ក្រុមហ៊ុនZHENG HENG (Cambodia) Co., Ltd ចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុន TRF VACATION CLUB ក្នុងការដាក់បញ្ចូល រមណីយដ្ឋាន សណ្ឋាគារយក្សលំដាប់ពិភពលោក WYNDHAM Hotels ជាផ្លូវការ ក្នុងគម្រោង Long Bay តំបន់តារាសាគរ

ពិធីចុះហត្ថលេខារវាង ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ប្រធានគម្រោង រមណីយដ្ឋានលំហែកាយ Long Bay Dara Sakor ដែលជាគន្លឹះសំខាន់នៃគម្រោង «ផ្លូវមួយខ្សែក្រវាត់មួយ» និងជាគំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជាចិនជាមួយនឹង ក្រុមហ៊ុន TRF VACATION CLUB ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ZhengHeng កាលពីថ្ងៃទី១ ឩសភា ២០១៩។ អនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីការចាប់ផ្តើមទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការឈ្នះៗ រវាងភាគីទាំងសងខាង។

លោក Deng Pi Bing ប្រធានក្រុមហ៊ុន ZHENG HENG (Cambodia) Co. , Ltd. និង លោក Cai Sheng Jia ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន TRF VACATION CLUB បានចុះហត្ថលេខា និង ជាសាក្សីបញ្ជាក់ថា សណ្ឋាគារយក្សលំដាប់ពិភពលោក យីហោ WYNDHAM នឹងមានវត្តមាន នៅក្នុងគម្រោង Long Bay Dara Sakor ក្នុងចំណោមបណ្តាប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ដែលជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាង Zheng Heng (Cambodia) Co., Ltd និងTRF VACATION CLUB។

យើងនឹងអាចបង្កើតបាននូវភាពរុងរឿងថ្មី នៃ Long Bay Dara Sakor តាមរយៈការរួបរួមគ្នា

ទីស្នាក់ការកណ្តាល នៃសណ្ឋាគារយក្សលំដាប់ភិពលោក WYNDHAM មាននៅ Pacipani, New Jersey, USA។ បច្ចុប្បន្ន វាបើកដំណើរការ ១៥ យីហោ នៅក្នុង ៦៨ប្រទេស លើ ៦ទ្វីប ជាមួយនឹង សណ្ឋាគារ ៧,៤៤០ ហើយនិង មានច្រើនជាង ៦៣៨,៣០០ បន្ទប់ ដែលធ្វើឲ្យវាក្លាយទៅជាសណ្ឋាគារ ធំជាងគេបំផុត និងប្លែកជាងគេបំផុត។

ក្រុមសណ្ឋាគារ WYNDHAM គឺជាសាខា១ នៃសាខាចំបង៣ នៃ Windham Global Corporation (NYSE Code: WYN) ដែលត្រូវបានផ្តាច់ចេញទៅជាសណ្ឋាគារ Franchise និងត្រូវបានចុះបញ្ចីជាឯករាជ្យនៅ New York Stock Exchange ក្នុងខែ មិថុនា ២០១៨ តាមរយៈកិច្ចប្រតិបត្តិការរបស់វា។ (NYSE Code: WH)

ការិយាល័យរបស់ WYNDHAM Hotel Group ត្រូវបានបង្កើតឡើងក្នុងទីក្រុងធំៗមួយចំនួនលើពិភពលោក និង ប្រទេសសំខាន់ៗ ដែលរាប់បញ្ចូលទាំង London, Hong Kong, Shanghai, Beijing, Singapore ហើយនិង New Diehl ជាមួយនឹងបុគ្គលិកជាង ៦,០០០នាក់។ ម៉ាកយីហោដែលស្ថិតនៅក្រោមវារួមមាន Wyndham Hotels and Resorts ដែលជាសណ្ឋាគារលំដាប់កំពូលរបស់ពិភពលោក។ ក្រុមសណ្ឋាគារលំដាប់ពិភពលោក ដែលល្បីល្បាញខាងផាសុខភាព ដូចជា សណ្ឋាគារ Ramada, Days Inn, Super 8 ហើយ Howard Johnson នឹងរួមគ្នាផ្តល់ជម្រើស និងសេវាកម្មល្អឥតខ្ចោះ ទៅតាមកញ្ចប់ថវិកា របស់ភ្ញៀវនីមួយៗ។

