣០លានដុល្លាអាមេរិក សាងសង់រោងចក្រទឹកស្អាត ជូនប្រជាជននៅខេត្តកំពង់ធំ
On 26 March 2019, H.E Cham Prasidh, Senior Minister and Minister of the Ministry of Industry and Handicraft, and Mr Arakawa Noriyuki, Director of Kubota Construction Co., Ltd. signed a framework agreement for the expansion of the water supply system and c
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៣០លានដុល្លារអាមេរិក ដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ធំ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩។
កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង មានការចុះហត្ថលេខរវាង ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយនឹងលោក Noriyuke Arakava ប្រធានក្រុមហ៊ុន គូបូតា( Kubota Construction Co.,Ltd.) ស្តីពីកិច្ចព្រមព្រៀងលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅខេត្តកំពង់ធំ។
យោងតាមកិច្ចព្រមព្រៀងខាងលើ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ នឹងមានការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតមានអនុភាពផលិតទឹកស្អាត ៧៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយមានបណ្តាញ ចែកចាយប្រមាណ ១៥២គីឡូម៉ែត្រ។
យោងតាមប្រភពដដែល គម្រោងខាងលើនេះមិនទាន់បានបញ្ជាក់ទីតាំង និងកំណត់កាលបរិច្ឆេទក្នុងការសាងសង់ច្បាស់លាស់នៅឡើយទេ។
ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៏ថា៖ «រាជរដ្ឋាភិបាល កម្ពុជាមានគោលបំណងផ្គត់ផ្គង់ទឹកស្អាត រហូតដល់តំបន់ជនបទ ដោយនៅឆ្នាំ ២០២៣ ត្រូវសម្រេចឲ្យបាន ៩០ភាគរយ នៃទឹកស្អាតនៅទីប្រជុំជន ហើយនៅឆ្នាំ ២០២៥ គឺត្រូវសម្រេចទៅតាមផែនការឲ្យបានមួយរយភាគរយ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាគ្រោងនឹងធ្វើរោងចក្រផលិតទឹកស្អាតដែលមានតម្លៃ ៣៥០លានដុល្លារអាមេរិក ដែលកំពុងដាក់អោយដេញថ្លៃ ដែលគម្រោងនេះអាចផ្តល់ទឹកស្អាត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាជនចំនួន ៥ម៉ឺននាក់បន្ថែមទៀតទៅលើចំនួនអ្នកប្រើប្រាស់នាពេលបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ។ អានបន្ថែម


Cambodia-Singapore signed a framework agreement for the expansion of the water supply system and construction of a water treatment plant in Kampong Thom.
- Video Advertisement -