ជប៉ុនផ្តល់ជំនួយ២៥លានដុល្លារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅជើងឯក

រូបភាពដោយ pixabay.com

រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA បានសម្រេចជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ដល់កម្ពុជាស្ថិតក្នុងភាគខាងត្បូងនៃរាជធានីភ្នំពេញ នេះបើយោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩។

យោងតាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ កិច្ចប្រជុំរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាង JICA បានសម្រេច«សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដោយបានកំណត់យកតំបន់ជើងឯក សម្រាប់សាងសង់ស្ថានីយ៍ក្រោមជំនួយឥតសំណងរបស់ រាជរដ្ឋាភិបាលប្រទេសជប៉ុន»។

ការស្ថាបនាខាងលើនេះ គឺដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់នៅរាជធានីភ្នំពេញ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Khmer Times ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាទៅលើការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានតម្លៃប្រមាណជា ២៥ លានដុល្លារអាមេរិក ដែលសំណង់នេះ នឹងត្រូវការដីប្រមាណជា ១៦ ហិកតាសម្រាប់សាងសង់។ ចំពោះការសាងសង់វិញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរធ្វើការកំណត់ព្រំដែនសម្រាប់ត្រៀមដំណើរការសាងសង់។

គួររម្លឹកថា ក្នុងកិច្ចប្រជុំកន្លងមក តំណាងភ្នាក់ងារ JICA ធ្លាប់បានឲ្យដឹងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះមានសមត្ថភាពបម្លែងទឹកកខ្វក់ទៅជាទឹកស្អាតមុនពេលបង្ហូរចូលទន្លេ រហូតដល់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

ក្នុងនោះដែរ ដើម្បីធានាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់នៃគម្រោងនេះ JICA ក៏នឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីរដ្ឋាភិបាលកម្ពុជា និងជួយបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកនេះផងដែរ។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]