ក្រុមហ៊ុន OCIC ចាប់ផ្តើមសាងសង់អគារពិព័ណ៌អន្តរជាតិដ៏ទំនើបនៅតំបន់ជ្រោយចង្វារ

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីល្បាញនៅកម្ពុជាបានចាប់ផ្តើមដំណើរការសាងសង់«អគារពិព័ណ៌អន្តរជាតិជ្រោយចង្វារ» របស់ខ្លួនហើយ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩។

យោងតាមរបាយការណ៍សង្ខេបនៃគម្រោងដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានពីតំណាងក្រុមហ៊ុន OCIC បានឲ្យដឹងថា «អគារពិព៍ណ័អន្តរជាតិជ្រោយចង្វារ» នឹងត្រូវសាងសង់លើផ្ទៃដីទំហំសរុបប្រហែល ២៦,៧៧៤.៣៨ ម៉ែត្រការ៉េ ឬស្មើទៅនឹងទំហំក្រឡាផ្ទៃសរុបប្រហែល ១៨,៩៦៨.២៨ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ។ អគារនេះនឹងក្លាយទៅជាកន្លែងសម្រាប់រៀបចំពិព័ណ៌ កិច្ចប្រជុំលំដាប់ជាតិនិងអន្តរជាតិ និងជាកន្លែងសម្រាប់រៀបចំអាពាហ៍ពិពាហ៍ ហើយជាពិសេសគឺត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ ខាងមុខនេះផងដែរ។ (អានបន្ថែម)

តាមការបញ្ជាក់ដដែលពីតំណាងក្រុមហ៊ុន OCIC «អគារពិព័ណ៌អន្តរជាតិជ្រោយចង្វារ» នឹងត្រូវប្រើប្រាស់ទុនវិនិយោគរហូតដល់ទៅ ១៦ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសម្រាប់សាងសង់ចំនួន ១៤ ខែ ចាប់ពី ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ ដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០ ដោយការសាងសង់នឹងត្រូវបែកចែកជា ៥ដំណាក់កាល។

អគារពិព័ណ៌អន្តរជាតិនេះទៀតសោត នឹងត្រូវបែកចែកជាបីផ្នែកធំៗ ដោយក្នុងនោះ ជុំវិញនៃអគារនឹងត្រូវបំពាក់ទៅដោយកញ្ចក់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលនឹងអាចកាត់បន្ថយកំដៅ និងសំលេងបានល្អ។ ជាងនេះទៀត ជុំវិញអគារនឹងមានការបាញ់បំភ្លឺដោយភ្លើង 3D ដែលនឹងជួយលើកសោភណ្ឌភាពអគារឲ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។

ផ្នែកសំខាន់ៗទាំងបីនៃអគារនេះរួមមាន អគារសម្រាប់ពិព័ណ៌មានទំហំក្រឡាផ្ទៃប្រហែល ១៣,២៣២.៨៤ ម៉ែត្រការ៉េ ឃ្លាំងនិងផ្ទះបាយទំហំក្រឡាផ្ទៃ ៥,៧៣៥.៥៥ ម៉ែត្រការ៉េ និងចំណតយានយន្តក្រោមដីមានទំហំក្រឡាផ្ទៃប្រហែល ៧,៨០៦.១ ម៉ែត្រការ៉ែដែលអាចឲ្យយានយន្តចតបាន ១៩៨ កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]