ក្រសួងផ្តើមសិក្សាផែនការមេអភិវឌ្ឍកំពង់ផែ និងការតភ្ជាប់ផ្លូវទឹក

រូបភាពដោយ MPWT

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យក្រុមជំនាញកំពង់ផែមកពីប្រទេសចិន ចាប់ផ្តើមសិក្សាផែនការមេ អភិវឌ្ឍកំពង់ផែ និងការតភ្ជាប់ផ្លូវទឹកនៅកម្ពុជា។

អ្នកជំនាញកំពង់ផែ មកពីក្រុមហ៊ុន China Merchants Port មានទីតាំងស្ថិតនៅក្នុងទីក្រុង Shenzhen ដែលជាកំពង់ផែធំជាងគេទី២ នៅប្រទេសចិន និងជាកំពង់ផែធំជាងគេទី៣នៅលើពិភពលោក នឹងបញ្ចប់ការសិក្សាររបស់ខ្លួនក្នុងរយៈពេលបីខែ។

នៅក្នុងជំនួបជាមួយលោក Jiang Luning នាយកផ្នែកពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន China Merchants Port កាលពីថ្ងៃអង្គារកន្លងទៅ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការសិក្សានេះផ្តោតសំខាន់លើតំបន់ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ព្រមទាំងការតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេមេគង្គផងដែរ។

លោក ញ៉ែម សារវង្ស អគ្គនាយករងនៃអគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាការសិក្សាផែនការមេ អភិវឌ្ឍកំពង់ផែ និងការតភ្ជាប់ផ្លូវទឹក នឹងជួយឲ្យកម្ពុជាមានផែនការច្បាស់លាស់ ក្នុងការកំណត់ការអភិវឌ្ឍន៍កំពង់ផែ និងការគ្រប់គ្រង។

«ផែនការមេហ្នឹង បើសិនជាយើងបានសិក្សាល្អិតល្អន់ទៅ នៅពេលយើងអភិវឌ្ឍកំពង់ផែដែលវិស័យឯកជនគាត់ស្នើសុំ យើងអនុញ្ញាតឲ្យគាត់មានភាពត្រឹមត្រូវ ថាសមស្របឬអត់ ហើយវាទាក់ទងទៅនឹងទំហំនៃការអភិវឌ្ឍដែរ»។

លោក ញ៉ែម សារវង្ស បន្ថែមថា៖ «ជួនកាលតំបន់មួយចំនួន យើងអនុញ្ញាតឲ្យអភិវឌ្ឍន៍កំពង់ផែខ្នាតធំ តំបន់ខ្លះកំពង់ផែខ្នាតតូច»។
បច្ចុប្បន្ន កម្ពុជា មានកំពង់ផែដឹកទំនិញឆ្លងកាត់ធំៗចំនួនពីរ គឺកំពង់ផែស្វ័យតព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញ។ ក្រៅពីកំពង់ផែពីរនេះ រដ្ឋាភិបាលគ្រោងសាងសង់កំពង់ផែតាមដងទន្លេមេគង្គ និងទន្លេសាប សម្រាប់ដឹកអ្នកដំណើរ និងកសិផល។

ជាក់ស្តែង កំពង់ផែដឹកអ្នកដំណើរចំនួន៥កន្លែង ត្រូវបានបង្កើតឡើង ដើម្បីដឹកអ្នកដំណើរ រវាងក្រុងតាខ្មៅ ខេត្តកណ្តាល និងព្រែកព្នៅ។
ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា រដ្ឋាភិបាល នឹងខិតខំអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមផ្លូវទឹក ទាំងសមុទ្រ និងទន្លេ ឲ្យអស់លទ្ធភាព ក្នុងនោះក៏មានការកសាងកំពង់ផែតាមដងទន្លេមេគង្គ ដើម្បីធ្វើយ៉ាងណា ឲ្យការដឹកជញ្ជូនតាមផ្លូវទឹក មានប្រសិទ្ធភាព៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]