ច្រកចូលនៃរមណីយដ្ឋាន និងសណ្ឋាគារ WYNDHAM នឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍បដិសណ្ឋារកិច្ចលំដាប់ថ្នាក់ពិភពលោកនៅ Long Bay Dara Sakor ដើម្បីទាក់ទាញអ្នកវិនិយោគពាណិជ្ជករ ក្នុងស្រុកនិងមនុស្សចាស់ ដែលស្វែងរកបរិយាកាសល្អសម្រាប់ការរស់នៅជាន់ខ្ពស់។ បន្ថែមពីលើការផ្តល់ជូននូវភាពរីករាយនៃការរស់នៅបែប ល្អប្រណិត ខុសប្លែកពីគេ រមណីយដ្ឋាន និងសណ្ឋាគារ WYNDHAM នឹងបង្កើតនូវបទពិសោធន៍ដ៏មានតម្លៃអស្ចារ្យ នៃការស្នាក់នៅ ម្ហូបអាហារ សិល្បៈជីវិត និងអាជីវកម្ម ទាំងអស់នេះហើយនឹងជួយនាំទៅរកការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងភាពល្អប្រសើរសម្រាប់គម្រោង។

ការបង្កើតទិសដៅថ្មីសម្រាប់ទេសចរណ៍វប្បធម៌តំបន់ឆ្នេរសមុទ្រលំដាប់ពិភពលោកតាមរយៈការរួមបញ្ចូលកម្លាំង និង ការសិក្សាឲ្យស៊ីជម្រៅ

គម្រោងរមណីយដ្ឋានវប្បធម៌ និងទេសចរណ៍រមណីយដ្ឋានវប្បធម៌ Long Bay Dara Sakor គឺជាគំរូអភិវឌ្ឍន៍ថ្មីមួយនៃវិស័យទេសចរណ៍ និងរមណីយដ្ឋានវប្បធម៌ដែលជំរុញអាជីវកម្មទេសចរណ៍ដោយក្រុមហ៊ុន ZhengHeng (Cambodia) Co. , Ltd នៅអាស៊ីអាគ្នេយ៍។

គម្រោងនេះ មានទីតាំងស្ថិតនៅកណ្តាលនៃរមណីយដ្ឋានទេសចរណ៍តារាសាគរដែលមានផ្ទៃដីសរុប ២០០ ហិកតា ព័ទ្ធជុំវិញដោយភ្នំសមុទ្រ និងមានឆ្នេរសមុទ្រដែលមានគុណភាពខ្ពស់មានប្រវែង១.៩ គីឡូម៉ែត្រ។ វានឹងក្លាយទៅជាតំបន់វប្បធម៌ទេសចរណ៍ និងរមណីយដ្ឋានលំដាប់ពិភពលោកដែលមានមុខងារសំខាន់ៗចំនួន៨គឺ ( ១)ឧទ្យានឧស្សាហកម្មឆ្លាតវៃ (២)ផ្លូវជំនួញ (៣)តំបន់ទេសចរណ៍វប្បធម៌ (៤)រមណីយដ្ឋានទេសភាពសមុទ្រ (៥)រមណីយដ្ឋានវីឡា (៦)រមណីយដ្ឋានកំពង់ផែឆ្នេរសមុទ្រ (៧)រមណីយដ្ឋានតំបន់ឆ្នេរកម្សាន្តនិង (៨) រមណីយដ្ឋានមុជទឹកជីងហៃ។

ការអភិវឌ្ឍន៍ឧទ្យានវៃឆ្លាតទំហំ៥៥ ហិកតា ដំណាក់កាលទី១ ត្រូវបានបែងចែកជា៧ ដំណាក់កាលហើយនឹងចំណាយពេល៣ ឆ្នាំដើម្បីបង្កើតសហគមន៍ដែលមានភាពចាស់ទុំខ្ពស់សម្រាប់កន្លែងស្នាក់នៅរបស់មនុស្សចំនួន៥០០០០នាក់ ហើយនឹងអាចស្រូបយកឧស្សាហកម្មទេសចរណ៍ចំនួន៨០០០០នាក់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍។

ទន្ទឹមនឹងគម្រោងគំរូអភិវឌ្ឍន៍ថ្មីនៃរមណីយដ្ឋានទេសចរណ៍ និងរមណីយដ្ឋានវប្បធម៌ គម្រោង Long Bay Dara Sakor កំពុងឆ្លើយតបទៅនឹងតម្រូវការថ្មីនៃទេសចរណ៍វប្បធម៌ តាមរយៈការដឹកនាំ មុខជំនួញ អាជីវកម្មទេសចរណ៍ដោយឈរលើមូលដ្ឋាននៃឧស្សាហកម្ម ស្របតាមការរំពឹងទុក និងបានទទួលស្គាល់ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកពាក់ព័ន្ធ។ ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd នៅតែរក្សានាំមកនូវសេចក្តីស្វាហាប់ជានិច្ច តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាសហគ្រាសដទៃទៀតយ៉ាងសកម្ម។

អំណាចនៃការរួមបញ្ចូលគ្នាជាមួយ TRF VACATION CLUB នឹងជួយអភិវឌ្ឍ រមណីយដ្ឋានទេសចរណ៍វប្បធម៌ ឲ្យទៅមុខហើយ និងបង្កើតនូវបទពិសោធន៍ថ្មី ក្នុងការសម្រាកលំហែកាយរបស់ បុគ្គលិកបំរើការក្នុងគម្រោងនិង ភ្ញៀវទេសចរណ៍ បែបស៊ីវិល័យជាន់ខ្ពស់ ដ៏អស្ចារ្យ នៅតាមតំបន់ឆ្នេរសមុទ្រ ដែលពុំធ្លាប់មានពីមុនមក តាមរយៈការបង្កើនគុណភាពជីវិត។

យើងចែករំលែកភាពល្បីល្បាញឲ្យគ្នាទៅវិញទៅមក ហើយនឹងប្រឹងសម្រេចជោគវាសនាអនាគតទេសចរណ៍វប្បធម៌នៅតាមតំបន់ឆ្នេរសមុទ្រ

TRF VACATION CLUB ជាសណ្ឋាគារលំដាប់ថ្នាក់ពិភពលោក ដែលតែងតែផ្តោតទៅលើការអភិវឌ្ឍរមណីយដ្ឋានសណ្ឋាគារ និងផលិតផលដូចជា ការលើកកម្ពស់វប្បធម៌នៃការរស់នៅក្នុងតំបន់ត្រូពិចទេសភាពសណ្ឋាគារ ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍចង្វាក់ឩស្សាហកម្មកាហ្វេត្រូពិច និងសាលារៀនសម្រាប់ការគ្រប់គ្រងសណ្ឋាគារនៃតំបន់ត្រូពិច ដើម្បីផ្តល់នូវជម្រើសសណ្ឋាគារ និងសេវាកម្មតម្លៃប្រាក់ដ៏ល្អបំផុត អាស្រ័យតាមតម្រូវការអតិថិជនខុសៗគ្នា។

រមណីយដ្ឋាន និង សណ្ឋាគារ WYNDHAM គឺជាយីហោសណ្ឋាគារអន្ដរជាតិដំបូងគេដែលត្រូវបានផ្តាច់មុខដោយ TRF VACATION CLUB ហើយមានសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនទៀត នឹងមកដល់ឆាប់ៗនេះដូចជា Marriott, Intercontinental, Banyan Tree ជាមួយគ្នាដើម្បីបង្កើតនូវបទពិសោធន៍ទេសចរណ៍វប្បធម៌តែមួយគត់ដែលមានលក្ខណៈពិសេសមួយគ្មានពីរនៅក្នុងទស្សនីយភាពដ៏ស្រស់ស្អាតនេះ លើសពីការរំពឹងទុក ក្នុងតំបន់គម្រោង Long Bay Dara Sakor។

តំបន់រមណីយដ្ឋានវប្បធម៌ Long Bay Dara Sakor នឹងក្លាយទៅជាគម្រោងឆ្នើមមួយជាមួយនឹងចក្ខុវិស័យអន្តរជាតិ និងទាក់ទាញការយកចិត្តទុកដាក់ពីវិនិយោគិនជាសកលលោកផ្នែកវិស័យទេសចរណ៍ និងឧស្សាហកម្មទេសចរណ៍ តាមរយៈអំណាចនៃការរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុន ZhengHeng (Cambodia) Co. , Ltd និង TRF VACATION CLUB។ យើងនឹងបន្តបង្ហាញពីភាពរុងរឿងគ្មានទីបញ្ចប់នៃវិស័យទេសចរណ៍ឆ្នេរសមុទ្រលំដាប់ពិភពលោកនិងទិសដៅរមណីយដ្ឋានថ្មីជាមួយនឹងតម្លៃខ្ពស់ដែលអ្នកផ្សេងទៀតធ្វើមិនបាន នោះគឺ ការបង្កើតនូវយុគសម័យថ្មីនៃការវិនិយោគ និងទេសចរណ៍វប្បធម៌នៅអាស៊ីអាគ្នេយ៍!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]